About Us

មិត្តភក្តិ​ជួនកាល​ដូច​ជា​ពពក​អ៊ីចឹង​^^ គិត​អ៊ីចឹង​ដែរ​ទេ? លើ​ដី​មាន​មេឃ ក្រោម​មេឃ​មាន​ដី​ហាហា​ ដដែល… ក្រុម​មួយ​នេះ​កើត​ឡើង​ព្រោះ​មិត្តភាព។ កាល​ណោះ​ពួក​យើង​បាន​រៀន​វគ្គ​និពន្ធ​រឿង​ខ្លី​មួយ​របស់​សមាគម​អក្សរសិល្ប៍ នូ ហាច 🙂 ព្រោះ​សុទ្ធតែ​ជា​អ្នក​ស្រលាញ់​អក្សរសាស្រ្ត​ដូច​គ្នា និង​ចង់​រាប់​អាន​គ្នា​ឱ្យ​យូរ​អង្វែង យើង​ក៏​សម្រេច​ចិត្ត​បង្កើត​ជា​ក្រុម​អ្នកនិពន្ធ​វ័យ​ក្មេង​មួយ។ អ្នកមីង ប៉ិច សង្វាវ៉ាន និង បងប្រុស ខូ តារារិទ្ធ ក៏​បាន​ជួយ​ជ្រោម​ជ្រែង និង​ជួយ​រក​ឈ្មោះ​ដាក់​ឱ្យ​ក្រុម​ពួក​យើង។ មុន​ដំបូង​គ្នា​ច្រើន​ដែរ តែ​យូរៗ​ទៅ​កាន់​តែ​តិច​ទៅៗ… 😦 ពពក​គឺ​តែង​តែ​រសាត់​បែប​នេះ​ហើយ តែ​ដែល​ពួក​យើង​មិន​ព្រម​បាត់​ឈ្មោះ​នេះ ព្រោះ​មិន​ដឹង​បាត់​ឈ្មោះ​ដើម្បី​អី :lol:​ពពក​មួយ​រសាត់​បាត់​ទៅ ក៏​មាន​ពពក​ថ្មី​មួយ​ទៀត​រសាត់​មក​ដល់។ ខ្ញុំ (ចាន់ផល) ចាត់​ទុក​ក្រុម​នេះ​ដូច​ជា​ផ្ទៃ​មេឃ​មួយ​ដែល​កាន់​តែ​ត្រជាក់ នៅ​ពេល​មាន​ផ្ទាំង​ពពក​ប្រមូល​ផ្ដុំ​គ្នា​ច្រើន។ ពពក​ចាស់ៗ​ដែល​រសាត់​ទៅ​បាត់ ក៏​អាច​ត្រឡប់​មក​វិញ​បាន​ដែរ 😀 យើង​ខ្មែរ​ដូច​គ្នា ស្រលាញ់​អក្សរសាស្រ្ត​ដូច​គ្នា ហើយ​សុទ្ធ​តែ​មាន​ចេតនា​លើក​ស្ទួយ​វប្បធម៌​ជាតិ​ដូច​គ្នា… អ៊ីចឹង​សង្ឃឹម​ថា បង​ប្អូន​ទាំង​អស់​ចូល​រួម​ជាមួយ​ក្រុម​នេះ ទោះ​មិន​បាន​ចូល​រួម​សរសេរ​ស្នាដៃ ក៏​អាច​ជួយ​រិះ​គន់​ស្ថាបនា​ដែរ។ ដូច​គ្នា​ដែរ គឺ​យើង​អាច​ចែក​រំលែក​បទពិសោធន៍​ជីវិត ឬ​ក៏​បទ​ពិសោធន៍​តែង​និពន្ធ​ដល់​គ្នា។ ខ្មែរ​យើង​ត្រូវ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ រាប់​អាន​គ្នា​ដោយ​រីករាយ ដើម្បី​ផល​ប្រយោជន៍​ជាតិ។ សូម​មើល​ទៅ​ប៊ិក​ទាំង​៨​ដើម​ខាង​លើ​នោះ គឺ​បាន​ក្លាយ​ជា​របង​ប៊ិក​ដ៏​រឹង​មាំ 🙂

Advertisements

73 មតិ (+add yours?)

  1. កាក​អំពៅ
    កុម្ភៈ 21, 2009 @ 09:02:56

    តើ​មាន​អ្នក​ណា​អាច​ជួយ​បង្កើត​ Archives Page ផង​បាន​ទេ សំរាប់​អ្នក​អាន​ ដែល​ចង់​ស្វែង​រក​ប្រកាស​ចាស់ៗ​មក​អាន?

  2. គីវ សាកល
    មីនា 17, 2009 @ 00:13:05

    យុវអ្នកនិពន្ធខ្មែរ​ដែល​ចួប​ជា​ក្រុម​ទេ? មាន​កន្លែង​ណា​ដែល​ទាំង​អស់​គ្នា​ចូល​ចិត្ត​ចូលរួម?

  3. រចនា
    មីនា 19, 2009 @ 16:31:24

    ភាគ​ច្រើន​យើង​ទៅ​អង្គុយ​លេង​នៅសួន​មុខ​វត្ត​បុទុម ​ក្រោម​ដើម​ពោធិ៍​ចុង​គេ​បង្អស់!

  4. វឌ្ឍនា
    មិថុនា 04, 2009 @ 18:55:23

    ចង់ក្លាយជាសមាជិកដែរ តើអាចទទួលខ្ញុំបានទេ?

  5. អាចម៍ផ្កាយ
    មិថុនា 04, 2009 @ 20:31:01

    ហេតុ​អី​មិន​បាន សម្រាប់​អ្នក​និពន្ធ​ពូកែ​យ៉ាង​នេះ? ពួក​យើង​រីក​រាយ​ស្វាគមន៍​ជានិច្ច!

  6. វឌ្ឍនា
    មិថុនា 04, 2009 @ 20:42:10

    បើអញ្ចឹងមែនសប្យាយចិត្តណាស់នេះ នឹងមានក្រុមមានបក្សនឹងគេ មិនមែនដូចខ្លា​ ព្រៃរស់នៅដាច់សង្វែងតែម្នាក់ឯងដូចមុនទៀតទេ!

  7. រចនា
    មិថុនា 05, 2009 @ 09:13:33

    បើ​ខ្ញុំ​ជា​បង​វឌ្ឍនា ចម្លើយ​ដែល​នឹង​បាន​ឃើញ​ក៏​ប្រហែល​ជា «បើ​អ៊ីចឹង​មែន​សប្បាយ​ចិត្ត​ណាស់​នេះ នឹង​មាន​ក្រុម​មាន​បក្ស​នឹង​គេ មិន​មែន​ដូចញ “ស្វា” ព្រៃ​រស់​នៅ​ដាច់​សង្វែង​ម្នាក់​ឯង​ដូច​មុន​ទៀត​ទេ!» lolz

  8. បូរាណ
    មិថុនា 05, 2009 @ 09:17:37

    យី! ក្មេងនេះមែន…!!

  9. វឌ្ឍនា
    មិថុនា 05, 2009 @ 09:57:28

    ហាហាហា បងឆ្លើយអញ្ចឹងព្រោះបងជាខ្លាមែន!

  10. វឌ្ឍនា
    មិថុនា 05, 2009 @ 09:58:52

    ហើយចុះតើជាសមាជិកទីនេះ តើខ្ញុំគួរធ្វើអ្វីខ្លះទៅ ហើយទាំងអស់គ្នាចង់បានអ្វីពីខ្ញុំដែរ?

