ជយោ!!!… ជយោ!!!… ប្រាសាទ​ព្រះវិហារ​ មោទនភាព​ជាតិ​ខ្មែរ!!!

កាល​ពី​ព្រឹក​ព្រហាម​ថ្ងៃ​នេះ​ ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​បាន​អង្គការ​យូនេស្កូ ដាក់​បញ្ចូល​ជា​បេតិកភណ្ឌពិភព​លោក​ហើយ!!!

យើង​ពិត​ជា​មាន​មោទនភាព​ណាស់… ប្រទេស​ខ្ញុំ​! ប្រាសាទខ្ញុំ! មាតុភូមិខ្ញុំ ដែល​ខ្ញុំ​ស្រឡាញ់…

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​ សារ​ដ៏​មោទនភាព​មួយ​ របស់​រាជ​រដ្ឋា​ភិបាល​ខ្មែរ​ បាន​សំណូម​ពរ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ តាម​គ្រប់​ទី​វត្ត​អារាម​ ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ចូល​រួម​អបអរ​សា​ទរ​ទាំង​អស់​គ្នា ដោយ​នាំ​គ្នា​ទូង​ស្គរ​គង​ជ័យ​នៅ​វេលា​ម៉ោង​១២​​ថ្ងៃ​ត្រង់​នេះ​ ព្រមៗ​គ្នា​ដើម្បី​មោទនភាព​ដ៏​មហស្សចារ្យ​នេះ​!!!

សុំ​អភ័យ​ទោស​ផង​ បើ​ខ្ញុំ​សរសេរ​មិន​ត្រូវ​ ឬ​រៀប​ពាក្យ​មិន​សម​ ព្រោះ​អរ​ពេក​វាយ​អក្សរ​តែ​ប៉ុន្មាន​ជួរ​នេះ​ ក៏​ស៊ី​ពេល​អស់​ជិត​កន្លះ​ម៉ោង​ដែរ…

មាន​ព័ត៌មាន​បន្ថែ​ម​នឹង​យក​មក​ប្រាប់​ទៀត​បាទ!!! កុំ​ភ្លេច​ទៅទូង​ស្គរ​ណា៎!!!😀