jump to navigation

សំបុត្រ​សម្រាប់​មិត្ត​អ្នក​និពន្ធ ខែ មករា 23, 2009

Posted by រចនា in ដំណឹង​ផ្សេងៗ.
trackback

សំបុត្រ​បញ្ជាក់​ពី​ទឹក​ចិត្ត​ខ្ញុំ​ចំពោះ​មិត្ត​អ្នកនិពន្ធ

តើ​មិត្ត​ដឹង​ទេ​ថា​នៅ​ពេល​ខ្ញុំ​អាន​សៀវភៅ “​កំណត់ហេតុ​ស្នេហ៍” ​អំពី “Message លាក់​ស្នេហ៍” ដែល​និពន្ធ​ដោយ​មិត្ត​រួម​ថ្នាក់​ដ៏​ពិសេស​របស់​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ខ្លាំង ជា​ពិសេស​នៅ​ត្រង់​ចំណុច​ថា “បើ​អូន​ជា​ផ្កាយ បង​ក៏​សូម​ក្លាយ​ជា​មេឃ​ហើយ​នឹង​ការពារ​ផ្កាយ​មួយ​ដួង​នេះ​រហូត​ទៅ” ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ប្រយោគ​នេះ​ខ្លាំង​ណាស់។

ហើយ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ត្រង់​ចំណុច​ដែល​មិត្ត​និយាយ​នៅ​ខាង​ក្រោយ​សៀវភៅ​ថា “រាល់​ពេល​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត ខ្ញុំ​តែង​តែ​ចង់​បាន​ស្លាប​មួយ​គូ។ បើ​ខ្ញុំ​មាន​ស្លាប ខ្ញុំ​នឹង​អាច​ហោះ​ហើរ​តាម​ចិត្ត​ប៉ង​ដោយ​មិន​ចាំ​បាច់​ទទួល​ទុក្ខ​ធ្ងន់​ៗ​នៅ​ចំពោះ​មុខ។ បើ​ខ្ញុំ​មាន​ស្លាប ខ្ញុំ​នឹង​អាច​ហោះ​ទៅ​ស្វែង​រក​ពិភព​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​អត់ឱន។” តើ​មិត្ត​ដឹង​ទេ ចិត្ត​របស់​មិត្ត​គឺ​ដូច​ជា​ចិត្ត​របស់​ខ្ញុំ​បេះបិទ ហើយ​អ្នក​ដឹង​ទេ គ្រប់​ពេល​ដែល​ខ្ញុំ​ពិបាក​ចិត្ត ខ្ញុំ​តែង​តែ​ឡើង​លើ​ដំបូល​ផ្ទះ ដើម្បី​បណ្ដែត​អារម្មណ៍​ឱ្យ​វា​ហោះ​ហើរ​ទៅ​កាន់​ពិភព​ដែល​ខ្ញុំ​ចង់​ទៅ។ តែ​ខ្ញុំ​ក៏​គិត​ផង​ដែរ​ថា ការ​ធ្វើ​នេះ​វា​គ្រាន់​តែ​កុហក​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ចុង​បញ្ចប់ ខ្ញុំ​សូម​ជូន​ពរ​មិត្ត​ឱ្យ​និពន្ធ​រឿង​ឱ្យ​បាន​កាន់​តែ​ច្រើន​ហើយ​ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​មិត្ត​ជួប​តែ​សំណាង​ល្អ សុខភាព​ល្អ កម្លាំង​មាំមួន។

ពី​ខ្ញុំ ពុទ្ធី មិត្ត​រួម​ថ្នាក់​ជាមួយ​អ្នក!

ប៉ុន្មាន​ថ្ងៃ​មុន បង​ពុទ្ធី​សួរ​ខ្ញុំ​ថា “Message លាក់​ស្នេហ៍​ហ្នឹង យើង​និពន្ធ​ឬ​មិន​មែន?” គាត់​ប្រាប់​ថា​គាត់​ចូល​ចិត្ត​រឿង​នេះ ហើយ​ពិសេស​នោះ​គឺ​រឿង “បេះដូង​រាប​ស្មើ” របស់​បង​ចាន់ផល។ ស្រាប់​តែ​ព្រឹក​នេះ គាត់​បាន​ឱ្យ​សំបុត្រ​នេះ​មក​ខ្ញុំ​ដោយ​ប្រាប់​ថា “ទៅ​ដល់​ផ្ទះ​ចាំ​បើក​មើល!” ខ្ញុំ​ទទួល​ដោយ​មិន​រួញរា​ព្រោះ​គាត់​ជា​ស្រី មិន​ចាំ​បាច់​ខ្លាច “សំបុត្រ​លាក់​ស្នេហ៍” អី​ទេ! :D បើ​គិត​ៗ​ទៅ មនុស្ស​យើង​មើល​ត្រឹម​រូប​រាង​ខាង​ក្រៅ​មិន​បាន​ទេ។ បង​ពុទ្ធី​លេង​ច្រើន តែ​នៅ​តែ​មាន​ពេល​មិន​សប្បាយ​ចិត្ត! ជីវិត​គឺ​អ៊ីចឹង​ណ៎?

