About Us
មិត្តភក្តិជួនកាលដូចជាពពកអ៊ីចឹង^^ គិតអ៊ីចឹងដែរទេ? លើដីមានមេឃ ក្រោមមេឃមានដីហាហា ដដែល… ក្រុមមួយនេះកើតឡើងព្រោះមិត្តភាព។ កាលណោះពួកយើងបានរៀនវគ្គនិពន្ធរឿងខ្លីមួយរបស់សមាគមអក្សរសិល្ប៍ នូ ហាច
ព្រោះសុទ្ធតែជាអ្នកស្រលាញ់អក្សរសាស្រ្តដូចគ្នា និងចង់រាប់អានគ្នាឱ្យយូរអង្វែង យើងក៏សម្រេចចិត្តបង្កើតជាក្រុមអ្នកនិពន្ធវ័យក្មេងមួយ។ អ្នកមីង ប៉ិច សង្វាវ៉ាន និង បងប្រុស ខូ តារារិទ្ធ ក៏បានជួយជ្រោមជ្រែង និងជួយរកឈ្មោះដាក់ឱ្យក្រុមពួកយើង។ មុនដំបូងគ្នាច្រើនដែរ តែយូរៗទៅកាន់តែតិចទៅៗ…
ពពកគឺតែងតែរសាត់បែបនេះហើយ តែដែលពួកយើងមិនព្រមបាត់ឈ្មោះនេះ ព្រោះមិនដឹងបាត់ឈ្មោះដើម្បីអី
ពពកមួយរសាត់បាត់ទៅ ក៏មានពពកថ្មីមួយទៀតរសាត់មកដល់។ ខ្ញុំ (ចាន់ផល) ចាត់ទុកក្រុមនេះដូចជាផ្ទៃមេឃមួយដែលកាន់តែត្រជាក់ នៅពេលមានផ្ទាំងពពកប្រមូលផ្ដុំគ្នាច្រើន។ ពពកចាស់ៗដែលរសាត់ទៅបាត់ ក៏អាចត្រឡប់មកវិញបានដែរ
យើងខ្មែរដូចគ្នា ស្រលាញ់អក្សរសាស្រ្តដូចគ្នា ហើយសុទ្ធតែមានចេតនាលើកស្ទួយវប្បធម៌ជាតិដូចគ្នា… អ៊ីចឹងសង្ឃឹមថា បងប្អូនទាំងអស់ចូលរួមជាមួយក្រុមនេះ ទោះមិនបានចូលរួមសរសេរស្នាដៃ ក៏អាចជួយរិះគន់ស្ថាបនាដែរ។ ដូចគ្នាដែរ គឺយើងអាចចែករំលែកបទពិសោធន៍ជីវិត ឬក៏បទពិសោធន៍តែងនិពន្ធដល់គ្នា។ ខ្មែរយើងត្រូវតែបើកចិត្តឱ្យទូលាយ រាប់អានគ្នាដោយរីករាយ ដើម្បីផលប្រយោជន៍ជាតិ។ សូមមើលទៅប៊ិកទាំង៨ដើមខាងលើនោះ គឺបានក្លាយជារបងប៊ិកដ៏រឹងមាំ

កុម្ភៈ 21, 2009 @ 09:02:56
តើមានអ្នកណាអាចជួយបង្កើត Archives Page ផងបានទេ សំរាប់អ្នកអាន ដែលចង់ស្វែងរកប្រកាសចាស់ៗមកអាន?
មីនា 17, 2009 @ 00:13:05
យុវអ្នកនិពន្ធខ្មែរដែលចួបជាក្រុមទេ? មានកន្លែងណាដែលទាំងអស់គ្នាចូលចិត្តចូលរួម?
មីនា 19, 2009 @ 16:31:24
ភាគច្រើនយើងទៅអង្គុយលេងនៅសួនមុខវត្តបុទុម ក្រោមដើមពោធិ៍ចុងគេបង្អស់!
មិថុនា 04, 2009 @ 18:55:23
ចង់ក្លាយជាសមាជិកដែរ តើអាចទទួលខ្ញុំបានទេ?
មិថុនា 04, 2009 @ 20:31:01
ហេតុអីមិនបាន សម្រាប់អ្នកនិពន្ធពូកែយ៉ាងនេះ? ពួកយើងរីករាយស្វាគមន៍ជានិច្ច!
មិថុនា 04, 2009 @ 20:42:10
បើអញ្ចឹងមែនសប្យាយចិត្តណាស់នេះ នឹងមានក្រុមមានបក្សនឹងគេ មិនមែនដូចខ្លា ព្រៃរស់នៅដាច់សង្វែងតែម្នាក់ឯងដូចមុនទៀតទេ!
មិថុនា 05, 2009 @ 09:13:33
បើខ្ញុំជាបងវឌ្ឍនា ចម្លើយដែលនឹងបានឃើញក៏ប្រហែលជា «បើអ៊ីចឹងមែនសប្បាយចិត្តណាស់នេះ នឹងមានក្រុមមានបក្សនឹងគេ មិនមែនដូចញ “ស្វា” ព្រៃរស់នៅដាច់សង្វែងម្នាក់ឯងដូចមុនទៀតទេ!» lolz
មិថុនា 05, 2009 @ 09:17:37
យី! ក្មេងនេះមែន…!!
មិថុនា 05, 2009 @ 09:57:28
ហាហាហា បងឆ្លើយអញ្ចឹងព្រោះបងជាខ្លាមែន!
មិថុនា 05, 2009 @ 09:58:52
ហើយចុះតើជាសមាជិកទីនេះ តើខ្ញុំគួរធ្វើអ្វីខ្លះទៅ ហើយទាំងអស់គ្នាចង់បានអ្វីពីខ្ញុំដែរ?
មិថុនា 05, 2009 @ 10:03:29
ខ្ញុំ សមាជិកបម្រុងទេ ទាល់តែសមាជិកផ្លូវការរបួស ទើបខ្ញុំអាចជំនួសបាន…
តែខ្ញុំអាចឆ្លើយបាន ដោយសារពួកគេរវល់…។ អ្វីដែលវឌ្ឍនាគួរធ្វើ គឺសរសេរអត្ថបទដាក់នៅទីនេះម៉ោ… ហើយខ្ញុំមិនចង់បានអ្វីពីវឌ្ឍនាឯងដែរ ក្រៅតែពីសរសេរអត្ថបទដាក់ម៉ោ… ដដែល…!?!
មិថុនា 05, 2009 @ 10:18:53
បើអញ្ចឹងចាំខ្ញុំទៅមើលនៅក្នុងកន្ត្រកកង់ខ្ញុំមើលសិន ក្រែងមានអីសេសសល់ ចែកជូន! ហេហេហេ
សមាជិកបម្រុងអញ្ចឹង មួយថ្ងៃៗដេកបន់ឲតែ សមាជិកពេញសិទ្ធរបួសទេមើលទៅ!
មិថុនា 05, 2009 @ 10:45:40
អូ៎! ហាហាហ.. អត់បន់ឲ្យគេរបួសទេ លោកអឺយ បាបងាប់ហ្ហៃ..
