ជួយមើលគ្នាមើល៍! ខែ សីហា 31, 2008
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ.14 comments
[...] ប្រព័ន្ធគោចររបស់កាឡាក់ស៊ី បែបកំពុងមានបញ្ហាទេដឹង បានជាយប់មិញផ្កាយមួយដួង ស្រាប់តែវង្វេងផ្លូវដើរខុសគន្លង???…
ព្រះច័ន្ទអង្គុយធ្វើភ្នែកម៉ក់ៗ សម្លឹងទៅមាត់ផ្លូវ ចាំបាត់! ចាំបាត់! មិនឃើញផ្កាយមកជួបតាមសន្យាសោះ។ យប់នេះ ក្រុមអាពពកចង្រៃនាំគ្នាមកព្រោងព្រាតទៀត តើឲ្យអញធ្វើម៉េចទៅ បើពន្លឺកំពុងតែខ្សោយផង!!!??? [...]
បងប្អូនយអខ.អើយ! ប្រមូលគ្នាមកភ្លាមៗមក មកនាំគ្នាមើល ហើយនាំគ្នាបញ្ចេញព្រះតម្រិះផង… គឺថា… ថា… ដើម្បី… ដើម្បីគឺថា…
ដើម្បីដំណើរឈានទៅមុខ មហាលោតផ្លោះ! មហាអស្ចារ្យ! របស់បក្ស(ក្រុម)យើង សមមិត្តចាន់ផល ដែលទើបតែរៀនហ្វូតូសបថ្មីៗ បានជម្រះកំអែលចាស់ចោល ហើយខំលត់ដំខ្លួនយ៉ាងសកម្ម ក្នុងការងារបម្រើបក្ស រហូតសម្រេចបានលទ្ធផលមួយ ដែលសមមិត្តយអខ.ទាំងអស់ ត្រូវចូលរួមផ្តល់គំនិតទិតៀន កែលំអឲ្យបានគ្រប់ៗគ្នាជាដាច់ខាត!
ខាងក្រោមនេះគឹជាគំរូឡូហ្គូមិនទាន់សម្រេចរូបមួយ ដែលសមមិត្តផ្កាយទើបតែទទួលបានពីសមមិត្តផល។ តាមសំបុត្យអេឡិចត្រូណិច ដែលសមមិត្តផ្កាយទទួលបានពីសមមិត្តផល ក៏បានបញ្ជាក់ថា បក្សត្រូវការមតិយោបល់ពីបងប្អូន ទើបបក្សមិនហ៊ានសម្រេចចិត្តតែឯកឯង ក្រែងមានពាក្យថាបក្សប្រើអំនាចផ្តាច់ការ ធ្វើការមិនសួរនាំគ្នីគ្នា។
មើលគំរូរបស់សមាគមអ្នកនិពន្ធផ្សេងៗទៀត ដើម្បីប្រៀបធៀប…
កំណប់ ខែ សីហា 23, 2008
Posted by khmeryouthwriters in ដំណឹងផ្សេងៗ, រឿងខ្លី.7 comments
នេះជាការដកស្រង់មួយចេញពីសំឡេងនៃការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ក្នុងកម្មវិធីនាទីអក្សរសិល្ប៍ខ្មែរដែលផ្សាយកាលពីថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០០៨ ដែលរៀបចំដោយលោកស្រី ប៉ិច សង្វាវ៉ាន ។ គួរបញ្ជាក់ផងដែរថា កម្មវិធីអក្សរសិល្ប៍ខ្មែរ មានរៀងរាល់ថ្ងៃអាទិត្យតាមរយៈវិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសា ។
កំណប់ គឺជាឈ្មោះសៀវភៅប្រជុំរឿងខ្លីមួយដែលនិពន្ធដោយយុវអ្នកនិពន្ធ សុខ ចាន់ផល ។ ក្នុងចំណោមរឿងទាំងប្រាំបី រឿងកំណប់ ត្រូវបានលើកមកផ្សាយក្នុងកម្មវិធីអក្សរសិល្ប៍ខ្មែរ ។ ជារឿងដែលបង្ហាញពីការយល់សប្តិ ដែលជាជំនឿអរូបិយមួយប្រភេទដែលតែងដក់ក្នុងចិត្តប្រជាជនខ្មែរ តាំងពីរៀងដរាបមក ។ ខាងក្រោមនេះជាការដកស្រង់ដោយសង្ខេបខ្លះៗ ពីរឿងកំណប់…
តើលោកអ្នកជឿលើសុបិនដែរឬទេ? សុបិនគេប្រាប់ឲ្យទៅជីកកំណប់ ។ វាប្រហែលមិនមែនទេវតាឯណាមកពន្យល់សប្តិនេះទេ តែប្រហែលជាខ្មោចព្រាយបិសាចអត់មានការងារធ្វើមកលេងសើចក៏មិនដឹង ។
ព្រឹកនេះព្រះសុរិយារះសើចស្ញេញដាក់ខ្ញុំ ។ ខ្ញុំយករឿងយល់សប្តិកាលពីយប់មិញមកគិត កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម ។ ខ្ញុំស្គាល់ទីកន្លែងនោះច្បាស់ដូចថ្ងៃ ថាអរក៏មិនអរខ្លាំង ថាមិនចាប់អារម្មណ៍ក៏ដូចជាកុហក ។ មែន! ខ្ញុំគិតថា មិនដែលនៅលើលោកនេះមានរឿងព្រេងសំណាងស្រួលៗអាចកើតមានលើរូបខ្ញុំទេ ។ រស់នៅតាំងពីតូចរហូតពេញកំឡោះ ខ្ញុំជួបតែរឿងស៊យឡើងធុញទ្រាន់ទៅហើយ រឿងអីដេកសុខៗគេហៅឲ្យទៅយកកំណប់នោះ ហើយបើសិនជាខ្ញុំបានកំណប់មួយហិបមែន មនុស្សល្ងង់ដូចជាខ្ញុំមិនដឹងយកទៅប្រើជាប្រយោជន៍អីដែរ យ៉ាងច្រើនយកមកដេកស៊ីក្លាយខ្លួនជាជ្រូកប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ខ្ញុំនៅតែដើរទៅទីកន្លែងក្នុងសុបិននោះ…
ចង់ដឹងរឿងរ៉ាវកំណប់ក្លាយជាយ៉ាងណានោះ សូមស្ដាប់ខ្សែអាត់សំឡេងដូចតទៅ…dl









