សួស្ដី! នេះគឺជាបទចម្រៀងមួយបទ ដែលនិពន្ធបទភ្លេងដោយ លោក ម៉ម សុគន្ធា និងនិពន្ធទំនុកច្រៀងដោយខ្ញុំ។ ចម្រៀងខ្មែរសម័យនេះ មិនមែនសុទ្ធតែចម្លងគេទេ ហើយអត្ថន័យក៏មិនមែនសុទ្ធតែនិយាយពីរឿងស្នេហាអូនបងដែរ។ ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំតែងឮបងប្អូនមួយចំនួននិយាយរិះគន់ដៀលសិល្បៈខ្មែរបច្ចុប្បន្នពេក ហើយខ្ញុំចង់ប្រាប់ថា បើយើងព្យាយាមយល់ និងវិភាគពីបញ្ហានេះ យើងនឹងដឹងថា ម៉េចបានអ៊ីចឹង ហើយយើងក៏ប្រហែលជាលែងនិយាយអ្វីឱ្យអ្នកសិល្បៈខូចចិត្តទៀតដែរ។
តុលា 28, 2010 @ 17:09:40
បទនេះមានន័យណាស់ ហើយចូលចិត្តវាណាស់ អរគុណបង
តុលា 28, 2010 @ 18:15:28
ខ្ញុំស្តាប់ទៅ គិតថាបទនេះខ្វះភាពរណ្តំក្នុងប៉ារូល។
សុំទោសដែលនិយាយត្រង់ តែគ្រាន់តែរិះគន់ ដើម្បីកៃលំអរតែបណ្ណោះ
តុលា 28, 2010 @ 19:30:11
ជំរាបសួរបង
បទនេះខ្ញុំចូលចិត្តណាស់ ខ្ញុំតែងតែច្រៀងលេងជាមួយមិត្តភិក្តខ្ញុំរាល់ពេលជួបជុំគ្នា
ខ្ញុំសូមគាំទ្របង ក៏ដូចជាបទចំរៀងទាំងឡាយណាដែលមិនបានចម្លងពីគេ….!!!
សូមអរគុណ
សូមជំរាបលាបង ជូនពរបងអោយមានសុខភាពល្អ…!!
តុលា 28, 2010 @ 19:41:25
ទើបតែដឹងពេលនេះថាវាជាបទរបស់បង។សូមសរសើរ។វាជាថ្នាំជួយបំប៉នគំនិតជាតិនិយម
ដែលពុំអាចខ្វះបាន ។
តុលា 28, 2010 @ 20:36:26
ចង់ស្តាប់!!!!
តុលា 28, 2010 @ 21:50:42
ចូលចិត្ត!!!!
តុលា 29, 2010 @ 00:57:12
ចូលចិត្តចំរៀងនេះណាស់់
តុលា 29, 2010 @ 01:32:17
ខ្ញុំក៏ចូលចិត្តបទនេះដែរ ។
តុលា 29, 2010 @ 13:17:09
ខ្ញុំស្រលាញ់បទនេះណាស់។ ខ្ញុំសង្ឃឹមថាកូ នខ្មែរនឹងខិតខំនិពន្ធបទខ្លួនឯងអោយបានច្រើន។ ហើយការចំលងបទបរទេសនឹងមិនមានទេថ្ងៃអនាគតខាងមុខ។ ខ្ញុំមានមោទនភាពណាស់ដែលកើតជាកូនខ្មែរ រស់លើដែនដីសុវណ្ណភូមិដ៍អស្ចារ្យនេះ។
តុលា 29, 2010 @ 15:43:04
ខ្ញុំទទួលស្គាល់បទនេះពិតជាពិរោះ និងមានន័យ។ ចង់ស្គាល់មុខអ្នកនិពន្ធដែរហ្នឹង ឥលូវបានស្គាល់ហើយ។
តុលា 30, 2010 @ 19:59:07
តើមានជា mp3 ទេ? ខ្ញុំរកបទនេះយូរហើយ!
វិច្ឆិកា 01, 2010 @ 23:31:50
ល្ងាចមិញទើបតែច្រៀងបទហ្នឹងហើយ!!! ពិរោះចូលចិត្តណាស់
វិច្ឆិកា 02, 2010 @ 22:16:07
មានន័យ ពិរោះណាស់បង។ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលខ្មែរអាចនិពន្ធបទដោយខ្លួនឯងបាន។ចឹងតទៅថ្ងៃមុខពិតជាគ្មានអ្នកណាថាខ្មែរចំលងតាពីគេទៀតទេ។
ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានកើយជាកូនខ្មែរ លើទឹកដីខ្មែរ :-) ។
អគុណបងផលចំពោះចំរៀងមួយបទនេះ។
វិច្ឆិកា 04, 2010 @ 22:59:12
បងផល ខ្ញុំគ្រាំទ្របង។ អ្នកខ្លះតែងចូលចិត្តបង្អាប់ថា ខ្មែរចូលចិត្តចំលងបទបរទេស ប៉ុន្តែគេមិនដែលវិភាគលើបញ្ហានោះទេ។ អ្វីៗនិយាយគឺងាយស្រួលហើយ ប៉ុន្តែធ្វើទើបវាពិបាក។ ខ្ញុំសង្ឃឹមថ្ងៃណាមួយ ពួកគាត់នឹងប្តូរទស្សនៈនេះជាក់ជាមិនខាន។
វិច្ឆិកា 11, 2010 @ 12:40:55
សម្រាប់ខ្ញុំ ខ្ញុំមិនគាំទ្រការចម្លង! តែខ្ញុំយល់ពីផលវិបាក ដែលនាំឲ្យមានការចម្លង!