កញ្ញា 11, 2009 @ 14:11:56
hello! តើសៀវភៅអ្នកទិញនៅឯណាទៅ? ហើយខ្ញុំអាចចូលរួមក្នុងយុវអ្នកនិពន្ធខ្មែរបានដែរឬទេ? សូមតបមកខ្ញុំវិញ
កញ្ញា 11, 2009 @ 16:40:31
ជម្រាបសួរ! សៀវភៅពួកខ្ញុំមានលក់នៅតាមបណ្ណាគារមួយចំនួន អាយប៊ីស៊ី និង សន្តិភាព គឺមានលក់ហើយ! និយាយការពិតទៅ ក្រុមយុវអ្នកនិពន្ធខ្មែរ ពួកខ្ញុំឥឡូវ មានតែប្លក់មួយនេះទេ ហើយក៏មិនមានសកម្មភាពថ្មីៗអីដែរ តែពួកខ្ញុំស្វាគមន៍ជានិច្ចចំពោះសមាជិកថ្មី ឱ្យតែអ្នកចូលចិត្តការតែងនិពន្ធ គឺពួកយើងជាមិត្តនឹងគ្នាហើយ។ អ្នកអាចចូលរួមក្នុងក្រុមពួកយើង ហើយដាក់ប្រកាសស្នាដៃរបស់អ្នកនៅក្នុងប្លក់នេះ។ សាមញ្ញៗប៉ុណ្ណោះ តែពិតជាអរគុណចំពោះចំនាប់អារម្មណ៍របស់អ្នក! រីករាយដែលបានស្គាល់!
កញ្ញា 20, 2009 @ 10:24:12
មិត្តភក្រ្តខ្ញុំ និងខ្ញុំមានសាច់រឿងមួយបាននិពន្ធចប់ហើយ ហើយកំពុងធ្វើការវាយបញ្ចូល និងកែសម្រួលនៅក្នុងកុំព្យូទ័រ។ ឆាប់ៗនេះ និងមានបង្ហាញនៅក្នុងប្លុក http://khmerforkhmer.wordpress.com ហើយខ្ញុំនិងផ្ញើសាច់រឿងនេះទៅអ្នក។ តែខ្ញុំមិនដឹងថា ក្នុងការធ្វើសៀវភៅរឿងវិញ គេធ្វើតាមកម្មវិធីអ្វី? សូមជម្រាបប្រាប់ខ្ញុំផង។ ហើយអាចផ្ដល់ជាពុម្ពកាន់តែប្រសើរ។
កញ្ញា 20, 2009 @ 10:26:13
សៀវភៅអ្នកខ្ញុំបានឃើញនៅអាយប៊ីស៊ីហើយ។ សូមអរគុណ!
កញ្ញា 21, 2009 @ 13:44:08
ធ្វើសៀវភៅតាមបទពិសោធន៍ខ្ញុំ គឺរៀបចំតែក្នុងWordធម្មតាទៅ អារឿងបោះពុម្ពខាងរោងពុម្ពគេចាត់ចែងហើយ! ខ្ញុំក៏អត់ចេះកម្មវិធីបោះពុម្ពអីដែរ!
កញ្ញា 23, 2009 @ 15:30:26
សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំសប្បាយរីករាយណាស់ដែលបានស្គាល់នូវប្លកនេះ។ រូបខ្ញុំគីជាអ្នកស្នេហាអក្សរសាស្រ្តខ្មែរមួយរូប ទោះបីជាពុំមែនជាអ្នកដែលចេះ ដឹងអ្វីប៉ុន្មាន ខ្ញុំសូមសរសើរដោយស្មោះដែលមានគំនិតបង្កើតនូវប្លកនេះឡើង មើលទៅ អនាគតរបស់អក្សរសាស្រ្តជាតិយើងពិតជាមិនរលាយសាបសូន្យ នោះទេ ទ្វីត្បិតតែបច្ចុប្បន្ននេះការអប់រំនៅក្នុងប្រទេសយើងកំពុងតែធ្លាក់ចុះគួរ ឱ្យព្រួយបារម្មណ៍ក៏ដោយ។ តើអាចអនុញ្ញាតឱ្យខ្ញុំចូលរួមជាមួយអ្នកទាំងអស់ គ្នាផងបានទេ? តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះដើម្បីបានរៀនសរសេរដូចគេ ឬចូលរួម ជាមួយសមាគមន៍អ្នកនិពន្ធខ្មែរនោះ? ខ្ញុំកំពុងតែបង្កើតប្លកមួយដែរឈ្មោះថា ‹ចង់ដឹង› (changdoeng.wordpress.com) ដើម្បីចែករំលែកនូវបទពិសោធន៍ ជីវិត ការងារ ការសិក្សា ជាដើម ជាមួយមិត្តអ្នកអានទូទៅ។ ប៉ុន្តែខ្ញុំពុំទាន់បាន បញ្ចប់វាសព្វគ្រប់ទេ ខ្ញុំសង្ឃឹមថាមិត្តនៅទីនេះជួយផ្តល់យោបល់នឹងចូលរួម ជជែកកំសាន្តនាពេលណាមួយពុំខាន។ ពី ចង់ដឹង
កញ្ញា 23, 2009 @ 17:23:50
អូ! សួស្ដី! ភ្ញៀវមកដល់ទៀតហើយ ម្ដេចឡើយគ្មានអ្នកណាចេញមកទទួលសោះ? ឥឡូវនៅសល់តែខ្ញុំម្នាក់និយាយប្រាជព្រោកតែរហូត… ដល់អ៊ីចឹងអៀនខ្លួន ព្រោះមិនមែនជាសមាជិកអីតែឯងផង…
កញ្ញា 24, 2009 @ 16:26:54
ចាស៎! សួស្តី! មានទឹកតែទទួលភ្ញៀវទេហ្នឹង?
កញ្ញា 24, 2009 @ 18:01:48
បាទ! ទឹកតែមកដល់ហើយ! អញ្ជើញពិសាទៅ… ពិសាទឹកតែលេងៗសិនទៅណា រង់ចាំសមាជិកផ្សេងៗទៀត។ ពួកគេគង់តែមកដល់ទេ… ខ្ញុំនេះមិនសូវចេះទទួលភ្ញៀវប៉ុន្មានទេ មិនសូវចង់និយាយច្រើន ខ្លាចភ្ញៀវធុញទ្រាន់ លែងមកអើតទៀត! តែដែលថា អនាគតអក្សរសាស្រ្តពិតជាមិនរលាយសាបសូន្យហ្នឹង ខ្ញុំសុំឯកភាព! ព្រោះបើនិយាយពីយុវអ្នកនិពន្ធខ្មែរវិញ សព្វថ្ងៃនេះមានច្រើន ហើយពូកែៗណាស់… នេះគិតតែអ្នកដែលខ្ញុំស្គាល់ផង ហើយមិនទាន់រាប់បញ្ចូលខ្ញុំទៀត!
កញ្ញា 24, 2009 @ 22:04:42
អរគុណណាស់ចាស៎! មិនអីទេ ប៉ុណ្ណឹងគ្រាន់ហើយ កុំឱ្យតែយកអា គីគីមកទទួលបានហើយ! តុក…តុក…តុក…សមាជិកដទៃទៀតទៅ ណាអស់ហើយ? សង្ស័យតែរវល់គិតគូរឿងបាយវត្តសល់ពីភ្ជុំពុំទាន់ រួចរាល់ទេនេះ….