  11. បូរាណ
    មិថុនា 05, 2009 @ 10:03:29

    ខ្ញុំ សមាជិកបម្រុងទេ ទាល់តែសមាជិកផ្លូវការរបួស ទើបខ្ញុំអាចជំនួសបាន… 😉 តែខ្ញុំអាចឆ្លើយបាន ដោយសារ​ពួកគេរវល់…។ អ្វីដែលវឌ្ឍនាគួរធ្វើ គឺសរសេរអត្ថបទ​ដាក់នៅទីនេះម៉ោ… ហើយខ្ញុំមិនចង់បានអ្វីពីវឌ្ឍនា​ឯងដែរ ក្រៅតែពីសរសេរអត្ថបទដាក់ម៉ោ… ដដែល…!?! 😀

  12. វឌ្ឍនា
    មិថុនា 05, 2009 @ 10:18:53

    បើអញ្ចឹងចាំខ្ញុំទៅមើលនៅក្នុងកន្ត្រកកង់ខ្ញុំមើលសិន ក្រែងមានអីសេសសល់ ចែកជូន! ហេហេហេ

    សមាជិកបម្រុងអញ្ចឹង មួយថ្ងៃៗដេកបន់ឲតែ សមាជិកពេញសិទ្ធរបួសទេមើលទៅ!

  13. បូរាណ
    មិថុនា 05, 2009 @ 10:45:40

    អូ៎! ហាហាហ​.. អត់បន់ឲ្យគេរបួសទេ លោកអឺយ បាបងាប់ហ្ហៃ..

  14. Peter
    កញ្ញា 11, 2009 @ 14:11:56

    hello! តើសៀវភៅអ្នកទិញនៅឯណាទៅ? ហើយខ្ញុំអាចចូលរួមក្នុងយុវអ្នកនិពន្ធខ្មែរបានដែរឬទេ? សូមតបមកខ្ញុំវិញ

  15. Chanphal
    កញ្ញា 11, 2009 @ 16:40:31

    ជម្រាបសួរ! សៀវភៅពួកខ្ញុំមានលក់នៅតាមបណ្ណាគារមួយចំនួន អាយប៊ីស៊ី និង​ សន្តិភាព គឺមានលក់ហើយ! និយាយការពិតទៅ ក្រុមយុវអ្នកនិពន្ធខ្មែរ ពួកខ្ញុំឥឡូវ មានតែប្លក់មួយនេះទេ ហើយក៏មិនមានសកម្មភាពថ្មីៗអីដែរ តែពួកខ្ញុំស្វាគមន៍ជានិច្ចចំពោះសមាជិកថ្មី ឱ្យតែអ្នកចូលចិត្តការតែងនិពន្ធ គឺពួកយើងជាមិត្តនឹងគ្នាហើយ។ អ្នកអាចចូលរួមក្នុងក្រុមពួកយើង ហើយដាក់ប្រកាសស្នាដៃរបស់អ្នកនៅក្នុងប្លក់នេះ។ សាមញ្ញៗប៉ុណ្ណោះ តែពិតជាអរគុណចំពោះចំនាប់អារម្មណ៍របស់អ្នក! រីករាយដែលបានស្គាល់!

  16. Peter
    កញ្ញា 20, 2009 @ 10:24:12

    មិត្តភក្រ្តខ្ញុំ និងខ្ញុំមានសាច់រឿងមួយបាននិពន្ធចប់ហើយ ហើយកំពុងធ្វើការវាយបញ្ចូល និងកែសម្រួលនៅក្នុងកុំព្យូទ័រ។ ឆាប់ៗនេះ និងមានបង្ហាញនៅក្នុងប្លុក http://khmerforkhmer.wordpress.com ហើយខ្ញុំនិងផ្ញើសាច់រឿងនេះទៅអ្នក។ តែខ្ញុំមិនដឹងថា ក្នុងការធ្វើសៀវភៅរឿងវិញ គេធ្វើតាមកម្មវិធីអ្វី? សូមជម្រាបប្រាប់ខ្ញុំផង។ ហើយអាចផ្ដល់ជាពុម្ពកាន់តែប្រសើរ។

  17. Peter
    កញ្ញា 20, 2009 @ 10:26:13

    សៀវភៅអ្នកខ្ញុំបានឃើញនៅអាយប៊ីស៊ីហើយ។ សូមអរគុណ!

  18. Chanphal
    កញ្ញា 21, 2009 @ 13:44:08

    ធ្វើសៀវភៅតាមបទពិសោធន៍ខ្ញុំ គឺរៀបចំតែក្នុងWordធម្មតាទៅ អារឿងបោះពុម្ពខាងរោងពុម្ពគេចាត់ចែងហើយ! ខ្ញុំក៏អត់ចេះកម្មវិធីបោះពុម្ពអីដែរ!

  19. ចង់ដឹង (changdoeng)
    កញ្ញា 23, 2009 @ 15:30:26

    សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំសប្បាយរីករាយណាស់ដែលបានស្គាល់នូវប្លកនេះ។ រូបខ្ញុំគីជាអ្នកស្នេហាអក្សរសាស្រ្តខ្មែរមួយរូប ទោះបីជាពុំមែនជាអ្នកដែលចេះ ដឹងអ្វីប៉ុន្មាន ខ្ញុំសូមសរសើរដោយស្មោះដែលមានគំនិតបង្កើតនូវប្លកនេះឡើង មើលទៅ អនាគតរបស់អក្សរសាស្រ្តជាតិយើងពិតជាមិនរលាយសាបសូន្យ នោះទេ ទ្វីត្បិតតែបច្ចុប្បន្ននេះការអប់រំនៅក្នុងប្រទេសយើងកំពុងតែធ្លាក់ចុះគួរ ឱ្យព្រួយបារម្មណ៍ក៏ដោយ។ តើអាចអនុញ្ញាតឱ្យខ្ញុំចូលរួមជាមួយអ្នកទាំងអស់ គ្នាផងបានទេ? តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះដើម្បីបានរៀនសរសេរដូចគេ ឬចូលរួម ជាមួយសមាគមន៍អ្នកនិពន្ធខ្មែរនោះ? ខ្ញុំកំពុងតែបង្កើតប្លកមួយដែរឈ្មោះថា ‹ចង់ដឹង› (changdoeng.wordpress.com) ដើម្បីចែករំលែកនូវបទពិសោធន៍ ជីវិត ការងារ ការសិក្សា ជាដើម ជាមួយមិត្តអ្នកអានទូទៅ។ ប៉ុន្តែខ្ញុំពុំទាន់បាន បញ្ចប់វាសព្វគ្រប់ទេ ខ្ញុំសង្ឃឹមថាមិត្តនៅទីនេះជួយផ្តល់យោបល់នឹងចូលរួម ជជែកកំសាន្តនាពេលណាមួយពុំខាន។ ពី ចង់ដឹង

  20. អនុស្សាវរីយ៍
    កញ្ញា 23, 2009 @ 17:23:50

    អូ! សួស្ដី! ភ្ញៀវមកដល់ទៀតហើយ ម្ដេចឡើយគ្មានអ្នកណាចេញមកទទួលសោះ? ឥឡូវនៅសល់តែខ្ញុំម្នាក់និយាយប្រាជព្រោកតែរហូត… ដល់អ៊ីចឹងអៀនខ្លួន ព្រោះមិនមែនជាសមាជិកអីតែឯងផង…

  21. ចង់ដឹង
    កញ្ញា 24, 2009 @ 16:26:54

    ចាស៎! សួស្តី! មានទឹកតែទទួលភ្ញៀវទេហ្នឹង?

  22. អនុស្សាវរីយ៍
    កញ្ញា 24, 2009 @ 18:01:48

    បាទ! ទឹកតែមកដល់ហើយ! អញ្ជើញពិសាទៅ… ពិសាទឹកតែលេងៗសិនទៅណា រង់ចាំសមាជិកផ្សេងៗទៀត។ ពួកគេគង់តែមកដល់ទេ… ខ្ញុំនេះមិនសូវចេះទទួលភ្ញៀវប៉ុន្មានទេ មិនសូវចង់និយាយច្រើន ខ្លាចភ្ញៀវធុញទ្រាន់ លែងមកអើតទៀត! តែដែលថា អនាគតអក្សរសាស្រ្តពិតជាមិនរលាយសាបសូន្យហ្នឹង ខ្ញុំសុំឯកភាព! ព្រោះបើនិយាយពីយុវអ្នកនិពន្ធខ្មែរវិញ សព្វថ្ងៃនេះមានច្រើន ហើយពូកែៗណាស់… នេះគិតតែអ្នកដែលខ្ញុំស្គាល់ផង ហើយមិនទាន់រាប់បញ្ចូលខ្ញុំទៀត!

