ចម្រៀង​ថ្មី «ឈាម​ពេជ្រ» ដែល​ទើប​តែ​ចេញ​លក់​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​អ្នក​ស្ដាប់។ ចម្រៀង​នេះ​និពន្ធ​ទំនុក​ច្រៀង​ដោយ លោក សុខ ចាន់ផល សម្រួល​តន្ត្រី​ដោយ​លោក ម៉ម សុគន្ធា ច្រៀង​ដោយ​អ្នក​ចម្រៀង​ល្បីល្បាញ​ប្រចាំ​ចិត្ត (ខ្ញុំ 😛 ) គឺ​លោក ឆន សុវណ្ណរាជ។ បទ​នេះ​មាន​ក្នុង​ស៊ីឌី​រស្មី​ហង្សមាស វ៉ុល ៣៨៦។

«ឈាម​ពេជ្រ» រំលេច​ពី​ខ្សែ​ជីវិត​តស៊ូ​នៃ​ស្ត្រី​មេម៉ាយ​ម្នាក់ដើម្បី​ឱ្យ​កូន​បាន​សិក្សា​រៀន​សូត្រ។ ពេល​ស្ដាប់​បទ​នេះ គ្រប់​គ្នា​ប្រហែល​ជា​នឹក​ទៅ​ដល់​អ្នក​ម្ដាយ​របស់​យើង​រាល់​គ្នា… ម្ដាយ​ដែល​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​កូន បំពេញ​បំណង​កូន… «ឈាម​ពេជ្រ» ក៏​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​នូវ​ទឹក​ចិត្ត​កត្តញ្ញូរបស់​កូន​ប្រុស​ម្នាក់​ចំពោះ​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​គេ។ “ទោះ​នៅ​ឆ្ងាយ​ពី​គ្នា ក៏​កូន​នៅ​តែ​នឹក​ម៉ែ ស្រឡាញ់​ម៉ែ អាណិត​ម៉ែ។ កូន​នឹង​ខំ​ប្រឹង​ដើម្បី​តប​ស្នង​នូវ​ការ​លះ​បង់​របស់​ម៉ែ! កូន​នឹង​តស៊ូ​យក​បរិញ្ញា​ជូន​ម៉ែ​ឱ្យ​បាន!”

បទ​នេះ​សម្រាប់​ខ្ញុំ​គឺ​មិន​ដូច​ជា​បទ​ទូទៅ​ទេ! បទ​ចម្រៀង​រៀបរាប់​ពី​ជីវិត​នៃ​ការ​រស់​នៅ​បែក​ពី​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​គេ​តែង​តែ​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ដល់​ម៉ាក់​យាយ​របស់​ខ្ញុំ​ជានិច្ច។ មិន​ដឹង​ថា​គ្រប់​គ្នា​ស្ដាប់​ហើយ​នឹង​យំ​ចេញ​មក​ដូច​ខ្ញុំ​ឬ​អត់​ណ៎??? សាក​ស្ដាប់​មើល៍ យ៉ាង​ណា​ដែរ? នេះ​ស្ដាប់​មិន​បាន​ចប់​ទេ​ព្រោះ​វា​គ្រាន់​តែ​ជា​ពាណិជ្ជកម្ម​ប៉ុណ្ណោះ!

ខ្ញុំ​មិន​សូវ​បាន​សរសើរ​អ្នក​និពន្ធ​បទ​ចម្រៀង​មួយ​បទ​នេះ​ទេ​ព្រោះ​អ្នក​និពន្ធ​នេះ​ក៏​ពូកែ​អួត​សម្បើម! lolz គ្មាន​អ្នក​ណា​លើក ក៏​លើក​ខ្លួន​ឯង​ទៅ​ជា​រឿយ​ៗ! J/K ដោយ​សារ​តែ​អ្នក​និពន្ធ​ប៉ិន​ជោរ ដូច្នេះ​ហើយ​ខ្ញុំ​មិន​សូវ​ហ៊ាន​សរសើរ​ចំ​មុខ​ទេ! 😛 សរសើរ​នៅ​ទី​នេះ​ក៏​បាន! ចង់​ប្រាប់​ថា “បង​ចាន់ផល​ពូកែ​ណាស់! បទ​ចម្រៀង​មាន​ន័យ​ល្អ ហើយ​ចាប់​ចុង​ចួន​ត្រឹម​ត្រូវ! សូម​ឱ្យ​ជោគជ័យ ហើយ​ក៏​ជូន​ពរ​ឱ្យ​ល្បី​ណា៎!”

Advertisements