ពិតជាប្រសើរណាស់ដែលមានអ្នកនិពន្ធវ័យក្មេងច្រើននោះ។ ខ្ញុំនេះមិនស្គាល់នរណាម្នាក់សោះ ប៉ុន្តែចូលចិត្តអាន អត្ថបទនានាដែរ។ សព្វថ្ងៃនេះខ្ញុំបានអានស្នាដៃច្រើនរបស់លោក ស្រីម៉ៅ សំណាង លោកទឹម ម៉ានី លោកស្រីប៉ាល់ វណ្ណារីរក្ស និងអ្នកគ្រូនន រួមទាំងអ្នក និពន្ធពីជំនាន់មុនមួយចំនួន។ ខ្ញុំពុំដែលបានសាកល្បងអានស្នាដៃ យុវនិពន្ធសោះ! មានអ្វីដែលចង់ណែនាំទេ? និយាយអញ្ចឹងឃើញ រូបថតអ្នកទាំងអស់គ្នាថតនៅព្រែកប្រាជាមួយលោកគ្រូយស់ បូ ដូចជា សប្បាយរីករាយណាស់ ធ្វើឱ្យខ្ញុំនេះលួចសប្បាយតាមដែរដោយពុំដឹង ខ្លួនសោះ។ មើលទៅអ្នកទាំងអស់គ្នា ដូចជានៅក្មេងៗណាស់ សង្ស័យ តែអាយុប្អូនខ្ញុំទេ! និយាយអញ្ចឹងតើលោកគ្រូយស់ បូឈប់បង្រៀន ហើយឬនៅ? តើសមាគមន៍អ្នកនិពន្ធខ្មែរមានទទួលបង្រៀនសិស្ស ថ្មីទេ? តើមានបើកគួរក្រៅម៉ោងអត់? ខ្ញុំចង់ចុះឈ្មោះនឹងគេដែរ គ្រាន់បានក្យួនប្រូខ្លះ! សង្ឃឹមថាខ្ញុំអាច ចាត់ចែងពេលវេលាឱ្យស្រប តាមម៉ោងរៀនចុះ ប្រសិនបើមានថ្នាក់មែន។ សូមអរគុណទុកជាមុន ណាចំពោះព័ត៌មាននានាទាក់ទិនទៅនឹងចំណុចនេះ។
កញ្ញា 25, 2009 @ 12:32:42
ចង់ដឹង… យ៉ីហៅឈ្មោះគេ វាទៅជាចង់ឱ្យគេប្រាប់យ៉ាងម៉េចទេនៀក! …តែ… អ៊ឹះ! ចង់ដឹង ក៏ចង់ដឹងទៅចុះ! ណ្ហើយ បើចង់ដឹងហើយ ចាំខ្ញុំប្រាប់មួយ… លោកគ្រូ មិនមែនឈ្មោះ យស់ បូ ទេ គឺ យូ បូ! គាត់គឺជាអ្នកនិពន្ធរឿងស៊ើបអង្កេតសល់ពីសង្គម… ហ៊ឺ! ឥឡូវគាត់ចាស់ជរាហើយ!… អ៊ើ! តែគាត់ក៏នៅតែអញ្ជើញមកបង្រៀននៅសមាគមដែរ ហើយឥឡូវនេះណា សមាគមកំពុងតែបង្រៀនវគ្គថ្មី មិនដឹងជំនាន់ទីប៉ុន្មានទេ ដូចជាទី ២៤ ហើយមើលទៅ… ហើយរូបខ្ញុំនេះគឺសិស្សច្បង។ ឭថាថ្ងៃសៅរ៍ហ្នឹងកូនសិស្សជំនាន់នេះទាំងអស់នឹងទៅទស្សនកិច្ចសិក្សានៅស្ទីលយ៉ូ ថតរឿងស្ដេចកន របស់ក្រុមហ៊ុន ហង្សមាស។ ចង់ទៅនឹងគេដល់ហើយ!
អ៊ើ មែនហើយ! សមាជិកក្រុមយុវអ្នកនិពន្ធខ្មែរម្នាក់ក៏កំពុងរៀងវគ្គនេះដែរ គឺ រចនា សួរនាងកាន់តែច្បាស់។ រចនា មិនដឹងបាត់មុខទៅឯណាទេ… រចនា អើយ! រចនា!
កញ្ញា 25, 2009 @ 13:06:14
អរគុណណាស់អនុស្សាវរីយ៍ដែលបានជួយកែតម្រូវឱ្យខ្ញុំនេះបានស្គាល់ឈ្មោះ លោកគ្រូត្រឹមត្រូវ។ កំពុងតែបង្រៀនវគ្គថ្មី បានន័យថាគេចូលរៀនរួចហើយ!! ចង់ចូលរៀននឹងគេដល់ហើយ ប៉ុន្តែប្រហែលជាយឿតពេលហើយមើលទៅ។ រចនាអើយ តើមានអ្វីជួយណែនាំទេ? ចុះអនុស្សា.ដឹងថាមួយវគ្គគេរៀនប៉ុន្មានខែ ដែរឬទេ? សិស្សច្បងចឹង ប្រហែលជាដឹងច្រើនហើយមើលទៅ។ សូមជួនណែនាំ ខ្លះៗផង។ អរគុណទុកជាមុនណា។
កញ្ញា 25, 2009 @ 13:16:08
ដឹងតែទាំងអស់ហ្នឹង! មួយវគ្គគេរៀនបីខែ ហើយប្រហែលជាហួសពេលរៀនវគ្គនេះហើយមើលទៅ!
កញ្ញា 25, 2009 @ 13:33:59
អ្ហា!!! ពិតជាស៊យមែន…ប្រហែលជាមិនបានរៀនទេមើលទៅក្នុងឆ្នាំនេះចឹងនោះ។ គេរៀនថ្ងៃណាខ្លះដែរ? ឬក៏រៀនរាល់ថ្ងៃ? ហើយមួយថ្ងៃប៉ុន្មានម៉ោងដែរ? សូមអត់ ទោសផងសួរច្រើនបន្តិចហើយ ចឹងបានដាក់ឈ្មោះចង់ដឹងហ្នឹង!!! ព្រោះល្ងង់ ណាស់អត់សូវចេះអីម៉ានទេ បានតែត្រឹមសួរគេទេ…កុំប្រកាន់អីណា ជួយណែនាំ យកតែបុណ្យផងចុះ:-)
កញ្ញា 25, 2009 @ 13:38:31
និយាយអញ្ចឹងអនុស្សា.មានលេខទំនាក់ទំនងខាងសមាគមន៍អំពីការចុះឈ្មោះរៀន ទេ? ខ្ញុំចង់ខលគេសួររកព័ត៌មានបន្ថែម ព្រោះមិនចង់រំខានអនុស្សា.ច្រើនពេក។
កញ្ញា 25, 2009 @ 16:36:54
ចង់ដឹង សួរឱ្យច្រើនទៅ ចង់ឆ្លើយណាស់! វគ្គរៀនវិជ្ជានិពន្ធនៅសមាគម អ្នកនិពន្ធខ្មែរ គេរៀននៅពេលល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។ ចង់ដឹងអីទៀត? ខ្លាចតែខ្ញុំរវល់ មិនបានបើកអ៊ីនធើណេតទេ បើមិនអ៊ីចឹង ខ្ញុំចង់ឆ្លើយណាស់! ដូចចង់ដូចឈ្មោះដាក់ ចង់ឆ្លើយ វិញឥឡូវហ្នឹង!