  23. ចង់ដឹង
    កញ្ញា 24, 2009 @ 22:04:42

    អរគុណណាស់ចាស៎! មិនអីទេ ប៉ុណ្ណឹងគ្រាន់ហើយ កុំឱ្យតែយកអា គីគីមកទទួលបានហើយ! តុក…តុក…តុក…សមាជិកដទៃទៀតទៅ ណាអស់ហើយ? សង្ស័យតែរវល់គិតគូរឿងបាយវត្តសល់ពីភ្ជុំពុំទាន់ រួចរាល់ទេនេះ….

    ពិតជាប្រសើរណាស់ដែលមានអ្នកនិពន្ធវ័យក្មេងច្រើននោះ។ ខ្ញុំនេះមិនស្គាល់នរណាម្នាក់សោះ ប៉ុន្តែចូលចិត្តអាន អត្ថបទនានាដែរ។ សព្វថ្ងៃនេះខ្ញុំបានអានស្នាដៃច្រើនរបស់លោក ស្រីម៉ៅ សំណាង លោកទឹម ម៉ានី លោកស្រីប៉ាល់ វណ្ណារីរក្ស និងអ្នកគ្រូនន រួមទាំងអ្នក និពន្ធពីជំនាន់មុនមួយចំនួន។ ខ្ញុំពុំដែលបានសាកល្បងអានស្នាដៃ យុវនិពន្ធសោះ! មានអ្វីដែលចង់ណែនាំទេ? និយាយអញ្ចឹងឃើញ រូបថតអ្នកទាំងអស់គ្នាថតនៅព្រែកប្រាជាមួយលោកគ្រូយស់ បូ ដូចជា សប្បាយរីករាយណាស់ ធ្វើឱ្យខ្ញុំនេះលួចសប្បាយតាមដែរដោយពុំដឹង ខ្លួនសោះ។ មើលទៅអ្នកទាំងអស់គ្នា ដូចជានៅក្មេងៗណាស់ សង្ស័យ តែអាយុប្អូនខ្ញុំទេ! និយាយអញ្ចឹងតើលោកគ្រូយស់ បូឈប់បង្រៀន ហើយឬនៅ? តើសមាគមន៍អ្នកនិពន្ធខ្មែរមានទទួលបង្រៀនសិស្ស ថ្មីទេ? តើមានបើកគួរក្រៅម៉ោងអត់? ខ្ញុំចង់ចុះឈ្មោះនឹងគេដែរ គ្រាន់បានក្យួនប្រូខ្លះ! សង្ឃឹមថាខ្ញុំអាច ចាត់ចែងពេលវេលាឱ្យស្រប តាមម៉ោងរៀនចុះ ប្រសិនបើមានថ្នាក់មែន។ សូមអរគុណទុកជាមុន ណាចំពោះព័ត៌មាននានាទាក់ទិនទៅនឹងចំណុចនេះ។

  24. អនុស្សាវរីយ៍
    កញ្ញា 25, 2009 @ 12:32:42

    ចង់ដឹង… យ៉ីហៅឈ្មោះគេ វាទៅជាចង់ឱ្យគេប្រាប់យ៉ាងម៉េចទេនៀក! …តែ… អ៊ឹះ! ចង់ដឹង ក៏ចង់ដឹងទៅចុះ! ណ្ហើយ បើចង់ដឹងហើយ ចាំខ្ញុំប្រាប់មួយ… លោកគ្រូ មិនមែនឈ្មោះ យស់ បូ ទេ គឺ យូ បូ! គាត់គឺជាអ្នកនិពន្ធរឿងស៊ើបអង្កេតសល់ពីសង្គម… ហ៊ឺ! ឥឡូវគាត់ចាស់ជរាហើយ!… អ៊ើ! តែគាត់ក៏នៅតែអញ្ជើញមកបង្រៀននៅសមាគមដែរ ហើយឥឡូវនេះណា សមាគមកំពុងតែបង្រៀនវគ្គថ្មី មិនដឹងជំនាន់ទីប៉ុន្មានទេ ដូចជាទី ២៤ ហើយមើលទៅ… ហើយរូបខ្ញុំនេះគឺសិស្សច្បង។ ឭថាថ្ងៃសៅរ៍ហ្នឹងកូនសិស្សជំនាន់នេះទាំងអស់នឹងទៅទស្សនកិច្ចសិក្សានៅស្ទីលយ៉ូ ថតរឿងស្ដេចកន របស់ក្រុមហ៊ុន ហង្សមាស។ ចង់ទៅនឹងគេដល់ហើយ!
    អ៊ើ មែនហើយ! សមាជិកក្រុមយុវអ្នកនិពន្ធខ្មែរម្នាក់ក៏កំពុងរៀងវគ្គនេះដែរ គឺ រចនា សួរនាងកាន់តែច្បាស់។ រចនា មិនដឹងបាត់មុខទៅឯណាទេ… រចនា អើយ! រចនា!

  25. ចង់ដឹង
    កញ្ញា 25, 2009 @ 13:06:14

    អរគុណណាស់អនុស្សាវរីយ៍ដែលបានជួយកែតម្រូវឱ្យខ្ញុំនេះបានស្គាល់ឈ្មោះ លោកគ្រូត្រឹមត្រូវ។ កំពុងតែបង្រៀនវគ្គថ្មី បានន័យថាគេចូលរៀនរួចហើយ!! ចង់ចូលរៀននឹងគេដល់ហើយ ប៉ុន្តែប្រហែលជាយឿតពេលហើយមើលទៅ។ រចនាអើយ តើមានអ្វីជួយណែនាំទេ? ចុះអនុស្សា.ដឹងថាមួយវគ្គគេរៀនប៉ុន្មានខែ ដែរឬទេ? សិស្សច្បងចឹង ប្រហែលជាដឹងច្រើនហើយមើលទៅ។ សូមជួនណែនាំ ខ្លះៗផង។ អរគុណទុកជាមុនណា។

  26. អនុស្សាវរីយ៍
    កញ្ញា 25, 2009 @ 13:16:08

    ដឹងតែទាំងអស់ហ្នឹង! មួយវគ្គគេរៀនបីខែ ហើយប្រហែលជាហួសពេលរៀនវគ្គនេះហើយមើលទៅ!

  27. ចង់ដឹង
    កញ្ញា 25, 2009 @ 13:33:59

    អ្ហា!!! ពិតជាស៊យមែន…ប្រហែលជាមិនបានរៀនទេមើលទៅក្នុងឆ្នាំនេះចឹងនោះ។ គេរៀនថ្ងៃណាខ្លះដែរ? ឬក៏រៀនរាល់ថ្ងៃ? ហើយមួយថ្ងៃប៉ុន្មានម៉ោងដែរ? សូមអត់ ទោសផងសួរច្រើនបន្តិចហើយ ចឹងបានដាក់ឈ្មោះចង់ដឹងហ្នឹង!!! ព្រោះល្ងង់ ណាស់អត់សូវចេះអីម៉ានទេ បានតែត្រឹមសួរគេទេ…កុំប្រកាន់អីណា ជួយណែនាំ យកតែបុណ្យផងចុះ:-)

  28. ចង់ដឹង
    កញ្ញា 25, 2009 @ 13:38:31

    និយាយអញ្ចឹងអនុស្សា.មានលេខទំនាក់ទំនងខាងសមាគមន៍អំពីការចុះឈ្មោះរៀន ទេ? ខ្ញុំចង់ខលគេសួររកព័ត៌មានបន្ថែម ព្រោះមិនចង់រំខានអនុស្សា.ច្រើនពេក។

  29. អនុស្សាវរីយ៍
    កញ្ញា 25, 2009 @ 16:36:54

    ចង់ដឹង សួរឱ្យច្រើនទៅ ចង់ឆ្លើយណាស់! វគ្គរៀនវិជ្ជានិពន្ធនៅសមាគម អ្នកនិពន្ធខ្មែរ គេរៀននៅពេលល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។ ចង់ដឹងអីទៀត? ខ្លាចតែខ្ញុំរវល់ មិនបានបើកអ៊ីនធើណេតទេ បើមិនអ៊ីចឹង ខ្ញុំចង់ឆ្លើយណាស់! ដូចចង់ដូចឈ្មោះដាក់ ចង់ឆ្លើយ វិញឥឡូវហ្នឹង!

