ស្រឡាញ់​មនុស្ស​ម្នាក់

4 មតិ

ស្រឡាញ់​មនុស្សម្នាក់… មិន​ត្រូវ​ទាម​ទារ​អ្វី​ ដែល​យើង​ចង់​បាន​ ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​ទេ តែ​យើងគួរ​ប្រគល់​អ្វី​ៗ ដែល​យើង​មានជូន​ចំពោះ​គេ​វិញ…

ស្រឡាញ់​មនុស្ស​ម្នាក់… ហេតុ​អី​យើង​ចាំ​បាច់​ទាម​ទារ​ ឲ្យគេ​កែ​ប្រែ​ខ្លួន​គេ​ឲ្យ​ដូច​យើង? បើ​ស្រឡាញ់​គេ​ ម្តេច​យើង​មិន​ខំសម្រប​ខ្លួន​ ឲ្យដូចគេ?

ស្រឡាញ់​មនុស្សម្នាក់… ត្រូវ​ប្រគល់​សេចក្តី​ស្រឡាញ់ដល់​មនុស្សនោះ តែ​មិន​ត្រូវ​ទាមទារ​ចង់​បាន សេចក្តី​ស្រឡាញ់​ពី​បុគ្គលនោះ​វិញទេ ។

ស្រឡាញ់​មនុស្សម្នាក់… គួរ​តែ​ផ្តល់​ការ​ទុក​ចិត្ត​ជឿជាក់…

អាច​ទាញ​រឿង​ទុក​អាន​បាន​នៅ​​ទីនេះ

ដើមស្វាយ

14 មតិ

«ដើម​ស្វាយ» គឺ​ជា​រឿង​ខ្លី​មួយ​ដែល​អ្នក​និពន្ធ​ សុខ ចាន់​ផល សមាជិក​ម្នាក់​ក្នុង​ក្រុម​យុវអ្នក​និពន្ធ​ខ្មែរ បានច្នៃ​ប្រឌិត​ឡើង​ដោយ​សរសេរ​យក​តាម​លំនាំរឿង​ The Apple Tree

«ដើមប៉ោម» The Apple Tree បានផ្សាយម្តង​(ទេ! ២ដង 😛 )រួច​មក​ហើយ នៅ​ក្នុង​ប្លក់​បងណារដ្ឋ ហើយ​លោក​អ្នក​ក៏​អាច​ចាប់​យក​រឿង​នោះ​ដើម្បី​អាន​ នៅ​ទី​នេះ (សូម​ចូល​ទៅប្លក់គាត់ ចុះ ព្រោះខ្ញុំឡូត​អត់​បាន:-( )ផង​ដែរ

សម្រាប់​រឿង​«ដើម​ស្វាយ​» ដែល​ជា​វ៉ឺសឹនថ្មី​របស់​ សុខ ចាន់ផលនោះ ក៏អាច​ចាប់​អាន​បាន​ នៅទីនេះ ដែរ។