កញ្ញា 25, 2009 @ 16:43:48
អត់ហ៊ានប្រកាសលេខគេទេ! តែអ៊ីចេះវិញ បើទំនេរល្ងាចម៉ោងប្រាំអី ទៅសមាគមនៅវត្តបុទមទៅ ទៅមើលគេរៀនផង ហើយសួរព័ត៌មាន ក្រែងអាចសុំចូលរៀនអត់បង់លុយផង… ក្លាយជាសិស្សអណ្ដែតហ្នឹងណា គឺស្រដៀងបុគ្គលិកអណ្ដែតដែរ មិនបាច់បង់ប្រាក់ទេ។
កញ្ញា 25, 2009 @ 23:54:58
អូ! ត្រឹមត្រូវហើយដែលមិនប្រកាសលេខគេតាមវែបអញ្ចឹងនោះ។ អនុស្សា.គិត បានល្អិតល្អន់ណាស់ ខ្ញុំសូមសរសើរ។ ខ្ញុំធ្លាប់ជិះកាត់កន្លែងសមាគមន៍ហ្នឹង ច្រើនដងដែរ ប៉ុន្តែអត់ដឹងថាត្រូវចូលតាមផ្លូវ ព្រោះមើលទៅដូចជាស្ងាត់ៗម៉េច មិនដឹងទេ ហើយមិនដឹងជានៅអគារមួយណាផង។ ចាំទៅម្តងទៀតសប្តាហ៍ ក្រោយ។ អរគុណណាស់អនុស្សា.សម្រាប់ព័ត៌មានទាំងអស់នេះ។ ខ្ញុំសប្បាយ រីករាយណាស់ដែលឃើញអ្នកទាំងអស់គ្នាស្វះស្វែងក្នុងការថែរក្សាអក្សរ សាស្រ្តជាតិបែបនេះ ហើយខ្ញុំក៏ពេញចិត្តនឹងបង់ថ្លៃសាលាដែរប្រសិនបើវាមិន ទាន់យឺតពេលក្នុងការចុះឈ្មោះរៀន ហើយតារាងពេលវេលារបស់ខ្ញុំមាន អំណោយផលដែរនោះ។ ប្រហែលជាខ្ញុំត្រូវចាំយ៉ាងយូពីរសប្តាហ៍ និងយ៉ាង ឆាប់មួយសប្តាហ៍ទៀតដើម្បីរៀបចំកម្មវិធីកាលវិភាគដ៏ច្បាស់លាស់មួយ។ ប៉ុន្តែ ជាការប្រសើរណាស់ដែលបានទទួលនូវព័ត៌មានដ៏ពិស្តារនេះពីអនុស្សា.។ និយាយយួៗទៅដូចជាចង់ដឹងទៀតហើយនេះ….ក្រុមយុវអ្នកនិពន្ធហ្នឹងសុទ្ធតែ ធ្លាប់ជួបគ្នា និងស្គាល់មុខគ្នាហើយមែនទេ? តើក្រុមហ្នឹងបង្កើតឡើងយ៉ាងដូច ម្តេចដែរ? មូលហេតុអ្វីក៏មានគំនិតបង្កើតក្រុមនេះឡើង? តើប្រវត្តិរបស់ក្រុមមាន ដំណើររឿងយ៉ាងណាខ្លះ? ហើយមានស្ថាបនិកប៉ុន្មាននាក់ដែរ? តើមានគម្រោង អ្វីខ្លះសម្រាប់ថ្ងៃអនាគតទេចំពោះក្រុមនេះ?…ហេស ហេ…ខ្ញុំសូមស្លេះសំណួរ ត្រឹមនេះសិនចុះ…ទុកសួរពេលក្រោយទៀត….ព្រោះខ្ញុំនៅចង់ដឹងរឿងថែម ទៀត….ខ្ញុំអរណាស់ពេលលឺថាមានអ្នកចង់ឆ្លើយនោះ….
កញ្ញា 26, 2009 @ 13:32:17
អរគុណចំពោះសំណួរនេះ! ដល់គិតទៅខ្ញុំដូចជាស្រពិលស្រពិល! ក្រុមយើងកាលពីមុនអត់មានលើ WordPress ហ្នឹងទេ ហើយកាលហ្នឹងតែងតែជួបមុខគ្នាស្ទើររាល់សប្តាហ៍ ដល់ក្រោយមក… រឿងរ៉ាវវែងឆ្ងាយណាស់ ហើយបើនិយាយពីស្ថាបនិកវិញ ភ្លេចខ្លះបាត់ទៅហើយ ព្រោះដូចជាច្រើននាក់ដែរ កាលហ្នឹង តែក្រោយមកបាត់មុខម្ដងមួយៗ ហើយរហូតមកទល់នឹងពេលនេះ ពួកយើងទាក់ទងគ្នាតែប៉ុន្មាននាក់ក្នុងប្លក់នេះប៉ុណ្ណោះ។ ពួកយើងខានជួបប្រជុំគ្នា ឡើងភ្លេចចរិតគ្នាអស់ហើយ! និយាយពីប្រវត្តិនៃការបង្កើតខ្លះៗឱ្យស្ដាប់ចុះ! ដំបូងឡើងមានយុវវ័យ មានប្រុសមានស្រី អត់ទាន់មានអ្នកណាមានប្ដីប្រពន្ធទេ គឺពួកយើងមាននិស្ស័យបានរៀនវគ្គនិពន្ធមួយនៅសមាគមអក្សសិល្ប៍ នូ ហាច រួចក៏មានការផ្ដួចផ្ដើមគំនិតពី លោកជំទាវ ប៉ិច សង្វាវ៉ាន ដែលកាលណោះគាត់ជាវាគ្មិន ក៏ដូចជា លោក ខូ តារារិទ្ធ ប្រធានសមាគមនោះ ហើយក៏ដោយចិត្តស្រលាញ់អក្សរសិល្ប៍ និងមានចេតនារាប់អានគ្នាពីពួកខ្ញុំប៉ុន្មាននាក់ជាសិក្ខាកាម ពួកយើងក៏ឯកភាពគ្នា ណាត់គ្នាជួបដើម្បីបង្កើតក្រុមនេះ។ ខ្លាចតែចាំច្រឡំទេខ្ញុំ! បន្ទាប់មកក្រុមពួកយើងមានរឿងរ៉ាវកំប្លែងច្រើនណាស់ បើរៀបរាប់ទៅក៏បានតែតាប៉ែដែរ គឺដូចជាមានអ្នកចេញ មានអ្នកចូល ប្រៀបដូចជាកន្លែងទេសចរណ៍សម្រាប់អ្នកចាប់អារម្មណ៍ការតែងនិពន្ធអ៊ីចឹង ប៉ុន្តែបញ្ហាដែលពួកយើងប្រឈមមុខធំបំផុត គឺគ្មានថវិការ… ឈប់និយាយទៀតហើយ កម្សត់ណាស់! រីឯចំពោះរឿងគម្រោងវិញដូចជាគ្មានអ្វីធំដុំ ក្រៅពីចង់បង្កើតសៀវភៅឱ្យប្រទេសជាតិនោះទេ។ អូ! ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ ស្លូហ្កង់ហ្នឹង គឺខ្ញុំអ្នករកឃើញ! អួតមួយចុះ!
