«ឈាមពេជ្រ» ចេញលក់ថ្ងៃនេះ! ខែ កក្កដា 4, 2009
Posted by រចនា in ដំណឹងផ្សេងៗ.trackback
ចម្រៀងថ្មី «ឈាមពេជ្រ» ដែលទើបតែចេញលក់ក្នុងពេលថ្មីៗនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់។ ចម្រៀងនេះនិពន្ធទំនុកច្រៀងដោយ លោក សុខ ចាន់ផល សម្រួលតន្ត្រីដោយលោក ម៉ម សុគន្ធា ច្រៀងដោយអ្នកចម្រៀងល្បីល្បាញប្រចាំចិត្ត (ខ្ញុំ
) គឺលោក ឆន សុវណ្ណរាជ។ បទនេះមានក្នុងស៊ីឌីរស្មីហង្សមាស វ៉ុល ៣៨៦។
«ឈាមពេជ្រ» រំលេចពីខ្សែជីវិតតស៊ូនៃស្ត្រីមេម៉ាយម្នាក់ដើម្បីឱ្យកូនបានសិក្សារៀនសូត្រ។ ពេលស្ដាប់បទនេះ គ្រប់គ្នាប្រហែលជានឹកទៅដល់អ្នកម្ដាយរបស់យើងរាល់គ្នា… ម្ដាយដែលធ្វើគ្រប់យ៉ាងដើម្បីកូន បំពេញបំណងកូន… «ឈាមពេជ្រ» ក៏បង្ហាញឱ្យឃើញផងដែរនូវទឹកចិត្តកត្តញ្ញូរបស់កូនប្រុសម្នាក់ចំពោះអ្នកម្ដាយជាទីស្រឡាញ់របស់គេ។ “ ទោះនៅឆ្ងាយពីគ្នា ក៏កូននៅតែនឹកម៉ែ ស្រឡាញ់ម៉ែ អាណិតម៉ែ។ កូននឹងខំប្រឹងដើម្បីតបស្នងនូវការលះបង់របស់ម៉ែ! កូននឹងតស៊ូយកបរិញ្ញាជូនម៉ែឱ្យបាន!”
បទនេះសម្រាប់ខ្ញុំគឺមិនដូចជាបទទូទៅទេ! បទចម្រៀងរៀបរាប់ពីជីវិតនៃការរស់នៅបែកពីអ្នកម្ដាយជាទីស្រឡាញ់របស់គេតែងតែធ្វើឱ្យខ្ញុំនឹកដល់ម៉ាក់យាយរបស់ខ្ញុំជានិច្ច។ មិនដឹងថាគ្រប់គ្នាស្ដាប់ហើយនឹងយំចេញមកដូចខ្ញុំឬអត់ណ៎??? សាកស្ដាប់មើល៍ យ៉ាងណាដែរ? នេះស្ដាប់មិនបានចប់ទេព្រោះវាគ្រាន់តែជាពាណិជ្ជកម្មប៉ុណ្ណោះ!
ខ្ញុំមិនសូវបានសរសើរអ្នកនិពន្ធបទចម្រៀងមួយបទនេះទេព្រោះអ្នកនិពន្ធនេះក៏ពូកែអួតសម្បើម! lolz គ្មានអ្នកណាលើក ក៏លើកខ្លួនឯងទៅជារឿយៗ! J/K ដោយសារតែអ្នកនិពន្ធប៉ិនជោរ ដូច្នេះហើយខ្ញុំមិនសូវហ៊ានសរសើរចំមុខទេ!
សរសើរនៅទីនេះក៏បាន! ចង់ប្រាប់ថា “ បងចាន់ផលពូកែណាស់! បទចម្រៀងមានន័យល្អ ហើយចាប់ចុងចួនត្រឹមត្រូវ! សូមឱ្យជោគជ័យ ហើយក៏ជូនពរឱ្យល្បីណា៎!”

[...] ចុចទីនេះ [...]
Thanks, my fan!