គ្មានអ្នកណាស្អាតស្អំគ្រប់ដប់នោះទេ តែការព្យយាមលុបបំបាត់បន្តិចម្តងៗ វានាំទៅរកភាពស្អាតស្អំបាន! ស៊ូៗ
វិច្ឆិកា 11, 2010 @ 13:16:54
តោះ! បេះដូងខ្មែរអត់ង៉ៃនឹង?
វិច្ឆិកា 11, 2010 @ 13:21:56
យ៉ាស់! បំណងអីហ្នឹង
វិច្ឆិកា 11, 2010 @ 13:32:28
ធើពើអីណា ហុហុ… យាយតា បេះដូងខ្មែរ គេទៅជុំគ្នានៅកន្លែងចាស់បាត់ហើយ។
វិច្ឆិកា 11, 2010 @ 19:07:59
អីយ៉ាស្នាដៃខ្មែរមិនចាញ់បរទេសប៉ុន្មានទេ។ ក៏ប៉ុន្តែវាក៏ទាមទារអ្នកគាំទ្រដែរបើមិនដូចច្នោះទេ អ្នកនិពន្ឋមិនមានកំលាំងចិត្តទេ។
និយាយអីចឹងតើចាន់ថនអាចបង្រៀនវិធីបញ្ជូលកសារmp3 និង mp4 ដល់ខ្ញុំបានទេព្រោះអីខ្ញុំចង់ចែករំលែកពត៌មាននិង ចំណេះដឹងដល់បងប្អូនយើងទាំងអស់គ្នានៅក្នុងប្លករបស់ខ្ញុំដែរតែមិនដឹងថាបញ្ជូលដោយរបៀបណា? ព្រោះនៅពេលដែលខ្ញុំធ្វើការបង្កើតប្រកាសថ្មីហើយចង់បញ្ជូលទិន្នន័យ វីឌីអូ និង សំលេង តែវាប្រាប់ថាមិនអាចដាក់បានគឹវាអនុញ្ញាតអោយបញ្ជូលបានតែប្រភេទទិន្ន័យjpg, jpeg, png, gif, pdf, doc, ppt, odt, pptx, docx, pps, ppsx, xls, xlsx រឺមួយក៏ខ្ញុំត្រូវបង់លុយអោយ wordpress ទើបខ្ញុំអាចបញ្ជូលបាន?
វិច្ឆិកា 12, 2010 @ 09:47:33
-ចំពោះ MP3 ៖ គឺត្រូវ Up load mp3 នៅក្នុង http://webng.com/
ឧ. បទមេឃបុប្ផា ខ្ញុំ up load ជាឈ្មោះ rain.mp3 និងដោយប្រើអាសដ្ឋានរបស់ខ្ញុំគឺ http://chanphal.webng.com ខ្ញុំក៏អាចសរសេរអក្សរកូដនៅក្នុងប្រកាសគឺ [audio=http://chanphal.webng.com/rain.mp3]
-ចំពោះ Video clip គឺចូលទៅក្នុងប្រកាសថ្មី ដោយចុចលើរូប «បន្ថែម វីដេអូ» បន្ទាប់មកជ្រើសពាក្យ «ពីអាសដ្ឋាន URL» រួច Paste អាសយដ្ឋាន YouTube នៃវីដេអូនោះ។
ឧ.បទយើងពីរនាក់ស្រលាញ់គ្នាបានទេ គឺខ្ញុំត្រូវកូពីអាសយដ្ឋានពីយូធូប គឺ http://www.youtube.com/watch?v=lj7EZtva7Sw
សាកល្បងមើល៍! មិនជាស្រួលប៉ុន្មានទេ ពេលមិនទាន់ចេះ តែពេលធ្វើបានសម្រេចម្ដង នឹងក្លាយជារឿងធម្មតាហើយ។
វិច្ឆិកា 28, 2010 @ 18:55:46
ចំពោះខ្ញុំវិញ គិតថាអ្វីដែលបេះដូងបាននឹងកំពុងធ្វើពិតជាល្អប្រសើរណាស់
ប៉ុន្ដែ សុំកុំយកសំនៀងមត៌កចាស់ ទៅកម្លាយក្រឡៃធ្វើជារបស់ខ្លួន ហើយ
បន្ថែមភ្លេងឱ្យញាប់ខុសពីសភាពដើមរបស់បទគេ ត្រង់ហ្នឹងហើយដែលអា
ក្រក់បំផុត ។
ធ្នូ 21, 2010 @ 12:05:50
ខ្ញុំចូលចិត្តបទចំរៀងនេះ ហើយស្តាប់វាញឹកញាប់ណាស់នៅផ្ទះ។ អរគុណ!
ធ្នូ 22, 2010 @ 09:19:19
ខ្ញុំចូលចិត្តបទនេះណាស់ ^_^
មករា 03, 2011 @ 21:45:17
ខ្ញុំចូលចិត្តឃ្លាមួយថា (យើងមើលគ្នាស្គាល់ព្រោះឈាមជ័រយើងដូចគ្នា)។
មេសា 24, 2011 @ 13:17:54
I like this song.because,i think that this song so perfect for me…
មិថុនា 29, 2011 @ 18:47:12
ខ្ញុំគិតថាបទនេះវាល្អណាស់សំរាប់ពលរដ្ធខ្មែរគ្រប់រូប
សីហា 11, 2011 @ 09:27:15
I like all Khmer songs.