កញ្ញា 26, 2009 @ 14:04:37
អរគុណណាស់ចាន់ផលដែលបានរៀបរាប់ត្រួសៗ។ ខ្ញុំគិតថាអ្នកទាំងអស់គ្នា មានគំនិតបែបនេះគឺប្រសើរណាស់។ និយាយតាមត្រង់ទៅ ខ្ញុំនេះពិតជាមាន ការព្រួយបារម្មណ៍អំពីអនាគតរបស់ស្រុកយើងខ្លាំងណាស់ ប្រសិនបើយើង ពុំមានការយកចិត្តទុកដាក់ទៅលើប្រព័ន្ធអប់រំឱ្យបានត្រឹមត្រូវនោះទេ។ ខ្ញុំសង្កេតឃើញថាយុវសិស្ស ជំនាន់ក្រោយនេះដូចជាមិនចូលចិត្តអានសៀវភៅ ប៉ុន្មានទេ ចំណែកខ្ញុំបែរជាយល់ថាការអានគឹពិតជាមានសារៈសំខាន់ណាស់ ហើយផ្តល់ចំណេះដឹងច្រើនទៀតផង។ ស្រុកយើងនៅខ្វះអ្នកនិពន្ធដែលមាន សមត្ថិភាពច្រើនណាស់។ យើងត្រូវការអ្នកនិពន្ធដែលមានទេពកោសល្យ សរសេរបកស្រាយអំពីភាពជាក់ស្តែងមិនលម្អៀង អ្នកនិពន្ធដែលពោរពេញ ទៅដោយភាពច្នៃប្រឌិត ។ល។
ជាការពិតណាស់ថវិការគឹជាកត្តាចម្បងក្នុងការធ្វើអ្វីមួយជាចាំបាច់ ប៉ុន្តែឆន្ទៈ និងការប្តេជ្ញាចិត្តធ្វើអ្វីមួយគឹជាថ្នាំទិព្វក្នុងការជួយជំរុញឱ្យយើងធ្វើឱ្យក្តីស្រមៃ ក្លាយជាការពិត ហើយក៏រួមផ្សំនឹងការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីមជ្ឈដ្ឋានជុំវិញខ្លួនផងដែរ។ ប្រហែលជាអ្នកទាំងអស់គ្នាអាច ពង្រឹងក្រុមហ្នឹងឡើងវិញហើយព្យាយាមបង្កើតឱ្យមាននូវគោលដៅច្បាស់លាស់ មួយដើម្បីស្វែងរកអ្នកគាំទ្របន្ថែម។ នេះប្រហែលជាត្រូវការរកអ្នកម៉ាឃិតធីង ផង។
និយាយអញ្ចឹងសមាជិកហ្នឹងសុទ្ធតែនៅរៀន ឬក៏ចេញធ្វើការអស់ហើយ? តើ មានរៀនជំនាញអ្វីផ្សេងទេក្រៅពីការតែងនិពន្ធហ្នឹង? ចុះបំណងអនាគតមាន អ្វីខ្លះ? សូមទោសផង ខ្ញុំនេះសួរច្រើនបន្តិចហើយ….មិនដឹងម៉េចទេ…ស្រាប់ តែកើតអារោគចង់ដឹងហ្នឹង….
អីយ៉ា!!! ទូរសព្ទរោទិ៍ហើយ….ប្រហែលជាត្រូវចេញទៅក្រៅមួយម៉ោង ពីរសិន ចាំមកវិញនិយាយគ្នាទៀត។ អូ!! សូមសរសើរចាន់ផលដែលរកនឹកឃើញស្លូ ហ្គិនហ្នឹង….ខ្ញុំចូលចិត្ត។ អូយទៅសិនហើយ…ពូកម៉ាកខ្ញុំខលមកតឿនទៀត ហើយ…លាសិនហើយណា…
កញ្ញា 26, 2009 @ 16:51:19
ចង់ដឹងត្រូវតែប្រាប់! សមាជិកយើង បើមិនរៀន ក៏ធ្វើការដែរ គឺអ៊ីចឹងជីវិតនោះ… តែភាគច្រើនរៀនអត់ទាន់ចប់ ហើយយើងរៀនជំនាញផ្សេងៗគ្នាទេ គឺមានអ្នករៀនអក្សសាស្រ្ត ច្បាប់ ហើយខ្ញុំនេះរៀនអក្សរសាស្រ្តអង់គ្លេស តែសរសេរតែខ្មែររហូត ទៅរៀនរាល់ថ្ងៃមើលមុខគ្រូបរទេសភ្លឹសៗ ដូចមើលកុនហូលីវូដ អ៊ីចឹង ព្រោះស្ដាប់គ្រូនិយាយអត់បាន ហើយឆ្នាំនេះគឺឆ្នាំទីបួន សាលាគេឱ្យរើសជំនាញ មានធ្វើគ្រូ និងអ្នកទំនាក់ទំនង ហើយខ្ញុំក៏រើសទំនាក់ទំនង យកអាជំនាញដែលប្រឆាំងនឹងខ្លួនឯងដែលមិនចូលចិត្តទាក់ទង ហេតុនេះឃើញថា ទៅរៀនរាល់ថ្ងៃពិតជាពិបាកមែន! ចំណែកបំណងអនាគត អ្នកដទៃមិនដឹងទេ តែខ្ញុំចង់ក្លាយជាអ្នកនិពន្ធល្បី ហើយបើក្លាយជាសេដ្ឋី រឹតតែល្អ!
