សេចក្ដីជូនដំណឹង

ថ្ងៃដែលរង់ចាំបានកំណត់រួចហើយ ហេតុនេះសូមគ្រប់គ្នាកុំខកខានឱ្យសោះ មិនថាសមាជិកចាស់ សមាជិកថ្មី ឬបងប្អូនណាដែលចង់ស្គាល់ ឬចូលរួមក្នុង ក្រុមយុវអ្នកនិពន្ធខ្មែរ សូមអញ្ជើញមកជួបប្រជុំគ្នា នាថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ ២០០៩ នៅសមាគមអ្នកនិពន្ធខ្មែរ វេលាម៉ោង ៩ព្រឹក ដោយមេត្រីភាព និងក្ដីស្រលាញ់។

ប្រកាសនេះចាត់ទុកជាលិខិតអញ្ជើញ បើគួរមិនគួរ សូមអភ័យទោស!

ចុងក្រោយ បើសិនមានចម្ងល់ គឺបើកដៃឱ្យសួរតាមចិត្ត!

យុវអ្នកនិពន្ធខ្មែរ ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