បងធំ ចេញសៀវភៅទៀតហើយ!
មែនហើយ.. បើបងចាន់មិនចេញសៀវភៅ នរណានឹងស្គាល់យុវអ្នកនិពន្ធយើងនេះ? ^^ ប្រលោមលោកចាស់ដែលទើបនឹងបោះពុម្ពថ្មីនេះមានចំណងជើងថា ខែរងា។ គ្រាន់តែស្ដាប់ចំណងជើងក៏គួរឱ្យចង់អានទៅហើយ.. ខែរងា ពេលវេលានៃអនុស្សាវរីយ៍.. ខែរងាដែលនាំមនុស្សពីរនាក់ឱ្យស្រឡាញ់គ្នា.. អេហ៍ ស្នេហានេះចំជាចម្លែកមែន! យ៉ាងណាៗក៏សូមអបអរសាទរបងចាន់ណា៎! ចេញសៀវភៅថ្មីហើយសូមឱ្យលក់ដាច់… បោះច្រើនផង!
អាចរកទិញបានហើយណា៎! តាមបណ្ណាគារ និងតាមកន្លែងលក់សៀវភៅនានា.. អូខេៗ! ឈប់និយាយច្រើនហើយ! ទៅស្ដាប់ អ្នកនិពន្ធនិយាយពីសៀវភៅថ្មី ល្អជាង!

ខែរងា ប្រលោមលោក ថ្មី ពី លោក សុខ ចាន់ផល
កុម្ភៈ 19, 2011 @ 14:34:14
អរគុណ រចនា
អរគុណគ្រប់គ្នាដែលចូលចិត្តសំណេររបស់ខ្ញុំ ហើយសូមផ្ញើស្នាដៃថ្មីនេះជូនចំពោះគ្រប់គ្នា ដែលស្រលាញ់អនុស្សាវរីយ៍!