យូរមកហើយ… សម្រាប់ការរង់ចាំរបស់ខ្ញុំ! យូរមកហើយ… ដែលមានគេសំណូមពរខ្ញុំ! យូរមកហើយ… ដែលខ្ញុំរង់ចាំថ្ងៃនេះ!!!
ពេលនេះ «សង្សារប្រុស» កំពុងត្រៀមខ្លួន… ត្រៀមលេចមុខនៅលើទីផ្សារ តើពេលណាហ្ន៎? ប្រហែលឆាប់ៗនេះទេដឹង???
មិនដឹងដូចគ្នា… តែសូមរង់ចាំណ៎ា! ^_^
*** សូមថ្លែងអំណរគុណ៖
- សួន សុបិន ដែលអនុញ្ញាតឲ្យប្រើពាក្យស្លោកប្រចាំប្លក់មកធ្វើជាឃ្លាចំណាប់អារម្មណ៍លើក្របសៀវភៅ និងមតិយោបល់មួយចំនួនចំពោះការកែលម្អខ្លឹមសាររបស់រឿងឲ្យសមស្របតាមជីវិតស្នេហា និងអារម្មណ៍ពិតរបស់បងប្អូនហ្គេហ៍។
- ក្រុមGK-Network ដែលជួយរចនាក្រប ពិនិត្យអក្ខរាវិរុទ្ធ និងមតិរិះគន់មួយចំនួន មកលើខ្លឹមសាររបស់រឿងទាំងមូល។
សូមប្រិយមិត្តអ្នកអានដទៃទៀត ជួយរិះគន់និងផ្តល់យោបល់ចំពោះក្របសៀវភៅនេះ និងសូមរង់ចាំឆ្លើយសំណួរយករង្វាន់សៀវភៅហ្វ្រីៗសម្រាប់៥នាក់ដំបូងក្នុងពេលឆាប់ៗនេះហើយ!!! ^^

ធ្នូ 07, 2009 @ 16:52:12
ខ្ញុំយល់ថាស្អាត តែអត់យល់ ម៉េចក៏មិនឱ្យឃើញមុខតួពីរនាក់ហ្នឹង… ចង់ឃើញ ចង់ដឹងថាតើផ្កាយថតជាមួយអ្នកណាគេ តើខ្មែរឬមិនមែន? រិះគន់ប៉ុណ្ណឹងបានសៀវភៅហ្រ្វីទេ? ហេហេ!
ធ្នូ 07, 2009 @ 20:51:31
ព្រោះតែគេមិនចង់ឲ្យដឹងថាជានរណាហ្នឹងហើយ បានគេលាក់មិនឲ្យឃើញ! បើប្រាប់ដដែលចាំបាច់ដាក់ដូច្នេះធ្វើអី???
សៀវភៅហ្វ្រី មិនមែនឲ្យសម្រាប់អ្នករិះគន់ទេ តែឲ្យសម្រាប់អ្នកឆ្លើយសំណួរត្រូវ៥នាក់ដំបូង ហើយក្នុងនោះមាន២នាក់ដែលជាសមាជិករបស់យអខ. ហាមមិនឲ្យឆ្លើយ! :p សំណួរនឹងដាក់ឲ្យឆ្លើយនៅពេលក្រោយ…
ធ្នូ 08, 2009 @ 09:47:43
ខ្ញុំទៅផ្ទះ ដេកគិតមួយយប់ យល់ហើយ! ប្រុសស្រលាញ់ប្រុស ជារឿងគួរឱ្យខ្មាសគេ អ៊ីចឹងទើបបាំងក្បាលមិនឱ្យគេស្គាល់ ត្រូវទេ? ឆ្លើយឱ្យហើយ ព្រោះប្រហែលវគ្គសំណួរ អាចដាក់សំណួរឱ្យបកស្រាយក្របសៀវភៅ! ឆ្លាតទេ?
ធ្នូ 08, 2009 @ 10:47:27
@មិនពាក់ព័ន្ធសាច់រឿង ហើយក៏មិនរិះគន់ដែរ តែចង់រិះគន់ក្របសៀវភៅ តែខ្លាចក្រុម GK ថាឯងចេះចុះ!! ព្រោះជាការងារគេផង ។
@អ្ហាក! មានហាមពីរនាក់មិនឲ្យឆ្លើយទៀត…
ធ្នូ 08, 2009 @ 16:56:26
លោកអើយ៎ ដាក់សំណួរម៉ោ ញុមនឹងបានឆ្លើយយករង្វាន់
បានសៀវភៅហ្វ្រីទៀត
ញុមចូលចិត្តណាស់របស់ហ្វ្រី ^_^
ធ្នូ 08, 2009 @ 20:25:44
សូមជំរាបសួរអ្នកទាំងអស់គ្នា!
ខ្ញុំចង់បញ្ជេញមតិខ្លះនៅទីនេះ។ ចំពោះលោករដ្ឋ លោកអាចរិះគន់បានចំពោះការរចនាក្របនេះ សូមកុំខ្លាចក្រែងអី។ ការរិះគន់ជាការល្អ មិនមែនដូចការរើសអើងនោះទេ។
ធ្នូ 08, 2009 @ 21:39:46
បងរដ្ឋអើយជួយរិះគន់មក ដើម្បីកែលម្អតើ! ភ្លាមៗឡើង ខ្ញុំចង់ដឹងណាស់ ព្រោះកំពុងត្រៀមចូលរោងពុម្ពផង!!
មើលចាន់ផលចុះ ហេតុតែចង់បានសៀវភៅហ្វ្រី ដល់ថ្នាក់ទៅដេកគិត ហាសហា…
អាអូនតូចធ្លាប់អានរឿងនេះហើយឬនៅ មុននឹងចង់ឆ្លើយសំណួរ? ចាំតិចទៀតដាក់ឲ្យហើយ!!
ធ្នូ 09, 2009 @ 19:26:17
អានហើយៗ
បើមិនទាន់អានម៉េចហ៊ានមកឆ្លើយយករង្វាន់ទៅ
ធ្នូ 13, 2009 @ 12:46:00
ខ្ញុំផ្ញើមែលទៅ GK & Mak ហើយ ។
ធ្នូ 16, 2009 @ 20:13:02
ពិតជាល្អ និងមានខ្លឹមសារណាស់ ។
ធ្នូ 17, 2009 @ 09:13:53
ចុមfree សៀវភៅឲ្យមើលសំរាប់៥នាក់ដំបូង ។
រួចចុះរឿងនេះមានសរសេរពីក្មេងប្រុសៗទេ បងផ្កាយ?
ចង់ឲ្យដាក់រឿងតួអង្គក្មេងរហូត។ បើដាក់ក្របមុខរាងក្មេងបន្តិចបានល្អជាងហ្នឹង។
បងសុបិននៅក្របមុខដែរ? ប្រហែលជាគាត់ជួយសរសេរឲ្យដែរហើយមើលទៅ!!!
មានប៉ុន្មានទំព័រដែរទៅ? មានរូបមើលទេ? បើខ្វះរូបមកយកពីខ្ញុំក៏បានដែរ។
រូបហ្នឹងស្ពាយកាតាប សង្ស៍យពីរនាក់ហ្នឹងនៅរៀន!!!
ចង់សរសេររឿងដែរតែអត់ពេល ខ្ញុំថែមទាំងចង់គូររូបទៀតណោះ។
រឿងខ្ញុំ បែប Comic មានរូបមានអក្សរ។ តែអត់ទាន់មានពេលទេ។
ចាំរៀនចប់សិន បានមានពេល។