  30. អនុស្សាវរីយ៍
    កញ្ញា 25, 2009 @ 16:43:48

    អត់ហ៊ានប្រកាសលេខគេទេ! តែអ៊ីចេះវិញ បើទំនេរល្ងាចម៉ោងប្រាំអី ទៅសមាគមនៅវត្តបុទមទៅ ទៅមើលគេរៀនផង ហើយសួរព័ត៌មាន ក្រែងអាចសុំចូលរៀនអត់បង់លុយផង… ក្លាយជាសិស្សអណ្ដែតហ្នឹងណា គឺស្រដៀងបុគ្គលិកអណ្ដែតដែរ មិនបាច់បង់ប្រាក់ទេ។

  31. ចង់ដឹង
    កញ្ញា 25, 2009 @ 23:54:58

    អូ! ត្រឹមត្រូវហើយដែលមិនប្រកាសលេខគេតាមវែបអញ្ចឹងនោះ។ អនុស្សា.គិត បានល្អិតល្អន់ណាស់ ខ្ញុំសូមសរសើរ។ ខ្ញុំធ្លាប់ជិះកាត់កន្លែងសមាគមន៍ហ្នឹង ច្រើនដងដែរ ប៉ុន្តែអត់ដឹងថាត្រូវចូលតាមផ្លូវ ព្រោះមើលទៅដូចជាស្ងាត់ៗម៉េច មិនដឹងទេ ហើយមិនដឹងជានៅអគារមួយណាផង។ ចាំទៅម្តងទៀតសប្តាហ៍ ក្រោយ។ អរគុណណាស់អនុស្សា.សម្រាប់ព័ត៌មានទាំងអស់នេះ។ ខ្ញុំសប្បាយ រីករាយណាស់ដែលឃើញអ្នកទាំងអស់គ្នាស្វះស្វែងក្នុងការថែរក្សាអក្សរ សាស្រ្តជាតិបែបនេះ ហើយខ្ញុំក៏ពេញចិត្តនឹងបង់ថ្លៃសាលាដែរប្រសិនបើវាមិន ទាន់យឺតពេលក្នុងការចុះឈ្មោះរៀន ហើយតារាងពេលវេលារបស់ខ្ញុំមាន អំណោយផលដែរនោះ។ ប្រហែលជាខ្ញុំត្រូវចាំយ៉ាងយូពីរសប្តាហ៍ និងយ៉ាង ឆាប់មួយសប្តាហ៍ទៀតដើម្បីរៀបចំកម្មវិធីកាលវិភាគដ៏ច្បាស់លាស់មួយ។ ប៉ុន្តែ ជាការប្រសើរណាស់ដែលបានទទួលនូវព័ត៌មានដ៏ពិស្តារនេះពីអនុស្សា.។ និយាយយួៗទៅដូចជាចង់ដឹងទៀតហើយនេះ….ក្រុមយុវអ្នកនិពន្ធហ្នឹងសុទ្ធតែ ធ្លាប់ជួបគ្នា និងស្គាល់មុខគ្នាហើយមែនទេ? តើក្រុមហ្នឹងបង្កើតឡើងយ៉ាងដូច ម្តេចដែរ? មូលហេតុអ្វីក៏មានគំនិតបង្កើតក្រុមនេះឡើង? តើប្រវត្តិរបស់ក្រុមមាន ដំណើររឿងយ៉ាងណាខ្លះ? ហើយមានស្ថាបនិកប៉ុន្មាននាក់ដែរ? តើមានគម្រោង អ្វីខ្លះសម្រាប់ថ្ងៃអនាគតទេចំពោះក្រុមនេះ?…ហេស ហេ…ខ្ញុំសូមស្លេះសំណួរ ត្រឹមនេះសិនចុះ…ទុកសួរពេលក្រោយទៀត….ព្រោះខ្ញុំនៅចង់ដឹងរឿងថែម ទៀត….ខ្ញុំអរណាស់ពេលលឺថាមានអ្នកចង់ឆ្លើយនោះ….

  32. Chanphal
    កញ្ញា 26, 2009 @ 13:32:17

    អរគុណចំពោះសំណួរនេះ! ដល់គិតទៅខ្ញុំដូចជាស្រពិលស្រពិល! ក្រុមយើងកាលពីមុនអត់មានលើ WordPress ហ្នឹងទេ ហើយកាលហ្នឹងតែងតែជួបមុខគ្នាស្ទើររាល់សប្តាហ៍ ដល់ក្រោយមក… រឿងរ៉ាវវែងឆ្ងាយណាស់ ហើយបើនិយាយពីស្ថាបនិកវិញ ភ្លេចខ្លះបាត់ទៅហើយ ព្រោះដូចជាច្រើននាក់ដែរ កាលហ្នឹង តែក្រោយមកបាត់មុខម្ដងមួយៗ ហើយរហូតមកទល់នឹងពេលនេះ ពួកយើងទាក់ទងគ្នាតែប៉ុន្មាននាក់ក្នុងប្លក់នេះប៉ុណ្ណោះ។ ពួកយើងខានជួបប្រជុំគ្នា ឡើងភ្លេចចរិតគ្នាអស់ហើយ! និយាយពីប្រវត្តិនៃការបង្កើតខ្លះៗឱ្យស្ដាប់ចុះ! ដំបូងឡើងមានយុវវ័យ មានប្រុសមានស្រី អត់ទាន់មានអ្នកណាមានប្ដីប្រពន្ធទេ គឺពួកយើងមាននិស្ស័យបានរៀនវគ្គនិពន្ធមួយនៅសមាគមអក្សសិល្ប៍ នូ ហាច រួចក៏មានការផ្ដួចផ្ដើមគំនិតពី លោកជំទាវ ប៉ិច សង្វាវ៉ាន ដែលកាលណោះគាត់ជាវាគ្មិន ក៏ដូចជា លោក ខូ តារារិទ្ធ ប្រធានសមាគមនោះ ហើយក៏ដោយចិត្តស្រលាញ់អក្សរសិល្ប៍ និងមានចេតនារាប់អានគ្នាពីពួកខ្ញុំប៉ុន្មាននាក់ជាសិក្ខាកាម ពួកយើងក៏ឯកភាពគ្នា ណាត់គ្នាជួបដើម្បីបង្កើតក្រុមនេះ។ ខ្លាចតែចាំច្រឡំទេខ្ញុំ! បន្ទាប់មកក្រុមពួកយើងមានរឿងរ៉ាវកំប្លែងច្រើនណាស់ បើរៀបរាប់ទៅក៏បានតែតាប៉ែដែរ គឺដូចជាមានអ្នកចេញ មានអ្នកចូល ប្រៀបដូចជាកន្លែងទេសចរណ៍សម្រាប់អ្នកចាប់អារម្មណ៍ការតែងនិពន្ធអ៊ីចឹង ប៉ុន្តែបញ្ហាដែលពួកយើងប្រឈមមុខធំបំផុត គឺគ្មានថវិការ… ឈប់និយាយទៀតហើយ កម្សត់ណាស់! រីឯចំពោះរឿងគម្រោងវិញដូចជាគ្មានអ្វីធំដុំ ក្រៅពីចង់បង្កើតសៀវភៅឱ្យប្រទេសជាតិនោះទេ។ អូ! ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ ស្លូហ្កង់ហ្នឹង គឺខ្ញុំអ្នករកឃើញ! អួតមួយចុះ!

