ពិធី​បិទ​សន្និសីទ​អ្នក​និពន្ធ​អក្សរសិល្ស៍​ប្រទេស​ទាំង​បី កម្ពុជា-វៀតណាម-ឡាវ លើក​ទី​២ ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ភ្នំពេញ កាល​ពីល្ងាច​​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី។ ពិធី​នេះ​ក៏​មាន​ការ​ចូល​រួម​ផង​ដែរ​ពី សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ សមាជិក​សមាគម​អ្នក​និពន្ធ​វៀតណាម សមាជិក​សមាគម​អ្នក​និពន្ធ​ឡាវ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត។

ជ័យលាភី​សម្រាប់​ពាន​រង្វាន់​ទន្លេ​មេគង្គ​លើក​ទី​ពីរ​នេះ​បាន​ទៅ​លើ អ្នក​និពន្ធ​ខ្មែរ ៥​រូប, អ្នក​និពន្ធ​វៀតណាម ៤​រូប និង​អ្នក​និពន្ធ​ឡាវ ៣​រូប។ សម្រាប់​អ្នក​និពន្ធ​ខ្មែរ​ដែល​បាន​ជាប់​ពាន​រង្វាន់​លើក​នេះ​រួម​មាន៖

ផ្នែក​កំណាព្យ

១. ស៊ីម ពណ្ណរាយ
២. ព ចាន់ពី
៣. ពៅ ពិសិដ្ឋ

ផ្នែក​រឿង​ខ្លី

១. ឈុន ចំរើន
២. កៅ សីហា

ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ដែរ​នោះ​គឺ​ថា អ្នក​និពន្ធ​បរទេស​ជា​ជ័យលាភី​ទាំង ៧​រូប​សុទ្ធ​តែ​មាន​វ័យ​ចំណាស់​ៗ ខុស​ពី​អ្នក​និពន្ធ​ខ្មែរ​ដែល​មាន​វ័យ​ក្មេង​ៗ ហើយ​ភាគ​ច្រើន​មាន​អាយុ​មិន​លើស​ពី ៣០​ឆ្នាំ​ផង​ទេ៕

អង្គ​ពិធី

រចនា និង បង​សារុន

ហេ៎! ញញឹម​មួយ​មើល៍!🙂

រចនា និង អ្នក​និពន្ធ​ឡាវ

អ្នក​គ្រូ ប៉ាល់ វណ្ណារីរក្ស និង​បង​និមល

លោក អ៊ែល ប៊ុណ្ណា និង​បង​ស៊ុនហួរ

បក្សី​ស សត្វ​ល្អិត កុលាប😀

និស្សិត​អក្សរសាស្ត្រខ្មែរ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ឯកឧត្តម ជ័យ ចាប

ថត​រូប​ជាមួយ​ឯកឧត្តម ជ័យ ចាប

បង​ដេននី បង​និមល រចនា និង បង​ស៊ុនហួរ

😀😀😀

_________________