រីករាយ​ជាមួយ​នឹង​បទ​ចម្រៀង​​ថ្មី​ពី ឆន​ សុវណ្ណរាជ «ឈាម​ពេជ្រ»។

បទ​នេះ​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក សុខ ចាន់ផល

ឈាម​ពេជ្រ ដោយ ឆន សុវណ្ណរាជ

និពន្ធ​ដោយ សុខ ចាន់ផល


គយ​គន់​ដួង​ខែ នឹក​ស្រែ​នឹក​ស្រុក​កំណើត យប់​ដប់​ប្រាំ​កើត

សង្វេគ​គិត​ដល់​មាតា ក្រោម​មេឃ​តែ​មួយ កូន​ព្រួយ​ខ្លាច​ម៉ែ​ឯកា

ម៉ែ​នឿយ​យ៉ាង​ណា ស្រី​ង៉ា​ប្អូន​ថែ​ម៉ែ​ទេ?

សំបុក​ឥត​បា លោកា​កូន​មាន​តែ​ម៉ែ ម៉ែ​គឺ​ដួង​ខែ

រះ​ក្បែរ​រូប​កូន​ទាំង​ទ្វេ ផ្ទះ​ខ្ទម​កម្សត់​ កត់​បទ​ម៉ែ​ច្រៀង​បំពេ

ម៉ែ​លក់​ស្រែ​កេរ ឱ្យ​កូន​បន្ត​សិក្សា។

(បន្ទរ ១) វិថី​វែង​ឆ្ងាយ ឈាម​ម្ដាយ​ក្លាយ​ជា​ទឹក​ប៊ិក

ញើស​ម៉ែ​ដូច​ពេជ្រ រំលេច​ក្រង​ខ្សែ​វាសនា ទោះ​ព្យុះ​បោក​ខ្លាំង

ម៉ែ​បាំង​ប្រឆាំង​ទេវតា ម៉ែ​ប្រាប់​កូន​ថា កូន​ប្រុស​សម្លឹង​ឱ្យ​ឆ្ងាយ។

សកល​វិទ្យាល័យ និស្ស័យ​និស្សិត​នៅ​វត្ត មើល​ខ្លួន​ចិត្ត​ឃាត់

ឃុំ​ឃាំង​បេះដូង​ក្នុង​កាយ តស៊ូ​ប្រាំ​ឆ្នាំ ចង​ចាំ​បណ្ដាំ​អ្នក​ម្ដាយ

បរិញ្ញា​នៅ​ឆ្ងាយ ខ្ញុំ​ត្រូវ​ខ្វល់ខ្វាយ​សិក្សា។

(បន្ទរ ២) វិថី​វែង​ឆ្ងាយ ឈាម​ម្ដាយ​ក្លាយ​ជា​ទឹក​ប៊ិក

ញើស​ម៉ែ​ដូច​ពេជ្រ រំលេច​ក្រង​ខ្សែ​វាសនា ទោះ​ព្យុះ​បោក​ខ្លាំង

ម៉ែ​បាំង​ប្រឆាំង​ទេវតា កូន​តាំង​ចិត្ត​ថា យក​បរិញ្ញា​ជូន​ម៉ែ។

ឱ! ក្ដី​បំណង ម៉ែ​ប៉ង​ក្លាយ​ជា​ការ​ពិត រនោច​ជីវិត ផ្លាស់​ខ្នើត​ព្រោះ​មាន​ព្រះ​ខែ

កូន​ក្លាយ​ជា​គ្រូ កូន​វិល​ទៅ​ភូមិ​ជួប​ម៉ែ វិល​ជា​មួយ​ស្នេហ៍ ដែល​កូន​ថែ​ចិត្ត​ជា​យូរ

ទៅ​អភិវឌ្ឍ វិស័យ​អប់រំ​ស្រុក​ស្រែ វិល​ជា​មួយ​ស្នេហ៍ ទៅ​ថែ​អ្នកម៉ែ​មាន​គុណ..

Advertisements