«កាបូបលុយ»ជាប់ចំណាត់ថ្នាក់លេខ៣! ខែ មិថុនា 9, 2009
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, រឿងខ្លី.trackback
រាល់ថ្ងៃមិនដឹងថាគេចាត់ទុកខ្ញុំជាមិត្តភក្តិឬអត់ ព្រោះមានដំណឹងល្អៗបែបនេះគេមិនដែលនិយាយប្រាប់ខ្ញុំសោះ ទាល់តែខ្ញុំដឹងដោយខ្លួនឯង ទើបគេប្រាប់ជាក្រោយ។ បើថាទូរស័ព្ទថ្លៃ ផ្ញើសារមិនកើត ទូរស័ព្ទមិនចេញ ទាក់ទងប្រាប់ព័ត៌មានតាមអ៊ីមែលក៏បានដែរ។
រឿង«កាបូបលុយ» ដែលជាស្នាដៃនិពន្ធរបស់យុវអ្នកនិពន្ធខ្មែរ សុខ ចាន់ផល ហើយដែលខ្ញុំធ្លាប់យកមកផ្សាយនៅទីនេះម្តងរួចមកហើយនោះ នៅពេលនេះបានទទួលចំណាត់ថ្នាក់លេខ៣ ពីការចូលរួមប្រកួតប្រជែងសរសេររឿងខ្លីរបស់សមាគមអក្សរសិល្ប៍នូហាច។
ខ្ញុំបានទទួលដំណឹងនេះដោយចៃដន្យប៉ុណ្ណោះ! គឺនៅពេលខ្ញុំបានចូលទៅមើលក្នុងវ៉ិបសាយរបស់សមាគមអក្សរសិល្ប៍នូហាច ក៏ប្រទះឃើញការជូនដំណឹងនៅទីនេះ។

បងទើបដឹងហ៎?
បើគ្មាននរណាប្រាប់បងសោះ ឲ្យបងដឹងតាមណា? រាល់ថ្ងៃមិនដឹងគេចាត់ទុកបងជាស្អីទេ!
Why don’t you think cause I wanna make you suprise? However, it’s just the third award.
It’s just the third award? Really? You mean that? Oh, god. Even it’s 3rd award, but it’s also an award. You should be proud of yourself buddy.
Anyways, I wanna say happy for you and also for your team work.
Take care