រាល់ថ្ងៃ​មិន​ដឹង​ថាគេ​ចាត់​ទុក​ខ្ញុំ​ជាមិត្តភក្តិ​ឬអត់ ព្រោះមានដំណឹង​ល្អៗ​បែប​នេះ​គេ​មិន​ដែល​និយាយប្រាប់​ខ្ញុំ​សោះ ទាល់​តែ​ខ្ញុំ​ដឹង​ដោយ​ខ្លួន​ឯង​ ទើប​គេ​ប្រាប់ជាក្រោយ​។ បើ​ថា​ទូរស័ព្ទថ្លៃ ផ្ញើសារ​មិនកើត ទូរស័ព្ទ​មិនចេញ ទាក់​ទង​ប្រាប់​ព័ត៌មាន​តាម​អ៊ីមែល​ក៏​បានដែរ។

រឿង​«កាបូប​លុយ​» ដែល​ជាស្នាដៃ​និពន្ធ​របស់​យុវអ្នកនិពន្ធ​ខ្មែរ សុខ ចាន់ផល ហើយ​ដែល​ខ្ញុំ​ធ្លាប់​យក​មក​ផ្សាយ​នៅទីនេះម្តង​រួច​មក​ហើយ​នោះ នៅ​ពេល​នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣ ​ពីការ​ចូល​រួម​ប្រកួត​ប្រជែង​សរសេរ​រឿងខ្លីរបស់​សមាគម​អក្សរសិល្ប៍នូហាច​។

ខ្ញុំ​បាន​ទទួល​ដំណឹង​នេះ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ! គឺ​នៅពេល​ខ្ញុំ​បាន​ចូលទៅមើល​ក្នុងវ៉ិបសាយ​របស់​សមាគម​អក្សរសិល្ប៍​នូហាច​ ក៏​ប្រទះ​ឃើញ​ការ​ជូន​ដំណឹង​នៅ​ទីនេះ