ខ្ញុំ​ទើប​តែ​ទទួល​បាន​ឡូហ្គូពីរ​ផ្សេង​ទៀត​(រូប​ដូច​គ្នា​ ខុស​តែ​ពណ៌) ពីចាន់​ផល។ ចាន់​ផល​បាន​ប្រើ​និមិត្ត​សញ្ញា​ប៊ិច​៨​​​​ដើម​ ដើម្បីតំណាង​ឲ្យអ្នក​និពន្ធ​មក​ពី​គ្រប់​ទិស​ទាំង​៨។ ខ្ញុំ​ផ្ទាល់​ពេញ​ចិត្ត​ឡូ​ហ្គូទី១ ដែល​មាន​ប៊ិច​ពណ៌​ខៀវ​ និង​ផ្ទៃ​លាត​ពណ៌​ស។ តាម​យោបល់​ខ្ញុំ​ បើ​យក​រូបប៊ិច​នេះ​ដាក់​ពីលើ​ សៀវភៅ​បើក​មួយ​ក្បាល ហើយ​យក​រង្វង់​មូល​នៃ​គំរូ​ឡូហ្គូ​ពី​មុន​ មក​អម​ពី​ខាង​ក្រៅ​ទៀត​ តើ​យ៉ាង​ម៉េច​ដែរ?… សូម​បង​ប្អូន​សមាជិក​យអខ.ដទៃ​ទៀត​ អញ្ជើញមក​ផ្តល់​យោបល់​បាទ!😀

ឡូហ្គូទី១(ប៊ិចពណ៌ខៀវ ផ្ទៃពណ៌ស)

ឡូហ្គូទី១(ប៊ិចពណ៌ខៀវ ផ្ទៃពណ៌ស)

រូបទី២(ប៊ិចពណ៌ស ផ្ទៃពណ៌ខៀវ)

ឡូហ្គូទី២(ប៊ិចពណ៌ស ផ្ទៃពណ៌ខៀវ)

 

មាន​រឿង​មួយ​ទៀត​ គឺ​ការ​បោះ​ពុម្ព​សៀវភៅ​ដំបូង​របស់​ក្រុម!

យើង​សង្កេត​ឃើញ​ថា សមាជិក​ម្នាក់ៗ​ក៏​មិន​សូវ​សំបូរ​លុយ និង​ភាគ​ច្រើន​ហួង​ហែង​ខ្វាយ​ខ្វល់​ច្រើន​ ពីរឿង​លុយ​កាក់​នេះ​។ ដូច្នេះ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​ ដែល​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម ផ្តល់​លុយ​កាក់​ពី​សមាជិក​ម្នាក់ៗ​នោះ​ គឺ​ជា​រឿង​មួយ​ពិបាក។

ចាន់​ផល​ប្រាប់​ថា​ យើង​នៅ​តែ​ត្រូវ​ការលុយ​៥០ដុល្លា​ ពី​សមាជិក​ម្នាក់ៗ​ដដែល ក្នុង​ការបោះ​ពុម្ព​សៀវភៅ​ដំបូង​នេះ។ សៀវភៅ​នី​មួយៗ​នឹង​មានរឿង​ ដែល​ជា​ស្នាដៃ​របស់​ពួកគេនៅ​ក្នុង​នោះ ដោយ​មាន​ការចូលរួម​ពីសមាជិក​យ៉ាង​តិច​៥នាក់។ ប៉ុន្តែ​អ្វី​ដែល​យើង​បារម្ភ​គឺ យើង​មិន​ប្រាកដ​ថា សមាជិកដែល​ផ្តល់​លុយ​នោះ​ ពិត​ជា​អាច​សរសេរ​រឿង​បាន​ល្អៗ សម្រាប់​បោះ​ពុម្ព​នោះ​ទេ។

ដូច្នេះ​យើង​ក៏​មិន​ចង់​ឲ្យ​ពួក​គេ​ ប្រគល់​លុយ​សម្រាប់​យើង​ដែរ ប្រសិន​បើ​គេ​គ្មាន​លទ្ធភាព​ក្នុង​ការ​សរសេរ។ ប៉ុន្តែ​យើង​នឹង​រីករាយ​ទទួល ចំពោះ​ជំនួយ​ឥត​ចំណង​(រួម​ទាំង​កំចី​ឥត​ការ​ប្រាក់😛 )​នានា ពីសប្បុរសជន​ទាំង​ឡាយ មិន​ថា​ជា​សមាជិក​យអខ. ឬមិន​មែន​នោះទេ។

ខ្ញុំ​ចង់​ឲ្យ​សមាជិក​ម្នាក់ៗ​ ចូល​រួម​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​ ឲ្យ​បាន​ផុល​ផុស​ឡើង​។ ខ្ញុំ​មិន​ចង់​ឲ្យ​ការងារ​បោះ​ពុម្ព​របស់​យើង​ ត្រូវ​បង្អូស​បន្លាយ​ពេល​វេលាតទៅមុខ​ទៀត​ទេ។ ដូច្នេះ​បើ​យើង​ចង់​និយាយ​យ៉ាង​ម៉េច​ ឬ​ឲ្យ​យោបល់​យ៉ាង​ណា​ ក៏​សុំបញ្ចេញ​មតិ​មក​ចុះ «កុំ​បាច់​នៅ​អែអង់​យូរ នាំ​តែ​ផ្អូម​ជូរ​ខក​ការ​ធ្ងន់​»😉 ។