  33. ចង់ដឹង
    កញ្ញា 26, 2009 @ 14:04:37

    អរគុណណាស់ចាន់ផលដែលបានរៀបរាប់ត្រួសៗ។ ខ្ញុំគិតថាអ្នកទាំងអស់គ្នា មានគំនិតបែបនេះគឺប្រសើរណាស់។ និយាយតាមត្រង់ទៅ ខ្ញុំនេះពិតជាមាន ការព្រួយបារម្មណ៍អំពីអនាគតរបស់ស្រុកយើងខ្លាំងណាស់ ប្រសិនបើយើង ពុំមានការយកចិត្តទុកដាក់ទៅលើប្រព័ន្ធអប់រំឱ្យបានត្រឹមត្រូវនោះទេ។ ខ្ញុំសង្កេតឃើញថាយុវសិស្ស ជំនាន់ក្រោយនេះដូចជាមិនចូលចិត្តអានសៀវភៅ ប៉ុន្មានទេ ចំណែកខ្ញុំបែរជាយល់ថាការអានគឹពិតជាមានសារៈសំខាន់ណាស់ ហើយផ្តល់ចំណេះដឹងច្រើនទៀតផង។ ស្រុកយើងនៅខ្វះអ្នកនិពន្ធដែលមាន សមត្ថិភាពច្រើនណាស់។ យើងត្រូវការអ្នកនិពន្ធដែលមានទេពកោសល្យ សរសេរបកស្រាយអំពីភាពជាក់ស្តែងមិនលម្អៀង អ្នកនិពន្ធដែលពោរពេញ ទៅដោយភាពច្នៃប្រឌិត ។ល។

    ជាការពិតណាស់ថវិការគឹជាកត្តាចម្បងក្នុងការធ្វើអ្វីមួយជាចាំបាច់ ប៉ុន្តែឆន្ទៈ និងការប្តេជ្ញាចិត្តធ្វើអ្វីមួយគឹជាថ្នាំទិព្វក្នុងការជួយជំរុញឱ្យយើងធ្វើឱ្យក្តីស្រមៃ ក្លាយជាការពិត ហើយក៏រួមផ្សំនឹងការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីមជ្ឈដ្ឋានជុំវិញខ្លួនផងដែរ។ ប្រហែលជាអ្នកទាំងអស់គ្នាអាច ពង្រឹងក្រុមហ្នឹងឡើងវិញហើយព្យាយាមបង្កើតឱ្យមាននូវគោលដៅច្បាស់លាស់ មួយដើម្បីស្វែងរកអ្នកគាំទ្របន្ថែម។ នេះប្រហែលជាត្រូវការរកអ្នកម៉ាឃិតធីង ផង។

    និយាយអញ្ចឹងសមាជិកហ្នឹងសុទ្ធតែនៅរៀន ឬក៏ចេញធ្វើការអស់ហើយ? តើ មានរៀនជំនាញអ្វីផ្សេងទេក្រៅពីការតែងនិពន្ធហ្នឹង? ចុះបំណងអនាគតមាន អ្វីខ្លះ? សូមទោសផង ខ្ញុំនេះសួរច្រើនបន្តិចហើយ….មិនដឹងម៉េចទេ…ស្រាប់ តែកើតអារោគចង់ដឹងហ្នឹង….

    អីយ៉ា!!! ទូរសព្ទរោទិ៍ហើយ….ប្រហែលជាត្រូវចេញទៅក្រៅមួយម៉ោង ពីរសិន ចាំមកវិញនិយាយគ្នាទៀត។ អូ!! សូមសរសើរចាន់ផលដែលរកនឹកឃើញស្លូ ហ្គិនហ្នឹង….ខ្ញុំចូលចិត្ត។ អូយទៅសិនហើយ…ពូកម៉ាកខ្ញុំខលមកតឿនទៀត ហើយ…លាសិនហើយណា…

  34. អនុស្សាវរីយ៍
    កញ្ញា 26, 2009 @ 16:51:19

    ចង់ដឹងត្រូវតែប្រាប់! សមាជិកយើង បើមិនរៀន ក៏ធ្វើការដែរ គឺអ៊ីចឹងជីវិតនោះ… តែភាគច្រើនរៀនអត់ទាន់ចប់ ហើយយើងរៀនជំនាញផ្សេងៗគ្នាទេ គឺមានអ្នករៀនអក្សសាស្រ្ត ច្បាប់ ហើយខ្ញុំនេះរៀនអក្សរសាស្រ្តអង់គ្លេស តែសរសេរតែខ្មែររហូត ទៅរៀនរាល់ថ្ងៃមើលមុខគ្រូបរទេសភ្លឹសៗ ដូចមើលកុនហូលីវូដ អ៊ីចឹង ព្រោះស្ដាប់គ្រូនិយាយអត់បាន ហើយឆ្នាំនេះគឺឆ្នាំទីបួន សាលាគេឱ្យរើសជំនាញ មានធ្វើគ្រូ និងអ្នកទំនាក់ទំនង ហើយខ្ញុំក៏រើសទំនាក់ទំនង យកអាជំនាញដែលប្រឆាំងនឹងខ្លួនឯងដែលមិនចូលចិត្តទាក់ទង ហេតុនេះឃើញថា ទៅរៀនរាល់ថ្ងៃពិតជាពិបាកមែន! ចំណែកបំណងអនាគត អ្នកដទៃមិនដឹងទេ តែខ្ញុំចង់ក្លាយជាអ្នកនិពន្ធល្បី ហើយបើក្លាយជាសេដ្ឋី រឹតតែល្អ!

  35. ចង់ដឹង
    កញ្ញា 26, 2009 @ 22:01:25

    អរគុណអនុស្សា.! ស្តាប់ទៅអនាគតអ្នកទាំងអស់គ្នាពិតជាពិសេសហើយ ថែម ទាំងមានមុខងារផ្សេងៗទៀត មានទាំងអ្នកអក្សរសាស្រ្ត អ្នកច្បាប់ អ្នកទំនាក់ ទំនង ជាដើម។ ខ្ញុំថាអនុស្សា.ជ្រើសរើសជំនាញហ្នឹងត្រូវម៉ាច់តែម្តងហើយ ព្រោះប្រសព្វសឹងអីក្នុងការឆ្លើយតប។ ខ្ញុំមិនជឿថាស្តាប់មិនបានទេ សង្ស័យ តែជាអ្នកតាមដានកម្មវិធី American Idol ផងក៏មិនដឹង ឬក៏កម្មវិធីបរទេស ផ្សេងៗទៀតដែលខ្ញុំមើលមិនយល់ថាជាអ្វីខ្លះទេ ព្រោះមិនសូវចេះទេអាភាសា ‹អង់គ្លេស› ស្អីគេហ្នឹង។ គេនិយាយមកចេះតែស្តាប់បានហើយ ប៉ុន្តែអត់ដឹងថា គេនិយាយពីអ្វីទេ។ មិនដឹងជាធ្វើម៉េចឱ្យចេះដូចគេទេ។ អនុស្សា.អាចជួយ បង្រៀនខ្ញុំផងបានទេ? ក្រែងលោះអាចរកបានការងារប្រាក់ខែច្រើនបន្តិច។ ហើយម្យ៉ាងទៀតសម័យឥឡូវបើមិនចេះភាសាទេ ប្រាកដជាពិបាករកស៊ី ណាស់។ សូម្បីតែអ្នកលក់ឥវ៉ាន់នៅតាមផ្សារមួយចំនួនហ្នឹងក៏និយាយបាន ស្ទាត់ល្អណាស់ដែរ ពិតជាគួរឱ្យសរសើរមែន។ អនុស្សា.រៀននៅ IFL មែនទេ? ឮគេថាសិស្សនៅទីនោះ ពូកែណាស់ណា៎! ប្រលងជាប់អាហារូបករណ៍រាល់ តែឆ្នាំហ្នឹង! អនុស្សា.មានគិតគូរហ្នឹងគេទេ ថាដាក់ពាក្យនោះ បន្ទាប់ពីរៀនចប់? ឬក៏ចាំរកបទពិសោធន៍ការងារសិន? ឬក៏មានបទពិសោធន៍គ្រប់គ្រាន់ហើយ? ខ្ញុំសូមជូនពរអនុស្សា.ឱ្យបានសម្រេចដូចបំណងណា ពេលក្លាយជាសេដ្ឋីកុំភ្លេច ពួកយើងណា ហើយសូមឱ្យការតែងនិពន្ធហ្នឹងចេះតែលូតលាស់ជាលំដាប់។

  36. អនុស្សា
    កញ្ញា 28, 2009 @ 16:02:41

    ចេះតែឆ្លើយដោយការសរសេរទេ ជួបផ្ទាល់ស្រេចហើយខ្ញុំ! ឯរឿងអង់គ្លេសនេះ មិនមែនខ្ញុំបង្អាប់ខ្លួនឯងទេ ព្រោះអ្នកស្គាល់ខ្ញុំបានគេដឹង គឺថាខ្ញុំនេះពូកែខាងអួតណាស់! ខ្ញុំរៀននៅសាលា ធនធានមនុស្ស មិនមែន IFL ទេ ហើយពេលរៀនចប់ ប្រហែលជានៅតែធ្វើអ្នកនិពន្ធដដែលហ្នឹង! អូហ៍! បើខ្ញុំក្លាយជាសេដ្ឋីវិញណ៎ះ ត្រូវឧស្សាហ៍ទៅលេងខ្ញុំផង ខ្លាចខ្ញុំភ្លេច ព្រោះសេដ្ឋីបែបមានការងារធ្វើច្រើនហើយ មើលទៅ! អ៊ីចឹងពេលនោះកុំប្រកាន់ខ្ញុំអីណា! និយាយដូចមែនទែនអ៊ីចឹងខ្ញុំ! អរគុណ!