You are a good admirer (@.@)
គ្រាន់តែដាក់ប៉ុណ្ណឹង ក៏រំជួលចិត្តចង់ស្រក់ទឹកភ្នែកដែរ.. ចុះទម្រាំបានមើលទាំងអស់ មិនដឹងយំយ៉ាងណាទេ? ល្អណាស់!^^ អួតដូចតែគ្នា!
បទនេះចេញជាវីស៊ីឌីហើយរឺ? ខ្ញុំទើបតែឃើញផ្សាយជាស៊ីឌីប៉ុន្មានថ្ងៃមុននេះ ។ អូ! អ្នកគឺជាអ្នកនិពន្ធបទនេះមែនទេ? ពិតជាអស្ចារ្យមែន ខ្ញុំគឺអ្នកគាំទ្ររបស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស ម្នាក់ដែរ ។ បទនេះពិតជាមានអត្ថន័យខ្លាំងណាស់ ។
អូ៎! សូមអបអរសាទរ ចាន់ផល…!
បងចាន់ផល បងមានប្លក់ផ្ទាល់ខ្លួនទេ? តើខ្ញុំអាចស្គាល់បានទេ?
បងចាន់ផលអត់មានប្លក់ទេ! គាត់ចូលចិត្តលាក់មុខ! lolz
សូមសរសើៗ! បែកគ្នាតែមួយរយៈសោះ! មានកេរ្តិ៍ឈ្មោះគ្រាន់បើ! សូមជូនពរឱ្យអ្នកនិពន្ធទទួលជោគជ័យទ្វេឡើង។
សុំសួរបន្តិច? បទនេះនិពន្ធទំនុកភ្លេងដោយខ្លួនឯងឬក៏កែយកពីគេដែរបាទ!
ទោះយ៉ាងណាក៏ដោយសូមធ្វើជាគម្រូល្អដល់កូនខ្មែរជំនាន់ក្រោយ!សូមកុំដើរតាមគន្លងអ្នកនិពន្ធសព្វថ្ងៃ!
ព្រោះតែប្រាក់ហ៊ានដាក់លក់កេរ្តិ៍ឈ្មោះជាតិ! ខ្ញុំមិនចូលចិត្តឡើយ ជួបមុខចង់តែជេរ!!!
សូមអភ័យទោសបើសិនជាមានត្រង់ណាមិនគប្បី។
អ៊ីចឹងបងចិត្រាត្រៀមមាត់ជេរឱ្យហើយទៅ!
ខ្ញុំមិនឆ្លើយទេ ទុកឱ្យបងចាន់ផលឆ្លើយវិញល្អជាង!
Yesterday, I cried cause I’m happy with Khmer’s proud. Infact, I love Khmer and want to see Khmer well know in the world. But, I’m poor, even Khmer letter I can not find to write here. If possible, I wish I could write only for Khmer music. In Hang Meas, I also write song for some new Khmer malody, wish you will like them.
Chetra, I’m sorry if you don like my work. Maybe like this, since I work this job you have never conducted me.
Thanks, everybody here!
