យូរ​មក​ហើយ… សម្រាប់​ការ​រង់​ចាំ​របស់​ខ្ញុំ! យូរ​មក​ហើយ​… ដែល​មាន​គេ​សំណូម​ពរ​ខ្ញុំ! យូរ​មក​ហើយ​… ដែល​ខ្ញុំ​រង់​ចាំ​ថ្ងៃ​នេះ!!!

ពេល​នេះ​ «សង្សារ​ប្រុស​» កំពុង​ត្រៀម​ខ្លួន… ត្រៀម​លេច​មុខ​នៅ​លើ​ទី​ផ្សារ តើ​ពេល​ណា​ហ្ន៎? ប្រហែល​ឆាប់ៗ​នេះ​ទេ​ដឹង???

មិន​ដឹង​ដូច​គ្នា​… តែ​សូម​រង់​ចាំ​ណ៎ា! ^_^

*** សូម​ថ្លែង​អំណរគុណ៖

  • សួន​ សុបិន ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ពាក្យ​ស្លោក​ប្រចាំ​ប្លក់​មក​ធ្វើ​ជា​ឃ្លា​ចំណាប់​អារម្មណ៍​លើ​ក្រប​សៀវភៅ និង​មតិ​យោបល់​មួយ​ចំនួន​ចំពោះ​ការ​កែ​លម្អ​ខ្លឹម​សារ​របស់​រឿង​ឲ្យ​សម​ស្រប​តាម​ជីវិត​ស្នេហា និង​អារម្មណ៍ពិត​របស់​បង​ប្អូន​ហ្គេហ៍។
  • ក្រុមGK-Network ដែល​ជួយ​រចនា​ក្រប ពិនិត្យ​អក្ខរាវិរុទ្ធ និង​មតិ​រិះគន់​មួយ​ចំនួន​​ មក​លើ​ខ្លឹម​សារ​របស់​រឿង​ទាំង​មូល។

សូម​ប្រិយ​មិត្ត​អ្នក​អាន​ដទៃ​ទៀត ជួយ​រិះ​គន់​និង​ផ្តល់​យោបល់​ចំពោះ​ក្រប​សៀវភៅ​នេះ និង​សូម​រង់​ចាំ​ឆ្លើយ​សំណួរ​យក​រង្វាន់​សៀវភៅ​ហ្វ្រីៗសម្រាប់​៥នាក់​ដំបូង​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ!!! ^^