  37. ចង់ដឹង (changdoeng)
    កញ្ញា 28, 2009 @ 16:28:02

    ពិតជាពូកែដាក់ខ្លួនណាស់ហ្ន៎! តាមមើលទៅអនុស្សា.ដូចជាស្រឡាញ់ការ តែងនិពន្ធណាស់ តើមានស្នាដៃអ្វីខ្លះដែលចង់ណែនាំទេ? គិតៗទៅ យើងហ្នឹង និពន្ធផង ថែមទាំងរៀនខាងទំនាក់ទំនងទៀត គឺមួយកំប្លេតែម្តង! បង្កើតស្នាដៃនិងឃោសនា….ល្អមែនទែន។

    ហេស…ហេ….សេដ្ឋីក្មេងសង្ស័យតែពិបាកជួបទេមើលទៅ។

  38. អនុស្សា
    កញ្ញា 28, 2009 @ 16:45:32

    មិនចង់ណែនាំអីទេ តែបើចង់អានស្នាដៃខ្ញុំ អាចអានបានតើ នៅប្លក់នេះក៏មាន នៅប្លក់ផ្ទាល់ខ្លួនខ្ញុំក៏មានដែរ។ ចុចលើឈ្មោះខ្ញុំ ហើយឈៀងទៅលេងប្លក់ខ្ញុំបន្តិចទៅ!

  39. ចង់ដឹង (changdoeng)
    កញ្ញា 28, 2009 @ 17:06:08

    បានទៅលេងរួចហើយ! គួរឱ្យចាប់អារម្មណ៍ណាស់! និយាយដល់ហ្នឹងខ្ញុំមាន ចម្ងល់មួយទៀតហើយ។ អនុស្សាហ្នឹងឬជាសុខចាន់ផល? ចាំខ្ញុំឈៀងចូល លេងម្តងទៀត ហើយកុំភ្លេចចូលលេងប្លក់ខ្ញុំផង។ ឥឡូវនេះខ្ញុំកំពុងតែបន្ថែម មាតិកាថ្មីៗ និងសំណួរមួយចំនួនដែលខ្ញុំឆ្ងល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមជួយផ្តល់យោបល់ ផងណា! អរគុណទុកជាមុន….

  40. sokchanphal
    កញ្ញា 29, 2009 @ 09:29:33

    តាមពិតខ្ញុំជាសុខចាន់ផល តាំងពីដើម អនុស្សាវរីយ៍ហ្នឹងឈ្មោះផ្ទះខ្ញុំទេតើ! ផ្ទះរបស់ចង់ដឹង ខ្ញុំទៅលេងប៉ុន្មានដងហើយ ជាទីកន្លែងអ្នកចេះដឹងតែម្ដង!

  41. ចង់ដឹង (changdoeng)
    កញ្ញា 29, 2009 @ 12:23:15

    អរគុណណាស់ដែលបានទៅលេងផ្ទះខ្ញុំ។ តាមពិតទៅមិនជាកន្លែងចេះដឹងអីទេ គឺជាកន្លែងចង់ដឹង ព្រោះរៀនជាមួយគេឯងដូចជាយូរដែរហើយ តែដូចជាមិនចេះ អីសោះ ហើយចេះតែមានរឿងឆ្ងល់មិនចប់សោះ។ ដល់ពេលបានមកជួប ប្លក់យុវអ្នកនិពន្ធនេះដូចជាចាប់ចិត្ត ព្រោះតាមស្មានសមាជិក ម្នាក់ៗ មិនតិចមិនច្រើនមានចំណង់ចំណូលចិត្តស្រដៀងខ្ញុំដែរ។ ហើយខ្ញុំគិតថាប្រហែលជាខ្ញុំអាចរៀនអ្វីម្យ៉ាងពីប្លក់នេះ។ សូមជូយបង្ហាត់បង្ហាញ ផងណា។

  42. khmerforkhmer
    តុលា 06, 2009 @ 15:31:40

    ខ្ញុំសូមនាំមកជូននូវប្លុកថ្មី របស់ខ្ញុំ បន្ទាប់ពីប្លុកខ្មែរសម្រាប់ខ្មែរ គឺ
    http://cambogame.wordpress.com/

  43. KhmerForKhmer
    វិច្ឆិកា 07, 2009 @ 15:40:36

    ពេលនេះខ្ញុំសូមបង្ហាញផ្ទាំងគេហទំព័ររបស់ខ្ញុំមួយទៀត គឺ http://www.khmerforkhmer.wordpress.com/។ សូមជួយផ្ដល់យោបល់ដល់ខ្ញុំផង ចំពោះវេបសាយនេះ។

  44. ក្មេងតូច
    វិច្ឆិកា 20, 2009 @ 15:58:21

    សួស្តីបងៗៗៗ បើខ្ញុំចង់ចូលជាសមាជិកក្រុមបងៗដែរ តើត្រូវធ្វើដូចម្តេចទៅ??

  45. zhix
    មករា 10, 2010 @ 16:37:49

    hi! me too. i want to be a member of your group too.

  46. ក្មេងតូច
    មករា 11, 2010 @ 15:34:58

    អាឡូវញុមបានចូលហើយ ^_^

  47. ចាន់ផល
    មករា 13, 2010 @ 15:49:29

    Welcome Zhix!

  48. កន្និកា
    កុម្ភៈ 27, 2010 @ 00:04:38

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

  49. ជំនោរ
    កក្កដា 08, 2010 @ 17:27:06

    តើល័ក្ខខ័ណ្ឌនៃការចូលជាសមាជិកនោះត្រូវចំណាយប៉ុន្មាប្រាក់ដែរទៅ ចាន់ផល? ចុះផលទទួលខ្ញុំទេ បើខ្ញុំ​ជាសមាជិកម្នាក់ទៀតនោះ ?
    សូមសំណូមពរមួយ គឺសូមជួយពិនិត្យអត្ថបទរឿងខ្លីដែរបានសរសេររួចហើយបានទេ?

    ចង់សួររឿងមួយ!
    ផ្កាយ (ស៊ួង ម៉ាក់) ចាសមាជិកដែរឬទេ? បើជាសមាជិកហេតុអ្វីបានជាគ្មានរឿងរបស់គាត់ចុះផ្សាយអ៊ីចឆង???

    អរគុណ!