ចាន់ផលមិនមែនមានតែកិច្ចការមួយនេះទេដែលចាន់ផល អាចធ្វើបាននោះ។ ខ្ញុំជឿជាក់ថាចាន់ផលអាចធ្វើការល្អៗជាច្រើនព្រោះចាន់ផលជាមនុស្សមានសមត្ថភាព។
ឧទាហរណ៍ដូចជាខ្ញុំចុះ ខ្ញុំមានតែចំណេះដឹងផ្នែកកុំព្យូទ័រដែលខិតខំរៀនដោយខ្លួនឯងចេះបានបន្តិចបន្ទួចនោះ ខិតខំស្វែងរកការធ្វើ។ ក្រោយមកខ្ញុំក៏បានរកបានការងារមួយ ជាជាងបញ្ចូលបទភ្លេងនៅផ្សារសូរិយាជាន់ទីបី ប្រាក់ខែខ្ញុំបានត្រឹមតែ ខែដំបូងបានត្រឹមតែ ៦០ដុល្លាតែប៉ុណ្ណោះ បីខែក្រោយមកឡើងបាន៩០ដុល្លា។ ខ្ញុំធ្វើការនេះ ជិតមួយឆ្នាំក៏ឈប់ទៅ ព្រោះហត់ពេក។ ក្រោយមកទៀតខ្ញុំក៏បានរកការងារផ្សេងទៀត រួចក៏បានការងារមួយជា Designer ទើបតែបានពីរប៉ុណ្ណោះ។ ចាន់ផលអើយដូចចាន់ផលដឹងចិត្តខ្ញុំស្រាប់ហើយ ថាខ្ញុំមានចរិតជាមនុស្សយ៉ាងម៉េចនោះ។ ដូចចាន់ផល ឬក៏អ្នកណាក្តី មានធុរៈអ្វីពឹងពាក់ខ្ញុំៗតែងតែពុះពារជួយតាមអ្វីដែលអាចធ្វើបាន ខ្ញុំមិនដែលរួញរាឡើយតើមែនទេ!
រឿងដែលខ្ញុំមិនដែល Contact ទៅចាន់ផលនោះក៏ព្រោះតែថ្ងៃដែលចាន់ផលយក CV ខ្ញុំទៅដាក់ជា….។ ខ្ញុំតែងតែគិតថាតើខ្ញុំរស់នៅដើម្បីបា្រក់ ឬក៏រស់នៅដើម្បីឧត្តមគិត។ បន្ទាប់មកខ្ញុំសម្រេចចិត្តច្បាស់លាស់ហើយ ខ្ញុំក៏ Call ទៅចាន់ផលដើម្បីយកCVរបស់ខ្ញុំមកវិញ!!! តេច្រើនដងតែចាន់ផលមិនព្រមលើក ព្រោះអ្វី?
សុំទោសផងប្រហែលជាខ្ញុំជាមនុស្សចង្អៀលចង្អល់ពេកហើយមើលទៅគ្រាន់តែរឿងប៉ុណ្ណឹង។
មួយទៀតរឿងបញ្ហាសៀវភៅរបស់ក្រុមក្នុងការបោះពុម្ព។ចាន់ផលគួរតែយល់ហើយ
ហេតុអ្វីបានជាសៀវភៅរបស់ក្រុមយើងមិនអាចបោះពុម្ពបាននោះមែនទេ។
ឥឡូវនេះ ខ្ញុំបា្រប់រឿងមួយដល់ចាន់ផល និងសមាជិកក្រុមទាំងអស់ឱ្យបានដឹង តែមិនដឹងជារឿងនោះល្អឬមិនល្អទេ គឺសៀវភៅកំណាព្យរបស់ខ្ញុំជិតចេញផ្សាយហើយ។ ខ្ញុំបានប្រគល់ឱ្យបណ្ណាអង្គរធំជាអ្នកបោះពុម្ព។ វាលក់មិនបានថ្លៃប៉ុន្មានទេ ត្រឹមតែ៥០ដុល្លា និងសៀវភៅជិត១០០ក្បាលប៉ុណ្ណោះនេះជាទឹកចិត្តម្ចាស់បណ្ណាគារ ហើយម្យ៉ាងទៀតសៀវភៅនោះខ្ញុំបានដាក់ឈ្មោះក្រុមរបស់យើង ប៉ុន្តែដោយហេតុមានបញ្ហាLogo ដោះស្រាយមិនចេញសោះ។
ទោះយ៉ាងណាយើងនៅតែជាមិត្តរួមក្រុមក៏ល្អ។ ដូចដែលខ្ញុំបាននិយាយហើយ សូមកុំធ្វើជាគម្រូអាក្រក់សម្រាប់កូនខ្មែរជំនាន់ក្រោយ។
*** ខ្ញុំបាទមានឈ្មោះការជិតត្រើយ គន្លាស់ឱ្យហើយកើយចិត្រា
នាមនេះផ្តើមដាក់ដោយបិតា ជាជាតិខេមរាកំពូជជា*** ទោះជាយ៉ាងណាពាក្យស្លោកនេះហើយដែលខ្ញុំប្រកាន់យកដាក់ខ្លួន។
សៀវភៅជិតចេញហើយហ៎? កុំភ្លេចយកមកឱ្យខ្ញុំផងណា៎!
