jump to navigation

តំណែង​ស្នេហ៍​រាជិនី ខែ វិច្ឆិកា 7, 2009

Posted by រចនា in រឿង​ខ្លី.
trackback

សេចក្តីស្រឡាញ់ជាអ្វី?(១) ជាស្នេហាឬ? ជាការលះបង់? លះបង់អ្វី? ពេលវេលា និងអាយុជីវិត?… ជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ មានពេលខ្លះគេស្រឡាញ់យើង ប៉ុន្តែយើងពុំស្រឡាញ់គេវិញក៏មាន។ សេចក្តីស្រឡាញ់គឺចង់ឱ្យមនុស្សដែលយើងស្រឡាញ់ទទួលបាននូវសេចក្តីសុខ ទោះបីជាគេមានក្តីសុខជាមួយបុគ្គលទី៣ ក៏យើងនៅតែស្រឡាញ់គេដែរ… បើយើងស្រឡាញ់គេពពិតប្រាកដមែន យើងគ្មានសិទ្ធិបៀតបៀនគេថែមទៀត… បើមិនដូច្នេះមានន័យថាយើងពុំស្រឡាញ់គេពិតនោះទេ។ គ្រប់អ្វីទាំងអស់របស់មនុស្សដែលយើងស្រឡាញ់ គឺជាទីស្រឡាញ់របស់យើង។ អំពើល្អរបស់គេគួរឱ្យសរសើរ គោរពស្រឡាញ់ ឯអំពីអាក្រក់របស់គេនោះគឺគួរឱ្យអាណិតអាសូរ និងចង់ជួយកែប្រែ។ យើងស្រឡាញ់នរណាម្នាក់មិនសង្ឃឹមរំពឹងថាចង់បានអ្វីពីគេមកវិញ ឬចង់ផ្តល់អ្វីឱ្យគេនោះក៏ទេដែរ គឺចង់មានន័យថាបន្ទាប់ពីយើងទាំងពីរជួបជុំគ្នា អ្វីៗត្រូវបានផ្លាស់ប្តូរ ចំណុចទន់ខ្សោយខ្វះខាត នឹងត្រូវបានកែប្រែនិងបំពេញឱ្យបានល្អប្រសើរឡើង។ ជីវិតរបស់អ្នករស់នៅមិនយូរប៉ុន្មានទេ ចូរស្រឡាញ់មនុស្សដែលស្រឡាញ់អ្នក។ សូមចងចាំថា ជីវិតរបស់អ្នកមិនប៉ុន្មានយូរនោះទេ តើអ្នកមានពេលវេលាឯណាទៅស្រឡាញ់មនុស្សដែលមិនស្រឡាញ់អ្នកនោះ?…

វិចារ»

1. ចាន់ផល - ខែ វិច្ឆិកា 7, 2009

និយា… អូហ៍ សរសេរត្រូវ រចនា!
ស្រលាញ់អ្នកដែលស្រលាញ់យើង ហើយស្រលាញ់អ្នកដែលយើងស្រលាញ់ទៀត… កុំស្អប់អ្នកណាឱ្យសោះ ព្រោះស្អប់គេពិបាកចិត្តណាស់! ជីវិតពេញប្រៀបដោយក្តីស្រលាញ់ រស់នៅដោយរីករាយ ជីវិតមានន័យ ពាក្យស្លោកថ្មីពីខ្ញុំ។

2. សុភា - ខែ វិច្ឆិកា 17, 2009

“ រស់នៅដោយរីករាយ ជីវិតមានន័យ ពាក្យស្លោកថ្មីពីខ្ញុំ។” ស្តាប់ទៅដូចពាក្យស្លោកចិនចឹង ហេហេ។

ចាន់ផល - ខែ វិច្ឆិកា 18, 2009

ពេលពិបាកចិត្ត ដល់ខំញញឹមទៅ អាចធូរចិត្តខ្លះដែរ។

3. ​អ្នកមីង​ ប៉ិច​ សង្វាវ៉ាន - ខែ វិច្ឆិកា 22, 2009

ខ្ញុំ​ខាន​បាន​ចូល​ក្នុង​ប្លក​របស់​ក្រុម​​ក្នួយ​ជា​យុវអ្នក​និពន្ឋ​ ឬ​អ្នក​និពន្ឋ​វ័យ​ក្មេង​​ យូរ​ខែ​ហើយ​ព្រោះ​ខ្ញុំ​រវល់​ពេក​​ និង​មាន​បញ្ហា​សុខ​ភាព​បន្តិច​បន្តួច​ផង។​
ប៉ុន្តែ​ ខ្ញុំ​តែង​តែ​គិត​​ឥត​ភ្លេច​ដល់​ក្មួយ​ៗ​ទាំង​អស់​ និង​កោត​សរសើរ​ជា​និច្ច​ ដែល​ស្រឡាញ់​អក្សរ​សាស្ត្រ​ដូចជា​ខ្ញុំ​ដែរ​ និង​ខំ​សរសេរ​យ៉ាង​ស្វិត​ស្វាញដើម្បី​បុព្វ​ហេតុ​នេះ។​ ក្មួយ​ៗ​ទាំង​អស់​ ទាំង​អ្នក​ដែល​ខ្ញុំ​ស្គាល់​ដូច​ជា ៖​ ​ក្មួយ​ ​អាចម៍​ផ្កាយ​​ ចាន់​ផល និង​ហេង​ ឧត្តម​ដែល​ទើប​បាន​ស្គាល់​ ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ណាស់​​។​
សូម​ជោគជ័យ​​​ និង​​កិត្តិនាមល្បី​ល្បាញចូល​មាន​ដល់​ក្មួយ​ៗ​ជា​និច្ចណា។
​ពីប្រទេស​បារាំង​ ​នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា២០០៩

4. ចាន់ផល - ខែ វិច្ឆិកា 22, 2009

ជម្រាបសួរអ្នកមីង! ខ្ញុំរំភើបណាស់ដែលអ្នកមីងអញ្ជើញចូលប្លករបស់ពួកខ្ញុំ ហើយក៏សោកស្ដាយព្រោះឮថា អ្នកមីងមានបញ្ហាសុខភាព តែក្មួយជឿថាអ្នកមីងពេលនេះមានសុខភាពល្អវិញហើយ។ សូមអរគុណ ដែលអ្នកមីងតែងតែគិតពីសុខទុក្ខរបស់ក្រុមពួកខ្ញុំ ដែលធ្វើឱ្យពួកខ្ញុំកាន់តែមានចិត្តតស៊ូ មិនរារែក ក្នុងវិជ្ជាតែងនិពន្ធនេះ។ ពីប្រទេសខ្មែរ មាតុភូមិរបស់យើង ពួកខ្ញុំសូមជូនពរអ្នកមីងមានសុខភាពល្អ និងជួបតែសុភមង្គលក្នុងក្រុមគ្រួសារ។