  50. ចាន់ផល
    កក្កដា 10, 2010 @ 16:36:36

    សួស្ដី ជំនោរ! ខ្ញុំ​រីករាយ​ណាស់ បើ​ជំនោរ​ចង់​រួម​ក្នុង​ក្រុម​នេះ​… មិន​មាន​បង់​ប្រាក់​អី​ទេ ព្រោះ​ពួក​យើង​មិន​ទាន់​មាន​គម្រោង​អី​នៅ​ឡើយ ពោល​គឺ​ពេល​នេះ​ ក្រុម​យើង​គ្រាន់​តែ​ជា​​ទី​កន្លែង​មួយ ដែល​យើង​អាច​ជួប​ជុំ​គ្នា​ជាមួយ​នឹង​អ្នក​និពន្ធ ឬ​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​​ប៉ុណ្ណោះ។ ខ្ញុំ​សង្ឃឹម​ថា គ្រប់​គ្នា​ដែល​ស្រលាញ់​ការ​តែង​និពន្ធ អាច​ចូល​អាន​ប្លក់​មួយ​នេះ និង​ចូល​រួម​ជជែក​គ្នា​ដោយ​មិត្ត​ភាព ហើយ​ខ្ញុំ​រីករាយ​នឹង​អាន​រឿង​ខ្លី​របស់​ជំនោរ​ ក្នុង​នាម​ជា​អ្នក​និពន្ធ​ម្នាក់ តាម​រយៈ​ម៉ែល​ខ្ញុំ chanphalsok@yahoo.com ​សង្ឃឹម​ថា យើង​អាច​ជួប​ជជែក​គ្នា​នៅ​ថ្ងៃ​ណា​មួយ។

    ផ្កាយ​ជា​សមាជិក​ក្នុង​ក្រុម​នេះ​ដែរ។ បើ​​ជំនោរ​​​រក​អាន​ប្រកាស​ចាស់ៗ នឹង​ឃើញ​ស្នាដៃ​របស់​គាត់​ហើយ។

  51. ឧត្តម's Blog
    កក្កដា 10, 2010 @ 22:08:31

    ញុមក៏ចង់ចូលដែរ!
    ហាស​ ហា ! តែទៅមិនរួចទេ ព្រោះចេះនិពន្ធអីផង!
    តែជាអ្នកគាំទ្រ:-D

  52. អ្នកស្រុកខ្មែរ
    កក្កដា 31, 2010 @ 08:19:24

    អ្នកស្រុកខ្មែរ!!!

    សួស្ដីអ្នកទាំងអស់គ្នា… ខ្ញុំសូមរីករាយជាមួយអ្នកទាំងអស់គ្នាផង ការរួបរួម ជាកម្លាំង ក្នុងខណ៉ៈចិត្តមានកម្លាំង នោះប្រាកដជាមាន នូវថាមពល។ គឺថាមពលនៃក្ដីសង្ឃឹម។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នារៀន រស់ជាមួយពាក្យបីម៉ាត់នេះ “ក្ដីសង្ឃឹម”។

  53. ចាន់ផល
    កក្កដា 31, 2010 @ 10:07:20

    សូម​អរគុណ​ចំពោះ​អ្នក​ស្រុក​ខ្មែរ! «ក្ដីសង្ឃឹម» គឺ​ថាមពល​តស៊ូ​គ្រប់​ភារកិច្ច​ជីវិត។

  54. រចនា
    កក្កដា 31, 2010 @ 22:39:22

    អរគុណ​អ្នក​ស្រុក​ខ្មែរ​សម្រាប់​កម្លាំង​ចិត្ត!

  55. មេឃា
    សីហា 30, 2010 @ 18:54:29

    ខ្ញុំកំពុងតែនឹកឃើញគំនិតរកស៊ីតាមគេមួយហើយ… ចាំពេលជួបជុំគ្នា យើងប្រមូលអ្នកស្រឡាញ់អក្សរសិល្បិ៍ មកចូលរួមផ្តល់យោបល់ ទាំងអស់គ្នា មើលថា តើ ក្រុមយុវអ្នកនិពន្ធខ្មែរ គួរតែដល់ពេល ចេញរកស៊ីនូវ ? បើចេញរកស៊ី តើគួររៀបចំរចនាសម្ពន្ធ័របៀបម៉េច !? នរណា កាន់ខាងទីផ្សារ នរណាកាន់ខាង រចនា ទំព័រ នរណាកាន់ខាង ឃោសនា !? ហាសហា… ឲ្យតែមានធនធាន បែបនេះ មិនខ្វះឪកាស ដើម្បីអភិវឌ្ឍទេ !!!

  56. ចាន់ រដ្ឋា
    តុលា 15, 2010 @ 12:54:09

    សួរស្តី!​ ខ្ញុំ រដ្ឋា.​ រចនា ចាំខ្ញុំទេ? សួរស្តី អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ! ខ្ញុំពិតជាមនាចំនាប់អារម្មណ៍លើសមាគមន៍នេះណាស់ បន្ទាប់ពីបានឃើញចារចុះផ្សាយនៅក្នុងសារពត៌មានសំបុកផ្សារ​ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាច ក្លាយជាសមាជិកនៃក្រុមដ៏គួរអោយស្រលាញ់នេះឆាប់ និង ដោយក្តីស្វាគមន៍ពីអ្នកទាំង អស់គ្នាដែលជាសមាជិកជាពិសេសបង ចាន់ផលជាប្រធានក្រុម។​ ខ្ញុំជាសិក្ខាកម្មមា្នក់ដែលបានទទួលការបណ្តុះបណ្តាលពី សមាគមន៏អ្នកនិពន្ធខ្មែរ កាលពី ប៉ុន្មានខែ មុន។​ ខ្ញុំពុំទាន់មានស្នាដៃជាប្រលោមលោកអ្វីឡើយ មានតែអត្ថបទចំរៀងដែលខ្ញុំបានសរសេរជាង ១០​ បទប៉ុន្នោះ ដោយសារតែខ្ញុំពុំសូវមានពេល នឹង គ្មានកន្លែងសំរាប់ចេញផ្សាយ៕ ថ្ងៃនេះមានអារម្មណ៏សប្បាយរីករាយបានជួបជាមួយបងៗ ក៏ដូចជាមិត្តទាំងអស់គ្នាដែលចូលចិត្តការនិពន្ធ៕ រងចាំទទួលការឆ្លើយតបជានិច្ច។
    ក្តី ស្រលាញ់ពី​ខ្ញុំ រដ្ឋា ។​

  57. ចាន់ផល
    តុលា 16, 2010 @ 16:43:54

    សួស្ដី​រដ្ឋា សូម​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​ក្នុង​ក្រុម​យុវអ្នកនិពន្ធ​ខ្មែរ ​ហើយ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ពួក​យើង​នឹង​បាន​ជួប​គ្នា។ បើ​មាន​ព័ត៌មាន​អ្វី​ ខ្ញុំ​នឹង​ដាក់​ប្រកាស​នៅ​ក្នុង​ប្លក​នេះ ហេតុនេះ​ឧស្សាហ៍​ចូល​លេង​ប្លក​នេះ​ផង​ណា… ទំនេរ​ៗ​អាន​រឿង​ខ្លី​ដែល​ពួក​យើង​បាន​ផ្សាយ​ទៅ ហើយ​​ចង់​ផ្ដាំ​ដល់​សមាជិក​ទាំង​អស់​គ្នា​ផង ថា​កុំ​ភ្លេច​សរសេរ​ស្នាដៃ​ល្អៗ​មក​​ដាក់​ជូន​ប្រិយមិត្ត​អាន​នៅ​​ទី​នេះ​ណា៎!