នឹកបងចិត្រាដល់ហើយ!!! បាត់មុខ បាត់ខ្លួនទៅយូរមិនដឹងថារៀនសូត្រយ៉ាងណាហើយទេ?
បើនិយាយពីរឿងសិក្សាវិញចុះជាលំដាប់ហើយ! រង់ចាំចុះដល់ចំណុច០អង្សារហើយមើលទៅនោះ!
*** សំណាងដែរកន្លែងធ្វើការមានអ៊ីនធឺណិត ***
Phal!! Oh..you have done a very good job. You advance gradually ya. I just listened the ad but it touch my heart. I remember and miss my mother nas…
ចិត្រាពិតជាមនុស្សមានឧត្តមគតិខ្ពស់មែន! ខ្ញុំក៏ស្រឡាញ់ខ្មែរដែរ តែខ្ញុំធ្វើមិនបានដូចចិត្រាទេ គឺខ្ញុំនិងចាន់ផល អាចជាមនុស្សប្រភេទតែមួយ… ឯចិត្រានិងរចនាក៏ជាមនុស្សមួយប្រភេទទៀត ដែលវិសេសវិសាលគួរឲ្យស្ថប់ស្ញែងណាស់! ខ្ញុំសូមគោរពអ្នកទាំងពីរ^^
ចិត្ត្រា, ខ្ញុំយល់ថា យើងមិនអាចកែប្រែបញ្ហានេះទាំងស្រុងក្នុងពេលភ្លាមៗនោះទេ។ វាត្រូវការពេលវេលា។ អ៊ីចឹងពេលនេះ យើងជួយគ្នាអបអរ គាំទ្រ ចាន់ផលសិនចុះ… ខ្ញុំសង្ឃឹមថា ស្ថានភាពនេះនឹងត្រូវបានកែប្រែក្នុងពេលឆាប់ៗ នៅពេលដែលយុវជនខ្មែរជំនាន់ក្រោយដែលមានឧត្តមគតិ ចូលរួមទាំងអស់គ្នា ព្រមទាំងច្បាប់របស់ស្រុកទេសត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ហើយប្រជាជនចាប់ផ្តើមគាំទ្រនិងឲ្យតម្លៃលើស្នាដៃខ្មែរ…សម្រាប់ពេលនេះ ខ្ញុំយល់ថា ខ្មែរមិនទាន់ឲ្យតម្លៃលើស្នាដៃ ឬផលិតផលរបស់ខ្មែរនៅឡើយទេ… នៅមានខ្មែរច្រើននាក់ណាស់ យល់ថារបស់ខ្មែរវាមិនកើត… (សុំទោសដូចជាបង្វែរប្រធានបទ)
ដើរចូលគន្លងចាស់ទៀតហើយ។
បើសិនជាយើងមិនគិតក្នុងពេលនេះទេ តើយើងចាំទុកដល់ពេលណាទៀត? ចាំរហូតរលាយឬ?
ទេ!!!!!!!!!!!!!!!!!!!!!!
ខ្មែរយើងសព្វថ្ងៃឱ្យតម្លៃទៅលើសិល្បៈណាស់។ បើសិនជាខ្មែរមិនគាំទ្រទេ សួរថាតើផលិតកម្មទាំងនោះអាចឈរជើងដូចសព្វថ្ងៃបានដែរឬទេ?