វិចារ»

1. engsamnang - ខែ មករា 24, 2009

ឃើញទេនរណាកចូលចិត្ត​រឿងMessage លាក់​ស្នេហ៍​ដែរ។សូមសរសេរសៀវភៅ​បនែ្ខមទៀតមក។ចូលចិត្តអាន

2. សិទ្ធិ - ខែ មករា 24, 2009

កំណត់ហេតុស្នេហ៌ … រង់ចាំអាន …ប៉ុន្តែ អង្កាល់ទៅ ? កំណត់ហេតុស្នេហ៍ សំរាប់ប៉ុន្មានឆ្នាំ? បើកំណត់ហេតុស្នេហ៍ សំរាប់មួយជីវិត របស់អ្នកនិពន្ធ កាលនៅក្មេងដល់ចាស់ ទៅជាយាយ ទៅជាតា ទើបចប់, ចឹងច្បាស់ជា អ្នកអានត្រូវរង់ចាំ ទំរាំអ្នកនិពន្ធ អាយុ ៨០ ឆ្នាំ ទើបអ្នកអាន អាចអានបាន កំណត់ហេតុស្នេហ៍។
បើដូច្នោះ សូមកក់ កំណត់ហេតុស្នេហ៍ ទុកអោយ ចៅខ្ញុំផង។ ខ្ញុំនឹងសុំមិត្តស្រីខ្ញុំ ការមុនចូលឆ្នាំខ្មែរហើយ ដើម្បីអោយមានកូន រួចមានចៅ សំរាប់អាន កំណត់ហេតុស្នេហ៍ មួយជីវិត របស់អ្នកនិពន្ធ។ ហា ហា

3. រដ្ឋ - ខែ មករា 24, 2009

“ មេសេក​លាក់​ស្នេហ៍ ពោរពេញ​ដោយ​ភាព​រីករាយ និង​ស្នាម​ញញឹម”
បង​ក៏​ចូលចិត្ត​រឿង​នេះ​ដែរ តែ​មិន​ពេញ​ចិត្ត​ត្រង់​បច្ចេកទេស​បន្តិច​បន្តួច :D ស្នើ​បង​ធំ​ហើយ បោះ​ពុម្ភ​លើក​ទី២ នឹង​សម្រួល​សាថ្មី ហើយ​ក្រប​នឹង​ប្ដូរ​បែប​ក្លាស៊ិក​វិញ ។

សិទ្ធិ ៖ កុំ​ច្រឡំ​ណា៎ “ កំណត់​ហេតុ​ស្នេហ៍” ជា​ឈ្មោះ​របស់​សៀវភៅ​ទេ…

4. ទឹម បឿន - ខែ មករា 25, 2009

យី! អត់​ដែល​បាន​អាន​សោះ ។ ឥឡូវ​ដូច​ឃ្លាត​ឆ្ងាយ​ពី​សៀវភៅ​រឿង​សម្បើម​ណាស់ ។

5. engsamnang - ខែ មករា 25, 2009

រឿង​របស់បងរចនា​គឺល្អមើល​តែងអ្នកអានឆាប់ទាញដឹងនិងយល់ពីអត្តន័យ​​យា់ងរហ័ស​ព្រោះថាតួអង្កតិចពេក​ហើយកព្រោះតែវាជារឿងខា្នតខ្លី​​​​។​បើ​បងរចនា​សរសេររឿងនេះជារឿងមួយក្បាលចប់ណាស់​ប្រាកដ​នឹងមានតួអង្គ​ច្រើន​ហើញ​ពិតជាពិបាកនឹងទាញដឹងជាមិនខាត​រួមទាំងនឹងល្អមើលទៀតផង។

6. រចនា - ខែ មករា 27, 2009

បង​រដ្ឋ៖ :P Message លាក់​ស្នេហ៍ ធ្វើ​ឱ្យ​គ្រប់​គ្នា​ញញឹម! ខ្ញុំ​ហ៊ាន​​និយាយ​ថា​បែប​នេះ! សូម្បី​តែ​ពេល​ខ្ញុំ​សរសេរ​ក៏​​លួច​ញញឹម​ដែរ! អរគុណ​បង​រដ្ឋ! អរគុណ​បង​វី! រឿង​នេះ​ខ្ញុំ​នឹក​ឃើញ​សរសេរ​ក្រោយថ្ងៃ Birthday បង​រដ្ឋ​ហ្នឹង​ហើយ! ហើយ​ក៏​អរគុណ​បង​ចិត្រា សម្រាប់ message ដែល​ដាស់​ខ្ញុំ​ឱ្យ​ក្រោក​មើល​រាហ៊ូ​ចាប់​ចន្ទ! ^^ មិន​មែន​រឿង​របស់​អ្នក​និពន្ធ​ទេ អា​មួយ​ហ្នឹង!

បង​បឿន៖ http://rainna.webng.com/Pdf/message_lak_sneh.pdf

សំណាង៖ សុំ​សួរ​មួយ​បាន​ទេ? កើត​ឆ្នាំ​ម៉ាន​បាន​ហៅ​ខ្ញុំ​បង​ជាប់​មាត់​ចឹង? អរគុណ​ហើយ​ដែល​គាំ​ទ្រ! បើ​មាន​ពេល​ប្រហែល​ជា​អាច​សរសេរ​បន្ថែម​ឱ្យ​ទៅ​ជា​ប្រលោមលោក… តែ​គិត​ថា​ទាល់​តែ​យូរ​បន្តិច​ទៀត! :D

7. engsamnang - ខែ មករា 29, 2009

បងរចនាសំណាងខ្ងុំកើត​ឆាំ្ន​1994។

8. ទឹម បឿន - ខែ មករា 29, 2009

អីយ៉ា! ពិត​ជា​មាន​ន័យ​មែន!

9. ទឹម បឿន - ខែ មករា 29, 2009

អស្ចារ្យ!

10. ចំរើន - ខែ កុម្ភៈ 14, 2009

ពិតជាគំនិតផ្តួចផ្តើមដ៏ល្អមែន​ ខ្ញុំសូមកោតសរសើរ ព្រោះខ្ញុំក៏ចូលចិត្តការតែងនិពន្ធដែរ