  58. ចាន់ រដ្ឋា
    តុលា 21, 2010 @ 13:05:47

    បាទ​ អរគុណ​ ខ្ញុំនិង​ព្យាយាមអាន និង ចូល​ រួម ហើយ​សង្ឃឹមថា នឹងបានជួបគ្នាថ្ងៃណាមួយ។

  59. ខ្ញុំបាទព្រំពៅរដ្ឋា
    តុលា 30, 2010 @ 22:45:58

    សួស្តីអ្នកទាំងអស់គ្នា ខ្ញុំទើបតែបានស្គាល់ហើយខ្ញុំបានមើលនូវពត៌មានខ្លះព្រមទាំងអត្ថបទ មានប្រយោជន៍មួយចំនួនដែលខ្ញុំពេញចិត្ត ។ តើខ្ញុំអាចក្លាយជាមិត្តរបស់អ្នករាល់គ្នាបានទេ ប៉ុន្តែខ្ញុំមិនសូវចេះនិពន្ធអ្វីបន្តិចទេតែខ្ញុំចូលចិត្តការនិពន្ធ ហើយក៏បានចំណេះដឹងពីអ្នករាល់ គ្នាផងដែរ ។
    តើខ្ញុំត្រូវធ្វើដូចមេ្តចដើម្បើក្លាយជាសមាជិកម្នាក់ របស់ក្រុមបងៗនិពន្ធតាមវែបសាយថ៍នេះ ខ្ញុំក៏ជាចូលចិត្តវប្បធម៌អក្សររបស់ខ្មែរមួយរូបផងដែរ ។ ប្រសិនបើយើងគ្រប់គ្នាមានការ ចេះដឹង និងផ្តល់ចំណេះដល់គ្នានិងគ្នាក្នុងសង្គមប្រទេសទាំងមូល វាល្អយ៉ាងទៅ ប៉ុន្តែមាន អ្នកចេះដឹងតិចតួចណាស់ ហើយបើមានគឺគិតតែពីប្រយោជន៍របស់ខ្លួនទេ មិនបានគិត ដល់ផលប្រយោជន៍រួមទេ ។
    សូមឲមានសំណាងល្អទាំងអស់គ្នាណា ពីខ្ញុំបាទរដ្ឋា ។

  60. ចាន់ផល
    តុលា 31, 2010 @ 14:10:05

    សួស្ដី រដ្ឋា! សូមអរគុណ​ចំពោះ​ចំណាប់អារម្មណ៍​ និង​ការ​រាប់អាន ហើយ​ខ្ញុំ​សង្ឃឹម​ថា ពួក​យើង​នឹង​រៀបចំ​ពេល​វេលា​ជួប​គ្នា​នៅ​ថ្ងៃ​ណា​មួយ!

  61. ខ្ញុំបាទព្រំពៅរដ្ឋា
    វិច្ឆិកា 03, 2010 @ 11:32:35

    បាទអរគុណខ្ញុំនិងអានហើយហើយព្យាយាមប៉ុន្តែការអានមិនសូវចាំសោះទេ បងចាន់ផល
    ឬក៏ដោយសារខ្ញុំមិនសូវចេះនិយាយច្រើនហ្ន៎ ។ សង្ឃឹមថានិងជួបគ្នាពេលក្រោយឬថ្ងៃណា មួយមិនខាន។

  62. សុផាត
    វិច្ឆិកា 11, 2010 @ 13:26:57

    សួរស្ដីបង! ញ៉ុមអត់ចេះនិពន្ធទេ ប៉ុន្តែចូលចិត្តអាន និងគាំទ្ររាល់ការនិពន្ធរបស់ខ្មែរ 😀

  63. ចាន់ រដ្ឋា
    មករា 15, 2011 @ 10:54:27

    អត់ទាន់មានអ្នកណាគេសរសេរអីដាក់នៅលើនេះចឹង!​ សួស្តីឆ្នាំថ្មី ទាំងអស់គ្នា។ បើសិនជាអាចចង់អោយគេហទំព័រនេះមានអ្នកចូលអានហើយរាប់អានមិត្តដូចហេ្វសប៊ុក​ ដែរ។ យើងគួរតែមានយុទ្ធសាស្រ្តមួយដើម្បីទាក់ទាញ។ មានមធ្យោបាយដ៏ល្អជាច្រើនដែលយើងអាចធ្វើបាន ប៉ុន្តែលុះត្រាតែមានការចូលរួមពីអ្នកទាំងអស់គ្នាដោយស្ម័គ្រចិត្ត ។

  64. The Angkor
    មករា 21, 2011 @ 16:09:08

    បើកប៉ះចំសំបុកអ្នកនិពន្ធ!!!
    ចៃដន្យអី ខ្ញុំពូកែតែខាងក្បាច់គុណ ឯរឿងកំណាព្យ និងគំនូរ គឺទៅមិនរួចទេ! 🙂 តែចូលចិត្តតាមដានស្តាប់ និងចង់រៀនជានិច្ច!

    សុំសួរមួយកុំប្រកាន់ ប្លុកនេះជារបស់ប្អូនស្រី រចនា មែនទេ???
    ចង់ស្គាល់ម្ចាស់ប្លុកដល់ហើយ តែមិនដឹងទាក់ទងតាមណា! 🙂

    You can contact me by http://www.facebook.com/khmerblog

    Thanks,
    Dina.

  65. ចាន់ផល
    មករា 24, 2011 @ 12:25:09

    សួស្ដី! 😀
    រចនា គឺ​ជា​សមាជិក​ម្នាក់​របស់​ប្លក​នេះ ពោល​គឺ​នេះ​ជា​ប្លក​ក្រុម។
    សូម​ស្វាគមន៍​មក​កាន់​ប្លក​នេះ!

  66. រចនា
    កុម្ភៈ 02, 2011 @ 23:53:50

    អូហ៍! បង​ឌីណា! គិត​ថា​បង​ស្គាល់​ប្លក់​ខ្ញុំ​ហើយ​តើ នៅ​មក​សួរ​ឯ​ណេះ​ទៀត! 😀

  67. The Angkor
    កុម្ភៈ 17, 2011 @ 22:10:51

    សូមទោស! ព្រោះស្មានថាប្អូនមានផ្ទះពីរហ្នឹងណា!!! ហាហាហា! 😀

    ដឹងអី នេះជាផ្ទះរួមសម្រាប់អ្នកកវីនិពន្ធសោះ! កុំប្រកាន់ខ្ញុំអ្នកដំណើរឆ្លងកាត់ទេ! 😀

  68. រចនា
    កុម្ភៈ 19, 2011 @ 12:58:52

    😀 អត់​អី​ទេ​បង! មិន​ដឹង​ជា​ប្រកែប្រកាន់ (ប្រកាច់​យក៍​អី​ទេ 😀 ) ហាហាហា កុំ​ប្រកាន់​ខ្ញុំ​អី​បង! តែ​ប៉ុណ្ណឹង! ^^

  69. My Sovann
    មេសា 05, 2011 @ 16:19:49

    Before i did not know what is computer? what is internet?
    And after i know those, i still wonder again what is website?
    What is blog?

    After i have known those i start develop blogs. and develop and develop…

    In conclusion, go to visit my blogs:

    http://www.cambodiaoffice.blogspot.com/

    http://sovanntips.blogspot.com/

    http://meetkhmer.blogspot.com/

    http://sovanntips.wordpress.com/

  70. Lina Loved
    កុម្ភៈ 16, 2012 @ 10:35:26

    ពិតជាអស្ចារ្យ​ ណាស់ មានមោទនភាពមែនដែលមានពួកបងៗ ធ្វើអោយក្មេងជំនាន់ក្រោយដូចខ្ញុំចង់យកតំរាបតាម។

  71. បព្វតា
    មីនា 23, 2012 @ 22:20:11

    សូស្តី បង ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការតែងនិពន្ធទេណាបង ។ ញុំចងអោយបងជួយណែនាំពីការតែងនិពន្ធខ្លះៗ ប្រលោមលោក កំណាព្យ …​បងពិតជាមានសន្តានចិត្តល្អដល់ប្អូន ។​បងពិតជាឆ្លើយតបមកប្អូនជាមិនខានឡើយ ។
    រងចាំជានិច្ច!
    ស៊ីយូ again and again !

  72. បព្វតា
    មីនា 23, 2012 @ 22:22:06

    ញ៉ុំម បព្វតា​
    my e-mail : pobpata@yahoo.com
    អរគុណបងទុកជាមុន !

  73. klassila
    មិថុនា 28, 2014 @ 20:49:46

    Hello!

    I learned about the association while trying to find Cambodian poetry. I’m a Finnish photography artist and I have been photographing in Cambodia and Burma recently. I’m planning a small book about my photographs on those countries. I’m wondering, could somebody here to help me find Cambodian poetry in French or English (either new or old) which I could use in my book together with my pictures? The book will be self-published so unfortunately I wouldn’t have money to pay for the poems. The names of the authors of course would appear with them.

    Specifically I’m interested all the poems commenting on the element of water/fishing but all the natural phenomena and culture related poems are also appreciated. My themes concern for example fishing, rivers, lakes, Angkor, forests, Boeng Yeak Laom etc.

    Feel free to contact me and send me any poems by email with preferably the year and the author info. My address is katri.lassila(at)aalto.fi

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: