យូរមកហើយ… សម្រាប់ការរង់ចាំរបស់ខ្ញុំ! យូរមកហើយ… ដែលមានគេសំណូមពរខ្ញុំ! យូរមកហើយ… ដែលខ្ញុំរង់ចាំថ្ងៃនេះ!!!
ពេលនេះ «សង្សារប្រុស» កំពុងត្រៀមខ្លួន… ត្រៀមលេចមុខនៅលើទីផ្សារ តើពេលណាហ្ន៎? ប្រហែលឆាប់ៗនេះទេដឹង???
មិនដឹងដូចគ្នា… តែសូមរង់ចាំណ៎ា! ^_^
*** សូមថ្លែងអំណរគុណ៖
- សួន សុបិន ដែលអនុញ្ញាតឲ្យប្រើពាក្យស្លោកប្រចាំប្លក់មកធ្វើជាឃ្លាចំណាប់អារម្មណ៍លើក្របសៀវភៅ និងមតិយោបល់មួយចំនួនចំពោះការកែលម្អខ្លឹមសាររបស់រឿងឲ្យសមស្របតាមជីវិតស្នេហា និងអារម្មណ៍ពិតរបស់បងប្អូនហ្គេហ៍។
- ក្រុមGK-Network ដែលជួយរចនាក្រប ពិនិត្យអក្ខរាវិរុទ្ធ និងមតិរិះគន់មួយចំនួន មកលើខ្លឹមសាររបស់រឿងទាំងមូល។
សូមប្រិយមិត្តអ្នកអានដទៃទៀត ជួយរិះគន់និងផ្តល់យោបល់ចំពោះក្របសៀវភៅនេះ និងសូមរង់ចាំឆ្លើយសំណួរយករង្វាន់សៀវភៅហ្វ្រីៗសម្រាប់៥នាក់ដំបូងក្នុងពេលឆាប់ៗនេះហើយ!!! ^^

Recent Comments