0,,,នៅមានខ្មែរច្រើននាក់ណាស់ យល់ថារបស់ខ្មែរមិនកើត,,,0 ឃ្លានេះខុសទាំងស្រុងហើយ តើរបស់ខ្មែរមិនកើតនេះ តើសំដៅទៅលើអ្វី??? របស់មិនកើតនោះ គឺជារបស់ជនមួយក្តាប់តូចប៉ុណ្ណោះ ដែលរបស់នោះហើយដែលធ្វើឱ្យល្អក់ខ្វល់ មិនមែនរបស់ខ្មែរគ្រប់រូបនោះទេ!!!
(ត្រីមួយត្រក ស្អុយមួយស្អយទាំងអស់)
- “ ខ្មែរយើងសព្វថ្ងៃឱ្យតម្លៃទៅលើសិល្បៈណាស់។” មានន័យថាខ្មែរគ្រប់រូប តែងតែទិញស៊ីឌីពិតប្រាកដមែនទេ? ប្រយោគនេះពិតឬមិនពិត អាស្រ័យលើចម្លើយពីខាងផលិតកម្ម និងអ្នកលក់ស៊ីឌី។ អាចធ្វើការសាកសួរពួកគាត់បាន។ តែខ្ញុំនិយាយដោយផ្អែកការសង្កេតឃើញជាក់ស្តែង ៖ ក្នុងចំណោមមនុស្សដែលខ្ញុំស្គាល់ អ្នកចូលចិត្តទិញឌីសចម្លង មានច្រើនជាងអ្នកចូលចិត្តទិញឌីសពិតប្រាកដ។ ចូរសង្កេតមើលសិស្សសាលា តើពួកគេនឹងទិញឌីសប្រភេទណា? អ្នកដែលមានការងារធ្វើ មានលុយគ្រាន់បើ អាចនឹងទិញឌីសពិតប្រាកដ។ មួយទៀត នៅថ្ងៃបុណ្យអុំទូកឆ្នាំណាមួយ មានតូបលក់ផលិតផលពីរនៅជាប់គ្នា។ មួយត្រូវបានឌីហ្សាញឲ្យមើលទៅឃើញជាលក្ខណៈខ្មែរ ដូចជាសរសេរអក្សរខ្មែរធំៗ ជាដើម ឯតូបជាប់នោះសរសេរអក្សរសៀមធំៗ មិនខ្វល់ពីអ្វីទាំងអស់។ ជាលទ្ធផលគឺតូចដែលមានលក្ខណៈខ្មែរច្រើនជាង លក់មិនដាច់។
- “ បើសិនជាខ្មែរមិនគាំទ្រទេ សួរថាតើផលិតកម្មទាំងនោះអាចឈរជើងដូចសព្វថ្ងៃបានដែរឬទេ?” ហង្សមាស អាចឈរជើងបានដល់សព្វថ្ងៃ គឺមួយផ្នែកធំពឹងលើទីផ្សារបរទេស ដែលនៅទីនោះខ្មែរយើងមានលទ្ធភាពច្រើនជាងអ្នកនៅក្នុងស្រុក ហើយនៅទីនោះទីផ្សារស៊ីឌីថតចម្លង ក៏ជឿថាត្រូវបានគ្រប់គ្រងតឹងរ៉ឹងជាងក្នុងស្រុកដែរ។
- “ នៅមានខ្មែរច្រើននាក់ណាស់ យល់ថារបស់ខ្មែរមិនកើត” មិនទាន់អាចសន្និដ្ឋានថាប្រយោគនេះ ខុសឬត្រូវបានទេ ព្រោះវាគ្រាន់តែយោបល់របស់មនុស្សផ្សេងគ្នា មានន័យថាមិនទាន់មានការសិក្សាជាក់លាក់ណាមួយទៅលើចំណុចនេះទេ។ ចិត្រាត្រូវយល់ថា មិនមែនខ្មែរគ្រប់រូបសុទ្ធតែមានឧត្តមគតិខ្ពង់ខ្ពស់ដូចចិត្រាទេ។ ហើយឧត្តមគតិតែម្យ៉ាង មិនអាចផ្លាស់ប្តូរអ្វីៗបានទាំងស្រុងនោះទេ វាទាមទារឲ្យមានលក្ខខណ្ឌផ្សេងៗទៀតផងដែរ ដូចជាការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹងលើឈ្មួញចម្លងស៊ីឌីខុសច្បាប់ ការគាំទ្រពីប្រជាពលរដ្ឋ(ទិញ, មិនមែនទឹកចិត្ត) ជាដើម។ ឧទាហរណ៍ ហេតុអីរោងកុនលុច បញ្ចាំងតែរឿងសៀម? ព្រោះរឿងខ្មែរ គេមិនមើល!! ចុះអ្នកមិនមើលនោះ គឺជាអ្នកណា??? អ្នកនិពន្ធខ្មែរមានឧត្តមគតិណាស់ ប៉ុន្តែឧត្តមគតិរបស់អ្នកនិពន្ធតែម្យ៉ាង អាចធ្វើឲ្យវារស់ឡើងវិញទេ? វាទាមទារឲ្យពួកគេមានស្នាដៃនិពន្ធនិងថត ល្អ ពិសេសបំផុតគឺការគាំទ្រ(ទៅមើល, មែននិយាយតែមាត់)របស់ទស្សនិកជន។