កញ្ញា 26, 2009 @ 22:01:25
អរគុណអនុស្សា.! ស្តាប់ទៅអនាគតអ្នកទាំងអស់គ្នាពិតជាពិសេសហើយ ថែម ទាំងមានមុខងារផ្សេងៗទៀត មានទាំងអ្នកអក្សរសាស្រ្ត អ្នកច្បាប់ អ្នកទំនាក់ ទំនង ជាដើម។ ខ្ញុំថាអនុស្សា.ជ្រើសរើសជំនាញហ្នឹងត្រូវម៉ាច់តែម្តងហើយ ព្រោះប្រសព្វសឹងអីក្នុងការឆ្លើយតប។ ខ្ញុំមិនជឿថាស្តាប់មិនបានទេ សង្ស័យ តែជាអ្នកតាមដានកម្មវិធី American Idol ផងក៏មិនដឹង ឬក៏កម្មវិធីបរទេស ផ្សេងៗទៀតដែលខ្ញុំមើលមិនយល់ថាជាអ្វីខ្លះទេ ព្រោះមិនសូវចេះទេអាភាសា ‹អង់គ្លេស› ស្អីគេហ្នឹង។ គេនិយាយមកចេះតែស្តាប់បានហើយ ប៉ុន្តែអត់ដឹងថា គេនិយាយពីអ្វីទេ។ មិនដឹងជាធ្វើម៉េចឱ្យចេះដូចគេទេ។ អនុស្សា.អាចជួយ បង្រៀនខ្ញុំផងបានទេ? ក្រែងលោះអាចរកបានការងារប្រាក់ខែច្រើនបន្តិច។ ហើយម្យ៉ាងទៀតសម័យឥឡូវបើមិនចេះភាសាទេ ប្រាកដជាពិបាករកស៊ី ណាស់។ សូម្បីតែអ្នកលក់ឥវ៉ាន់នៅតាមផ្សារមួយចំនួនហ្នឹងក៏និយាយបាន ស្ទាត់ល្អណាស់ដែរ ពិតជាគួរឱ្យសរសើរមែន។ អនុស្សា.រៀននៅ IFL មែនទេ? ឮគេថាសិស្សនៅទីនោះ ពូកែណាស់ណា៎! ប្រលងជាប់អាហារូបករណ៍រាល់ តែឆ្នាំហ្នឹង! អនុស្សា.មានគិតគូរហ្នឹងគេទេ ថាដាក់ពាក្យនោះ បន្ទាប់ពីរៀនចប់? ឬក៏ចាំរកបទពិសោធន៍ការងារសិន? ឬក៏មានបទពិសោធន៍គ្រប់គ្រាន់ហើយ? ខ្ញុំសូមជូនពរអនុស្សា.ឱ្យបានសម្រេចដូចបំណងណា ពេលក្លាយជាសេដ្ឋីកុំភ្លេច ពួកយើងណា ហើយសូមឱ្យការតែងនិពន្ធហ្នឹងចេះតែលូតលាស់ជាលំដាប់។
កញ្ញា 28, 2009 @ 16:02:41
ចេះតែឆ្លើយដោយការសរសេរទេ ជួបផ្ទាល់ស្រេចហើយខ្ញុំ! ឯរឿងអង់គ្លេសនេះ មិនមែនខ្ញុំបង្អាប់ខ្លួនឯងទេ ព្រោះអ្នកស្គាល់ខ្ញុំបានគេដឹង គឺថាខ្ញុំនេះពូកែខាងអួតណាស់! ខ្ញុំរៀននៅសាលា ធនធានមនុស្ស មិនមែន IFL ទេ ហើយពេលរៀនចប់ ប្រហែលជានៅតែធ្វើអ្នកនិពន្ធដដែលហ្នឹង! អូហ៍! បើខ្ញុំក្លាយជាសេដ្ឋីវិញណ៎ះ ត្រូវឧស្សាហ៍ទៅលេងខ្ញុំផង ខ្លាចខ្ញុំភ្លេច ព្រោះសេដ្ឋីបែបមានការងារធ្វើច្រើនហើយ មើលទៅ! អ៊ីចឹងពេលនោះកុំប្រកាន់ខ្ញុំអីណា! និយាយដូចមែនទែនអ៊ីចឹងខ្ញុំ! អរគុណ!
កញ្ញា 28, 2009 @ 16:28:02
ពិតជាពូកែដាក់ខ្លួនណាស់ហ្ន៎! តាមមើលទៅអនុស្សា.ដូចជាស្រឡាញ់ការ តែងនិពន្ធណាស់ តើមានស្នាដៃអ្វីខ្លះដែលចង់ណែនាំទេ? គិតៗទៅ យើងហ្នឹង និពន្ធផង ថែមទាំងរៀនខាងទំនាក់ទំនងទៀត គឺមួយកំប្លេតែម្តង! បង្កើតស្នាដៃនិងឃោសនា….ល្អមែនទែន។
ហេស…ហេ….សេដ្ឋីក្មេងសង្ស័យតែពិបាកជួបទេមើលទៅ។
កញ្ញា 28, 2009 @ 16:45:32
មិនចង់ណែនាំអីទេ តែបើចង់អានស្នាដៃខ្ញុំ អាចអានបានតើ នៅប្លក់នេះក៏មាន នៅប្លក់ផ្ទាល់ខ្លួនខ្ញុំក៏មានដែរ។ ចុចលើឈ្មោះខ្ញុំ ហើយឈៀងទៅលេងប្លក់ខ្ញុំបន្តិចទៅ!
កញ្ញា 28, 2009 @ 17:06:08
បានទៅលេងរួចហើយ! គួរឱ្យចាប់អារម្មណ៍ណាស់! និយាយដល់ហ្នឹងខ្ញុំមាន ចម្ងល់មួយទៀតហើយ។ អនុស្សាហ្នឹងឬជាសុខចាន់ផល? ចាំខ្ញុំឈៀងចូល លេងម្តងទៀត ហើយកុំភ្លេចចូលលេងប្លក់ខ្ញុំផង។ ឥឡូវនេះខ្ញុំកំពុងតែបន្ថែម មាតិកាថ្មីៗ និងសំណួរមួយចំនួនដែលខ្ញុំឆ្ងល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមជួយផ្តល់យោបល់ ផងណា! អរគុណទុកជាមុន….
កញ្ញា 29, 2009 @ 09:29:33
តាមពិតខ្ញុំជាសុខចាន់ផល តាំងពីដើម អនុស្សាវរីយ៍ហ្នឹងឈ្មោះផ្ទះខ្ញុំទេតើ! ផ្ទះរបស់ចង់ដឹង ខ្ញុំទៅលេងប៉ុន្មានដងហើយ ជាទីកន្លែងអ្នកចេះដឹងតែម្ដង!
កញ្ញា 29, 2009 @ 12:23:15
អរគុណណាស់ដែលបានទៅលេងផ្ទះខ្ញុំ។ តាមពិតទៅមិនជាកន្លែងចេះដឹងអីទេ គឺជាកន្លែងចង់ដឹង ព្រោះរៀនជាមួយគេឯងដូចជាយូរដែរហើយ តែដូចជាមិនចេះ អីសោះ ហើយចេះតែមានរឿងឆ្ងល់មិនចប់សោះ។ ដល់ពេលបានមកជួប ប្លក់យុវអ្នកនិពន្ធនេះដូចជាចាប់ចិត្ត ព្រោះតាមស្មានសមាជិក ម្នាក់ៗ មិនតិចមិនច្រើនមានចំណង់ចំណូលចិត្តស្រដៀងខ្ញុំដែរ។ ហើយខ្ញុំគិតថាប្រហែលជាខ្ញុំអាចរៀនអ្វីម្យ៉ាងពីប្លក់នេះ។ សូមជូយបង្ហាត់បង្ហាញ ផងណា។
តុលា 06, 2009 @ 15:31:40
ខ្ញុំសូមនាំមកជូននូវប្លុកថ្មី របស់ខ្ញុំ បន្ទាប់ពីប្លុកខ្មែរសម្រាប់ខ្មែរ គឺ
http://cambogame.wordpress.com/
វិច្ឆិកា 07, 2009 @ 15:40:36
ពេលនេះខ្ញុំសូមបង្ហាញផ្ទាំងគេហទំព័ររបស់ខ្ញុំមួយទៀត គឺ http://www.khmerforkhmer.wordpress.com/។ សូមជួយផ្ដល់យោបល់ដល់ខ្ញុំផង ចំពោះវេបសាយនេះ។
វិច្ឆិកា 20, 2009 @ 15:58:21
សួស្តីបងៗៗៗ បើខ្ញុំចង់ចូលជាសមាជិកក្រុមបងៗដែរ តើត្រូវធ្វើដូចម្តេចទៅ??
មករា 10, 2010 @ 16:37:49
hi! me too. i want to be a member of your group too.
មករា 11, 2010 @ 15:34:58
អាឡូវញុមបានចូលហើយ ^_^
មករា 13, 2010 @ 15:49:29
Welcome Zhix!
