jump to navigation

ការ​តាំង​សៀវភៅ​​ ខែ តុលា 30, 2008

Posted by khmeryouthwriters in ដំណឹង​ផ្សេងៗ.
trackback

null

កាល​ពី​ពេល​កន្លង​ទៅថ្មី​ៗ​នេះ យើង​បាន​យក​សៀវភៅ​ថ្មី​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា “ ​ចង្កៀង​និទាន​រឿង​ខ្មោច” ទៅ​ដាក់​ក្នុង​​សាល​ពិព័ណ៌​នៃ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នៃ​ឱកាស​បុណ្យ​នៃការ​អាន ដែល​ធ្វើ​ឡើង​រាល់​ឆ្នាំ ។ នេះជា​លើក​ទី​១ហើយ ដែល​យើង​បាន​ប្រញាប់​ប្រញាល់​ ព្រោះ​ចង់​បោះ​ពុម្ព​ឲ្យ​ទាន់​បុណ្យ​នោះ ។ មាន​អី​ទាន់​ដែរ​តើ :D ការ​ដាក់​តាំង​នេះ​ផង​ដែរ ពុំ​ទាន់​មាន​លក្ខណៈ​ឯករាជ្យ​នៅ​ឡើយ​ទេ មាន​ន័យ​ថា​ដាក់​តាំង​ជាមួយ​បញ្ជរ​​របស់​សមាគម​អ្នក​សាប​ព្រោះ និង​សមាគម​អក្សរ​សិល្ប៍​នូ ហាច ពី​ព្រោះ​យើង​នៅ​ក្មេង​ខ្ចី​មែន​ទែន ។ ជា​ពិសេស​សូម​អរគុណដល់​បង ខូ តារា​ឫទ្ធិ ដែល​បាន​អនុញ្ញាត​ការណ៍​នេះ​ និង​បាន​ជួយ​ជ្រោម​ជ្រែង​លើក​ទឹក​ចិត្ត​ ក៏​ដូច​ជា​ទី​កន្លែង (​ស្ឌូឌីយ៉ូ ហេហេ) ដល់​អ្នក​និពន្ធ​នៃ​ក្រុម​យើង បាន​បោះ​ពុម្ព​ជា​សៀវភៅ​ឡើង ។

និយាយ​ពី​សៀវភៅ​វិញ មាន​ក្រប​ពណ៌​ខ្មៅ និង​មាន​រូប​ចង្កៀង​មួយ​មាន​ពន្លឺ​ព្រាល​ៗ​នៅ​ចំ​កណ្ដាល ។null អ្នក​មាន​ចំណាប់​អារម្មណ៍​នានា គ្រាន់​តែ​ឃើញ​ភ្លាម “ យី! សៀវភៅ​រឿង​ខ្មោច! មិន​ហ៊ាន​អាន​ទេ” ទៅ​ជា​អ៊ីចឹង​ទៅ​វិញ ។ ដោយ​ឡែក​អ្នក​ដែល​បាន​អាន​រឿង​ក្នុង​នោះ​ហើយ ក៏​បែរ​យល់​ថា​សាច់​រឿង​ហាក់​ដូច​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ផង តែ​កំប្លែង​ទៅ​វិញ ហាហា សូម្បី​ខ្ញុំ​(ណារដ្ឋ) ក៏​អស់​សំណើច​ដែរ ទោះ​បី​បាន​ដឹង​រឿង​ទាំង​នោះ​មុន​អាន​សៀវភៅ​ក៏​ដោយ ។

រយៈពេល​បី​ថ្ងៃ​ចាប់​ពី ២៣​ដល់​២៥ ខែ​តុលា នៃ​ការ​តាំង​សៀវភៅ​បាន​ចប់​ជា​ស្ថាពរ ដែល​ក្នុង​រយៈកាល​នោះ ចាន់ផល​បាន​យក​សៀវភៅ​ទៅ​បោះ​តាម​បណ្ណាគារ​បណ្ដើរ​ៗ ដោយ​ចាត់​ចែង​ឯលិច​ឯកើត​រក​ម៉ូយ​បាន​គួរ​សម​ដែរ ។ ច្នេះ​សូម​ជ្រាប​ថា​ឥឡូវ​នេះ​សៀវភៅ​ទី​មួយ​មាន​មុខ​លើ​ទីផ្សារ​​ហើយ គ្រាន់​តែ​មិន​សូវ​សម្បូណ៌​នៅ​ឡើយ​ទេ ព្រោះ​នេះ​គ្រាន់​ជា​ការ​បោះ​សាក​ល្បង​សិន ដល់​សៀវភៅ​ទី​ពីរ​ប្រតិស្ឋ​ឡើង​ទៀត យើង​នឹង​លៃលក​បោះ​ពុម្ព​រឿង​ចាស់​ជា​លើក​ទី​២​ផង​ក៏​អាច ។

វិចារ»

1. Water Lyly - ខែ វិច្ឆិកា 1, 2008

Hi, it’s interesting!

2. Chanphal - ខែ វិច្ឆិកា 5, 2008

Blog Archphkai has a good news, a book in Thailand say about Khmer literature. The writer of the book is Khmer Soren. A novel of Archphkai was also chosen to talked in the book. Beside, the writer talked about our famous Khmer novel which have been translated in Thai language, and ‘The Death in Arign’ of Archphkai will be translated too.

3. engsamnang - ខែ ធ្នូ 19, 2008

មែនហើយ​រឿងខោ្មចមួយនេះមិនសូវមានអី្វគួរខា្លចទេ​និងលក្ខណ​មិនសមច្រើន​​ប៉ុនែ្តអ្នកនិពន្ធមានការចៃ្នប្រឌិតខ្ភស់ហើយនិងមានគំនិតល្អទៀត។អូ​ក្របសៀវភៅ​ខាងមុខមានលក្ខណល្អប្រសើរណាស់​គឺលក្ខណស្តង់ដារ​​