Hi,
Bunly, nice to meet you here.
Chetra, Archpkai, Boran : Chetra’s idea is so great. I agree with him. But I still like my job, cause I feel the same Boran.
Infact, the first time when I write with only copy song, I felt bored, but after that I feel happy when I can write my lyric for Khmer writer’s melody.
Sometime, it depend on circumstance. I can not think there is something wich is always true or right with all the time. Different place, different time, different situation, different life and different mind are always difference, I think.
OK! បោះឆ្នោតជូនដោយយកមតិភាគច្រើនជាអ្នកឈ្នះ! ព្រមទាំងសម្របសម្រួលតាមស្ថានភាព!
ខ្ញុំក៏ធុញទ្រាន់ដែរតែមិនដឹងធ្វើយ៉ាងម៉េច! ហើយក៏ទំនេរពេក ចេះតែយករឿងពីនេះពីនោះយកមកវិភាគទាំងអស់គ្នា ក្រែងលមានដំណោះស្រាយល្អៗ!
ខ្ញុំមិនចង់ឃើញខ្មែរនិយាយថាខ្មែរមិនកើតនោះទេ។ អ្វីៗតែងតែមានដំណោះស្រាយ ហេតុដូចនេះខ្ញុំចង់ឃើញខ្មែរដែលមានចំណេះដឹង មានឧត្តមគតិដូចជាពួកបងៗរួបរួមគ្នាដោយមិនខ្លាចព្យុះភ្លៀងធ្វើអ្វីមួយដើម្បីលើកតម្លៃជាតិរបស់ជើង និងផ្លាស់ប្តូរទម្លាប់អាក្រក់ទាំងនេះចេញ។
បងចាន់ផលមានឧកាសចូលហង្សមាស ពិតជាគួរអោយកោតសសើរ។នេះក៏ជាឧកាសមួយដែលបងអាចចូលរួមដើម្បីអោយអរិយធម៌ខ្មែរដើរទៅមុខ។ ខ្ញុំយល់ពីឧត្តមគតិរបស់បងដែលបានបញ្ចូលក្នុងចំរៀងនេះតាំងពីពេលខ្ញុំស្តាប់ដំបូង។ ខ្ញុំពេញចិត្តចំពោះការអោយតម្លៃទៅលើការអប់រំរបស់បងណាស់។ បងជាអ្នកនិពន្ឋម្នាក់ក្នុងដួងចិត្តរបស់ខ្ញុំ។
ចំពោះគំនិតខ្ញុំ ខ្ញុំគិតថាពួកបងៗគួរតែសហការគ្នាអោយបានល្អតាមរយៈប្រព័ន្ឋអ៊ិនធឺណិត បើបងមិនអាចជួបមុខគ្នាដើម្បីផ្លាស់ប្តូរគំនិតយោបល។ ទៅថ្ងៃមុខខ្ញុំសង្ឃឹមថាបងៗនិងក្លាយជាមនុស្សដែលមានឥទ្ឋិពលក្នុងការអភិវឌ្ឍន៍ជាតិយើង លើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ ទោះបីជាក្នុងកំរិតណាក៏ដោយ។ ជូនពរបងៗអោយជួបតែសេចក្តីសុខ!
