ឡូហ្គូនិងបញ្ហាបោះពុម្ពសៀវភៅ ខែ កញ្ញា 11, 2008
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ.16 comments
ខ្ញុំទើបតែទទួលបានឡូហ្គូពីរផ្សេងទៀត(រូបដូចគ្នា ខុសតែពណ៌) ពីចាន់ផល។ ចាន់ផលបានប្រើនិមិត្តសញ្ញាប៊ិច៨ដើម ដើម្បីតំណាងឲ្យអ្នកនិពន្ធមកពីគ្រប់ទិសទាំង៨។ ខ្ញុំផ្ទាល់ពេញចិត្តឡូហ្គូទី១ ដែលមានប៊ិចពណ៌ខៀវ និងផ្ទៃលាតពណ៌ស។ តាមយោបល់ខ្ញុំ បើយករូបប៊ិចនេះដាក់ពីលើ សៀវភៅបើកមួយក្បាល ហើយយករង្វង់មូលនៃគំរូឡូហ្គូពីមុន មកអមពីខាងក្រៅទៀត តើយ៉ាងម៉េចដែរ?… សូមបងប្អូនសមាជិកយអខ.ដទៃទៀត អញ្ជើញមកផ្តល់យោបល់បាទ!
ឡូហ្គូទី២(ប៊ិចពណ៌ស ផ្ទៃពណ៌ខៀវ)
មានរឿងមួយទៀត គឺការបោះពុម្ពសៀវភៅដំបូងរបស់ក្រុម!
យើងសង្កេតឃើញថា សមាជិកម្នាក់ៗក៏មិនសូវសំបូរលុយ និងភាគច្រើនហួងហែងខ្វាយខ្វល់ច្រើន ពីរឿងលុយកាក់នេះ។ ដូច្នេះក្នុងការបោះពុម្ពសៀវភៅ ដែលត្រូវទាមទារឲ្យមានការចូលរួម ផ្តល់លុយកាក់ពីសមាជិកម្នាក់ៗនោះ គឺជារឿងមួយពិបាក។
ចាន់ផលប្រាប់ថា យើងនៅតែត្រូវការលុយ៥០ដុល្លា ពីសមាជិកម្នាក់ៗដដែល ក្នុងការបោះពុម្ពសៀវភៅដំបូងនេះ។ សៀវភៅនីមួយៗនឹងមានរឿង ដែលជាស្នាដៃរបស់ពួកគេនៅក្នុងនោះ ដោយមានការចូលរួមពីសមាជិកយ៉ាងតិច៥នាក់។ ប៉ុន្តែអ្វីដែលយើងបារម្ភគឺ យើងមិនប្រាកដថា សមាជិកដែលផ្តល់លុយនោះ ពិតជាអាចសរសេររឿងបានល្អៗ សម្រាប់បោះពុម្ពនោះទេ។
ដូច្នេះយើងក៏មិនចង់ឲ្យពួកគេ ប្រគល់លុយសម្រាប់យើងដែរ ប្រសិនបើគេគ្មានលទ្ធភាពក្នុងការសរសេរ។ ប៉ុន្តែយើងនឹងរីករាយទទួល ចំពោះជំនួយឥតចំណង(រួមទាំងកំចីឥតការប្រាក់
)នានា ពីសប្បុរសជនទាំងឡាយ មិនថាជាសមាជិកយអខ. ឬមិនមែននោះទេ។
ខ្ញុំចង់ឲ្យសមាជិកម្នាក់ៗ ចូលរួមពិភាក្សាគ្នាអំពីបញ្ហានេះ ឲ្យបានផុលផុសឡើង។ ខ្ញុំមិនចង់ឲ្យការងារបោះពុម្ពរបស់យើង ត្រូវបង្អូសបន្លាយពេលវេលាតទៅមុខទៀតទេ។ ដូច្នេះបើយើងចង់និយាយយ៉ាងម៉េច ឬឲ្យយោបល់យ៉ាងណា ក៏សុំបញ្ចេញមតិមកចុះ «កុំបាច់នៅអែអង់យូរ នាំតែផ្អូមជូរខកការធ្ងន់»
។
KYW? ខែ កញ្ញា 4, 2008
Posted by រចនា in ទស្សនៈឡប់ៗ.8 comments
កាលពីយូរលង់ណាស់មកហើយ បងចិត្រា (សមាជិក KYW) បានសួរខ្ញុំថា៖ What is KYW? បងៗណាដឹង (ឬមិនដឹង) ក៏សូមអញ្ជើញចូលរួមឆ្លើយ (ទាយលេង) តាមចិត្តចង់! មាននរណាដឹងទេ?


