កំណត់ហេតុស្នេហ៍ចេញលក់ ខែ មករា 6, 2009
Posted by khmeryouthwriters in ដំណឹងផ្សេងៗ.trackback
សូមអភ័យទោសដល់ប្រិយមិត្រផង ព្រោះខានអាប់ដេតអស់ពេលរយៈពេលយ៉ាងយូរដែរហើយ ។ ឆ្នាំថ្មីចូលមកហើយ happy new year!
ជូនដំណឹងមួយថា សៀវភៅ “ កំណត់ហេតុស្នេហ៍” ឥឡូវបានចេញលក់លើទីផ្សារហើយ ។ សៀវភៅនេះបោះពុម្ព និងបានចេញលក់តាំងពីមុនថ្ងៃបុណ្យណូអែលម៉្លេះ ។ សៀវភៅទី២នេះ បោះច្រើនជាងសៀវភៅមុនដល់ទៅ ៤ដង ឃើញថាចំនួនច្រើនជាងមុន ។
សម្រាប់ប្រិយមិត្រតាមអ៊ិនធើណិត ពុំទាន់បានអានរឿងទីនេះបានទេ ព្រោះក្រុមការងារពុំមានពេលគ្រប់គ្រាន់ដឹងដាក់រឿងសោះម៉ង ច្នេះទេសូមមេត្តារង់ចាំមួយរយៈសិន ។
អរគុណ

ចេញហើយមែនទេ។ពេលណាម៉ោងណា។ម្សិលមិញលា្ងចថៃ្ងអង្គារនៅបណ្ណាគារអន្តរជាតិកែ្យរឡាក់គីរកអត់ឃើញ។អេពួកបងចុះពេលណាចេញទូរសព្ទនិម្មត្តិខ្ងុំចង់មើ់លខាំ្លងណាស់។
ចេញមុនថ្ងៃគ្រិសម៉ាស ខ្ទង់ថ្ងៃទី១០ជាងខែធ្នូឆ្នាំមុនហ្នឹងឯង!
អត់ឃើញ? ចឹងប្រហែលអ្នកចែកចាយមិនទាន់បានយកទៅដាក់ហើយ…
ឲ្យលឿនបន្តិចមើល ដូចជាតក់ក្រហល់ចង់អានដល់ហើយ ! ចង់បានបទពិសោធន៍
ចំពោះបងរដ្ឋ៖ថៃ្ងដែលបងនិយាយនោះជាថៃ្ងចេញទូរសព្ទនិម្នត្តិរឺកកំណត់ហេតុស្នេហ៍។
មួយក្បាលប៉ុន្មានដែរ? ចង់អានដល់ហើយ។ តែរកទិញទីនេះ អត់បានទេ។ អីចឹងចាំអានតាមអាំងទែរណែតចុះ។ បើល្អសំរាប់យុវវ័យ ចាំកុំម្មង់ទិញច្រើន ទុកចែកក្មេងៗ និងដាក់នៅបណ្ណាល័យស្រុកខ្មែរ។
ចេញឲ្យលឿនទៅ កំពុងអន្ទះសារផង!
តម្លៃ $1 ប៉ុណ្ណឹងឯង! អាចរកបាននៅ PBC និង IBC ជិតអេស៊ីលីដា។ នៅបាក់ទូក យុគន្ធរ សន្ធរម៉ុក និងស៊ីសុវត្ថុក៏មានលក់ដែរ! អាចរកជាវបាននៅតាមតូបលក់សៀវភៅក្បែរវិទ្យាល័យល្បីៗ..
អានហើយទិញកាលពីថៃ្ងព្រហស្យត៏ដើររកសើ្ទរគ្រប់សាខា IBC ។រឿងដែលខ្ងុំគិតថាល្អមើលជាងគេគឺរឿងនិពន្ធដោយអ្នកនិពន្ធទីហ្សានិត។រឿងដំបូងគេវិញអានកំសត់អាណិតតួអង្គមិនមែនតួឯទេតែជាតួមា្នក់ឈ្មោះភ័ក្រ្តាវិញ។រឿងរបស់បងរចនាវិញកល្អមើលដែរតែនិយាយអោយចំខ្ងុំទាយដឹងបាត់ទោហើយ។និយាយទៅរឿងមួយនេះមានលក្ខណគួរអិយចាប់អារម្មណ៏ដែរតែរឿងនេះធា្លប់លឺច្រើនដងហើយ។សរុបមកសៀវភៅមួយក្បាលនេះមានលក្ខណពិសេសចាប់អារម្មណជាងសៀវភៅមុនច្រើន។មានរឿងល្អមើលអោយយើងជ្រើសរើស។ចុងបញ្ចប់សូមអោយពួកបងខំប្រឹងប្រែងតទៅទៀត។អួសូមសូរមួយពេលណារឿងទូរស័ព្ទនិម្មិតចេញចាំជិត2ខែងហើយរឿងនឹងធើ្វអោយខ្ងុំចាប់អារម្មន៏ជាងគេ។
អ្នកនិពន្ធរឿង “ទូរស័ព្ទនិម្មិត” រត់ចោលក្រុមហើយ!
ចាំឱ្យបងណារដ្ឋទាក់ទងគាត់ឱ្យយករឿងមកផ្សាយ! មិនដឹងថាមានអ្នកចាំអានដូចខ្ញុំដែរ!
អរគុណច្រើនណា៎ ដែលគាំទ្រ!
នរណាថាបងរត់ចោលក្រុម? គេដេញចោលសោះហ្នឹង!
ចំជាក្បាលខូចអត់ប្រុងកែមែនក្មេងនេះ! បែកគ្នាមួយឆ្នាំហើយ ចរិតនៅដដែល!!!
ទូរស័ព្ទនិម្មិត ត្រូវចាំពេលយូរបន្តិច ដំបូងគិតថានឹងដាក់ឲ្យអានហ្វ្រីៗ ក្រោយពីបញ្ចាំងភាពយន្តហើយ តែដល់រវល់ពេកទៅ ស្អីៗក៏បណ្តោយទៅតាមពេលវេលាសិនទៅ។
បងអាច់ផ្កាយទៅណាបងយឺតមេ្លះ។ខ្ងុំចង់យួរណាស់ណារឿងទូរស័ព្ទនិម្មិតរបស់បងឯងនឹងណា។
មកធ្វើឯងកំសត់អីណា! អត់ល្អ!
ឈប់ងរហើយហ៎? អត់មានអ្នកតាមលួង! lolz
បងរចនាខឹងបងអាច់ផ្កាយអី?បងឯងចូលចិត្តនិយាយថា អត់មានអ្នកតាមលួងតាមពិតបងឯងពូកែលួងគេណាស់។
ក្មេងៗឈ្លោះគ្នាឲ្យប៉ប្រុយ
ចាស់ៗនៅអត់ទាន់បានអានទាំងអស់ហ្នឹង ។ ចាំជួយសរសេរឈ្មោះសៀវភៅទាំងអស់ដាក់ឲ្យស្រួលបួលផង ថ្ងៃក្រោយស្រួលរកអាន
ចង់អានណាស់។ បើអាប់ឡូត ប្រាប់ផងណា
[...] កុំឱ្យអផ្សុក អានរឿងមួយនៃសៀវភៅ កំណត់ហេតុស្នេហ៍ សិនទៅ [...]