កុម្ភៈ 27, 2010 @ 00:04:38
សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations
កក្កដា 08, 2010 @ 17:27:06
តើល័ក្ខខ័ណ្ឌនៃការចូលជាសមាជិកនោះត្រូវចំណាយប៉ុន្មាប្រាក់ដែរទៅ ចាន់ផល? ចុះផលទទួលខ្ញុំទេ បើខ្ញុំជាសមាជិកម្នាក់ទៀតនោះ ?
សូមសំណូមពរមួយ គឺសូមជួយពិនិត្យអត្ថបទរឿងខ្លីដែរបានសរសេររួចហើយបានទេ?
ចង់សួររឿងមួយ!
ផ្កាយ (ស៊ួង ម៉ាក់) ចាសមាជិកដែរឬទេ? បើជាសមាជិកហេតុអ្វីបានជាគ្មានរឿងរបស់គាត់ចុះផ្សាយអ៊ីចឆង???
អរគុណ!
កក្កដា 10, 2010 @ 16:36:36
សួស្ដី ជំនោរ! ខ្ញុំរីករាយណាស់ បើជំនោរចង់រួមក្នុងក្រុមនេះ… មិនមានបង់ប្រាក់អីទេ ព្រោះពួកយើងមិនទាន់មានគម្រោងអីនៅឡើយ ពោលគឺពេលនេះ ក្រុមយើងគ្រាន់តែជាទីកន្លែងមួយ ដែលយើងអាចជួបជុំគ្នាជាមួយនឹងអ្នកនិពន្ធ ឬអ្នកចង់ក្លាយជាអ្នកនិពន្ធប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា គ្រប់គ្នាដែលស្រលាញ់ការតែងនិពន្ធ អាចចូលអានប្លក់មួយនេះ និងចូលរួមជជែកគ្នាដោយមិត្តភាព ហើយខ្ញុំរីករាយនឹងអានរឿងខ្លីរបស់ជំនោរ ក្នុងនាមជាអ្នកនិពន្ធម្នាក់ តាមរយៈម៉ែលខ្ញុំ chanphalsok@yahoo.com សង្ឃឹមថា យើងអាចជួបជជែកគ្នានៅថ្ងៃណាមួយ។
ផ្កាយជាសមាជិកក្នុងក្រុមនេះដែរ។ បើជំនោររកអានប្រកាសចាស់ៗ នឹងឃើញស្នាដៃរបស់គាត់ហើយ។
កក្កដា 10, 2010 @ 22:08:31
ញុមក៏ចង់ចូលដែរ!
ហាស ហា ! តែទៅមិនរួចទេ ព្រោះចេះនិពន្ធអីផង!
តែជាអ្នកគាំទ្រ:-D
កក្កដា 31, 2010 @ 08:19:24
អ្នកស្រុកខ្មែរ!!!
សួស្ដីអ្នកទាំងអស់គ្នា… ខ្ញុំសូមរីករាយជាមួយអ្នកទាំងអស់គ្នាផង ការរួបរួម ជាកម្លាំង ក្នុងខណ៉ៈចិត្តមានកម្លាំង នោះប្រាកដជាមាន នូវថាមពល។ គឺថាមពលនៃក្ដីសង្ឃឹម។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នារៀន រស់ជាមួយពាក្យបីម៉ាត់នេះ “ក្ដីសង្ឃឹម”។
កក្កដា 31, 2010 @ 10:07:20
សូមអរគុណចំពោះអ្នកស្រុកខ្មែរ! «ក្ដីសង្ឃឹម» គឺថាមពលតស៊ូគ្រប់ភារកិច្ចជីវិត។
កក្កដា 31, 2010 @ 22:39:22
អរគុណអ្នកស្រុកខ្មែរសម្រាប់កម្លាំងចិត្ត!
សីហា 30, 2010 @ 18:54:29
ខ្ញុំកំពុងតែនឹកឃើញគំនិតរកស៊ីតាមគេមួយហើយ… ចាំពេលជួបជុំគ្នា យើងប្រមូលអ្នកស្រឡាញ់អក្សរសិល្បិ៍ មកចូលរួមផ្តល់យោបល់ ទាំងអស់គ្នា មើលថា តើ ក្រុមយុវអ្នកនិពន្ធខ្មែរ គួរតែដល់ពេល ចេញរកស៊ីនូវ ? បើចេញរកស៊ី តើគួររៀបចំរចនាសម្ពន្ធ័របៀបម៉េច !? នរណា កាន់ខាងទីផ្សារ នរណាកាន់ខាង រចនា ទំព័រ នរណាកាន់ខាង ឃោសនា !? ហាសហា… ឲ្យតែមានធនធាន បែបនេះ មិនខ្វះឪកាស ដើម្បីអភិវឌ្ឍទេ !!!
តុលា 15, 2010 @ 12:54:09
សួរស្តី! ខ្ញុំ រដ្ឋា. រចនា ចាំខ្ញុំទេ? សួរស្តី អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ! ខ្ញុំពិតជាមនាចំនាប់អារម្មណ៍លើសមាគមន៍នេះណាស់ បន្ទាប់ពីបានឃើញចារចុះផ្សាយនៅក្នុងសារពត៌មានសំបុកផ្សារ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាច ក្លាយជាសមាជិកនៃក្រុមដ៏គួរអោយស្រលាញ់នេះឆាប់ និង ដោយក្តីស្វាគមន៍ពីអ្នកទាំង អស់គ្នាដែលជាសមាជិកជាពិសេសបង ចាន់ផលជាប្រធានក្រុម។ ខ្ញុំជាសិក្ខាកម្មមា្នក់ដែលបានទទួលការបណ្តុះបណ្តាលពី សមាគមន៏អ្នកនិពន្ធខ្មែរ កាលពី ប៉ុន្មានខែ មុន។ ខ្ញុំពុំទាន់មានស្នាដៃជាប្រលោមលោកអ្វីឡើយ មានតែអត្ថបទចំរៀងដែលខ្ញុំបានសរសេរជាង ១០ បទប៉ុន្នោះ ដោយសារតែខ្ញុំពុំសូវមានពេល នឹង គ្មានកន្លែងសំរាប់ចេញផ្សាយ៕ ថ្ងៃនេះមានអារម្មណ៏សប្បាយរីករាយបានជួបជាមួយបងៗ ក៏ដូចជាមិត្តទាំងអស់គ្នាដែលចូលចិត្តការនិពន្ធ៕ រងចាំទទួលការឆ្លើយតបជានិច្ច។
ក្តី ស្រលាញ់ពីខ្ញុំ រដ្ឋា ។
តុលា 16, 2010 @ 16:43:54
សួស្ដីរដ្ឋា សូមស្វាគមន៍ចំពោះការចូលរួមក្នុងក្រុមយុវអ្នកនិពន្ធខ្មែរ ហើយសង្ឃឹមថា ថ្ងៃណាមួយពួកយើងនឹងបានជួបគ្នា។ បើមានព័ត៌មានអ្វី ខ្ញុំនឹងដាក់ប្រកាសនៅក្នុងប្លកនេះ ហេតុនេះឧស្សាហ៍ចូលលេងប្លកនេះផងណា… ទំនេរៗអានរឿងខ្លីដែលពួកយើងបានផ្សាយទៅ ហើយចង់ផ្ដាំដល់សមាជិកទាំងអស់គ្នាផង ថាកុំភ្លេចសរសេរស្នាដៃល្អៗមកដាក់ជូនប្រិយមិត្តអាននៅទីនេះណា៎!
