[…] ប្រព័ន្ធ​គោចរ​របស់កាឡាក់ស៊ី បែប​កំពុង​មាន​បញ្ហាទេដឹង​ បាន​ជា​យប់​មិញ​ផ្កាយ​មួយ​ដួង​ ស្រាប់​តែ​វង្វេង​ផ្លូវ​ដើរ​ខុស​គន្លង​​???… 😛

ព្រះ​ច័ន្ទអង្គុយ​ធ្វើភ្នែកម៉ក់ៗ សម្លឹង​ទៅមាត់​ផ្លូវ   ចាំបាត់! ចាំបាត់! មិន​ឃើញ​ផ្កាយ​មក​ជួប​តាម​សន្យាសោះ។ យប់​នេះ​ ក្រុម​អា​ពពកចង្រៃ​នាំ​គ្នា​មក​ព្រោង​ព្រាត​ទៀត តើ​ឲ្យ​អញ​ធ្វើ​ម៉េច​ទៅ​ បើ​ពន្លឺ​កំពុង​តែ​ខ្សោយ​ផង​!!!??? […]

បង​ប្អូន​យអខ.អើយ! ប្រមូល​គ្នា​មក​ភ្លាមៗ​មក មកនាំ​គ្នា​មើល ហើយ​នាំគ្នា​បញ្ចេញ​ព្រះ​តម្រិះ​ផង… គឺ​ថា… ថា… ដើម្បី… ដើម្បី​គឺ​ថា…

ដើម្បី​ដំណើរ​ឈាន​ទៅ​មុខ មហាលោត​ផ្លោះ! មហាអស្ចារ្យ! ​របស់បក្ស(ក្រុម)យើង សមមិត្ត​ចាន់ផល ដែល​ទើប​តែ​រៀន​ហ្វូតូសបថ្មីៗ​ បាន​ជម្រះ​កំអែល​ចាស់​ចោល ហើយ​ខំ​លត់​ដំខ្លួន​យ៉ាង​សកម្ម ក្នុង​ការងារ​បម្រើ​បក្ស​ រហូត​សម្រេច​បាន​លទ្ធផលមួយ​ ដែល​សមមិត្ត​យអខ.ទាំង​អស់ ត្រូវ​ចូល​រួម​ផ្តល់​គំនិត​ទិតៀន កែលំ​អ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ជា​ដាច់​ខាត!

ខាង​ក្រោម​នេះ​គឹ​ជា​គំរូឡូហ្គូមិន​ទាន់​សម្រេច​រូប​មួយ ដែល​សមមិត្តផ្កាយទើប​តែ​ទទួល​បាន​ពីសមមិត្តផល។ តាម​សំបុត្យ​អេឡិច​ត្រូណិច ដែល​សមមិត្ត​ផ្កាយ​ទទួល​បាន​ពីសមមិត្តផល ក៏​បាន​បញ្ជាក់​​ថា បក្ស​ត្រូវការ​មតិ​យោបល់​ពី​បង​ប្អូន ទើប​បក្ស​មិន​ហ៊ានសម្រេច​ចិត្ត​តែ​ឯកឯង ក្រែង​មាន​ពាក្យ​ថាបក្ស​ប្រើ​អំនាច​ផ្តាច់​ការ​ ធ្វើការ​មិនសួរ​នាំ​គ្នីគ្នា។​

គំរូមិនទាន់សម្រេចរូបមួយ របស់យអខ.

គំរូមិនទាន់សម្រេចរូបមួយ របស់យអខ.

 

មើលគំរូរបស់​សមាគមអ្នក​និពន្ធ​ផ្សេងៗទៀត ដើម្បីប្រៀបធៀប…

ឡូហ្គូរបស់សមាគមអ្នកនិពន្ធខ្មែរ

ឡូហ្គូរបស់សមាគមអ្នកនិពន្ធខ្មែរ

ឡូហ្គូរបស់សមាគមអ្នកនិពន្ធឡាវ

ឡូហ្គូរបស់សមាគមអ្នកនិពន្ធឡាវ

ឡូហ្គូរបស់អ្នកនិពន្ធក្របខ័ណ្ឌអាស៊ាន

ឡូហ្គូរបស់អ្នកនិពន្ធក្របខ័ណ្ឌអាស៊ាន

ឡូហ្គូរបស់សមាគមALC

ឡូហ្គូរបស់សមាគមALC

ឡូហ្គូរបស់សមាគមអ្នកនិពន្ធជប៉ុន

ឡូហ្គូរបស់សមាគមអ្នកនិពន្ធជប៉ុន

ឡូហ្គូរបស់សមាគមអ្នកនិពន្ធថៃ

ឡូហ្គូរបស់សមាគមអ្នកនិពន្ធថៃ

Advertisements