អូហការពិតទៅអ្នកនិពន្ធបទ ឈាមពេជ្រ គឺលោក ចាន់ផលទេ? ខ្ញុំពេញចិត្តបទនេះណាស់ ស្តាប់ហើយស្រក់ទឹកភ្នែកនិងរំជួលបេះដូងទៀតផង។ សូម្បីតែមិត្តភក្តិខ្ញុំក៏ចូលចិត្តដែរ។សូម្បីតែទូរសព្ទ័ខ្ញុំពេលម៉ាក់ខ្ញុំខលមក ក៏ខ្ញុំដាក់បទនេះដែរ។ខ្ញុំពេញចិត្តស្នាដៃលោក ខ្ញុំនឹងគាំទ្រនៅបទ ក្រោយៗទៀត។ សូមជូនពរអោយជោគជ័យក្នុងពិភពសិល្បះ។
គំនិតដដែលៗ!!!__________________________
សួស្តីសមាជិកយុវអ្នកនិពន្ទទាំងអស់។ ចាប់តាំងពីប៉ុន្មានឆ្នាំមុនរហូតដល់ថ្ងៃនេះ មិនដឹងជាមានសមាជិកប៉ុន្មានអ្នកទេដែលបានចូលរួម។
ចំពោះខ្ញុំពិតជាមានមោទនៈភាពណាស់ដែលមានខ្លួនជាសមាជិកក្រុមមួយរូប។ ខ្ញុំជឿថាក្រុមនេះគឺជាក្រុមទីមួយហើយដែលមានការគាំទ្រ គឺជោគជ័យពិតប្រាកដហើយ។ តែខ្ញុំជាមនុស្សចូលចិត្ត Update ច្រើន ចំពោះក្រុមក៏ដូច្នេះដែរ បើសិនជាក្រុមនៅតែដូចសព្វថ្ងៃនោះ គឺយើងពិតជាមានការយឺតយ៉ាវហើយ។ ដោយយល់ឃើញអំពីចំនុចល្អនេះហើយ ខ្ញុំនៅតែមានគំនិតដដែល នោះគឺ ខ្ញុំចង់ឱ្យក្រុមជ្រើសរើសស្នាដៃ ****ដើម្បីចងក្រងធ្វើជាសៀវភៅ**** ខ្ញុំជឿថាបើសិនជាគិតតែពីលុយគឺបរាជ័យទៀតហើយ។
សូមដេញអង្គរ័ក្សមួយនេះចោលទៅ។
បើសិនជាមានបញ្ហាខាងការធ្វើក្រប វាយអត្ថបទ តុបតែងផ្សេងៗ ចិត្រារង់ចាំជួយគ្រប់ពេលវេលា។
***ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ គឺត្រូវតែមានសៀវភៅល្អៗ និងសំបូរបែប****
សង្ឃឹមអ្នកទាំងអស់គ្នាគាំទ្រដល់គំនិតដដែលមួយនេះផងចុះ។
សូមផ្ញើអត្ថបទឬក៏ស្នាដៃផ្សេងមកខ្ញុំដើម្បីរៀបចំជូន ka70troeuy@gmail.com ។មានបញ្ហាអ្វីអ្នកទាំងអស់អាចពិភាក្សាគ្នា ខ្ញុំប្រើប្រាស់អ៊ិនធឺណិតរាល់ម៉ោងធ្វើការ។