តុលា 21, 2010 @ 13:05:47
បាទ អរគុណ ខ្ញុំនិងព្យាយាមអាន និង ចូល រួម ហើយសង្ឃឹមថា នឹងបានជួបគ្នាថ្ងៃណាមួយ។
តុលា 30, 2010 @ 22:45:58
សួស្តីអ្នកទាំងអស់គ្នា ខ្ញុំទើបតែបានស្គាល់ហើយខ្ញុំបានមើលនូវពត៌មានខ្លះព្រមទាំងអត្ថបទ មានប្រយោជន៍មួយចំនួនដែលខ្ញុំពេញចិត្ត ។ តើខ្ញុំអាចក្លាយជាមិត្តរបស់អ្នករាល់គ្នាបានទេ ប៉ុន្តែខ្ញុំមិនសូវចេះនិពន្ធអ្វីបន្តិចទេតែខ្ញុំចូលចិត្តការនិពន្ធ ហើយក៏បានចំណេះដឹងពីអ្នករាល់ គ្នាផងដែរ ។
តើខ្ញុំត្រូវធ្វើដូចមេ្តចដើម្បើក្លាយជាសមាជិកម្នាក់ របស់ក្រុមបងៗនិពន្ធតាមវែបសាយថ៍នេះ ខ្ញុំក៏ជាចូលចិត្តវប្បធម៌អក្សររបស់ខ្មែរមួយរូបផងដែរ ។ ប្រសិនបើយើងគ្រប់គ្នាមានការ ចេះដឹង និងផ្តល់ចំណេះដល់គ្នានិងគ្នាក្នុងសង្គមប្រទេសទាំងមូល វាល្អយ៉ាងទៅ ប៉ុន្តែមាន អ្នកចេះដឹងតិចតួចណាស់ ហើយបើមានគឺគិតតែពីប្រយោជន៍របស់ខ្លួនទេ មិនបានគិត ដល់ផលប្រយោជន៍រួមទេ ។
សូមឲមានសំណាងល្អទាំងអស់គ្នាណា ពីខ្ញុំបាទរដ្ឋា ។
តុលា 31, 2010 @ 14:10:05
សួស្ដី រដ្ឋា! សូមអរគុណចំពោះចំណាប់អារម្មណ៍ និងការរាប់អាន ហើយខ្ញុំសង្ឃឹមថា ពួកយើងនឹងរៀបចំពេលវេលាជួបគ្នានៅថ្ងៃណាមួយ!
វិច្ឆិកា 03, 2010 @ 11:32:35
បាទអរគុណខ្ញុំនិងអានហើយហើយព្យាយាមប៉ុន្តែការអានមិនសូវចាំសោះទេ បងចាន់ផល
ឬក៏ដោយសារខ្ញុំមិនសូវចេះនិយាយច្រើនហ្ន៎ ។ សង្ឃឹមថានិងជួបគ្នាពេលក្រោយឬថ្ងៃណា មួយមិនខាន។
វិច្ឆិកា 11, 2010 @ 13:26:57
សួរស្ដីបង! ញ៉ុមអត់ចេះនិពន្ធទេ ប៉ុន្តែចូលចិត្តអាន និងគាំទ្ររាល់ការនិពន្ធរបស់ខ្មែរ
មករា 15, 2011 @ 10:54:27
អត់ទាន់មានអ្នកណាគេសរសេរអីដាក់នៅលើនេះចឹង! សួស្តីឆ្នាំថ្មី ទាំងអស់គ្នា។ បើសិនជាអាចចង់អោយគេហទំព័រនេះមានអ្នកចូលអានហើយរាប់អានមិត្តដូចហេ្វសប៊ុក ដែរ។ យើងគួរតែមានយុទ្ធសាស្រ្តមួយដើម្បីទាក់ទាញ។ មានមធ្យោបាយដ៏ល្អជាច្រើនដែលយើងអាចធ្វើបាន ប៉ុន្តែលុះត្រាតែមានការចូលរួមពីអ្នកទាំងអស់គ្នាដោយស្ម័គ្រចិត្ត ។
មករា 21, 2011 @ 16:09:08
បើកប៉ះចំសំបុកអ្នកនិពន្ធ!!!
តែចូលចិត្តតាមដានស្តាប់ និងចង់រៀនជានិច្ច!
ចៃដន្យអី ខ្ញុំពូកែតែខាងក្បាច់គុណ ឯរឿងកំណាព្យ និងគំនូរ គឺទៅមិនរួចទេ!
សុំសួរមួយកុំប្រកាន់ ប្លុកនេះជារបស់ប្អូនស្រី រចនា មែនទេ???
ចង់ស្គាល់ម្ចាស់ប្លុកដល់ហើយ តែមិនដឹងទាក់ទងតាមណា!
You can contact me by http://www.facebook.com/khmerblog
Thanks,
Dina.
មករា 24, 2011 @ 12:25:09
សួស្ដី!
រចនា គឺជាសមាជិកម្នាក់របស់ប្លកនេះ ពោលគឺនេះជាប្លកក្រុម។
សូមស្វាគមន៍មកកាន់ប្លកនេះ!
កុម្ភៈ 02, 2011 @ 23:53:50
អូហ៍! បងឌីណា! គិតថាបងស្គាល់ប្លក់ខ្ញុំហើយតើ នៅមកសួរឯណេះទៀត!
កុម្ភៈ 17, 2011 @ 22:10:51
សូមទោស! ព្រោះស្មានថាប្អូនមានផ្ទះពីរហ្នឹងណា!!! ហាហាហា!
ដឹងអី នេះជាផ្ទះរួមសម្រាប់អ្នកកវីនិពន្ធសោះ! កុំប្រកាន់ខ្ញុំអ្នកដំណើរឆ្លងកាត់ទេ!
កុម្ភៈ 19, 2011 @ 12:58:52
មេសា 05, 2011 @ 16:19:49
Before i did not know what is computer? what is internet?
And after i know those, i still wonder again what is website?
What is blog?
After i have known those i start develop blogs. and develop and develop…
In conclusion, go to visit my blogs:
http://www.cambodiaoffice.blogspot.com/
http://sovanntips.blogspot.com/
http://meetkhmer.blogspot.com/
http://sovanntips.wordpress.com/
កុម្ភៈ 16, 2012 @ 10:35:26
ពិតជាអស្ចារ្យ ណាស់ មានមោទនភាពមែនដែលមានពួកបងៗ ធ្វើអោយក្មេងជំនាន់ក្រោយដូចខ្ញុំចង់យកតំរាបតាម។
មីនា 23, 2012 @ 22:20:11
សូស្តី បង ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការតែងនិពន្ធទេណាបង ។ ញុំចងអោយបងជួយណែនាំពីការតែងនិពន្ធខ្លះៗ ប្រលោមលោក កំណាព្យ …បងពិតជាមានសន្តានចិត្តល្អដល់ប្អូន ។បងពិតជាឆ្លើយតបមកប្អូនជាមិនខានឡើយ ។
រងចាំជានិច្ច!
ស៊ីយូ again and again !
មីនា 23, 2012 @ 22:22:06
ញ៉ុំម បព្វតា
my e-mail : pobpata@yahoo.com
អរគុណបងទុកជាមុន !