ប្រទេសខ្ញុំ ប្រាសាទខ្ញុំ មាតុភូមិខ្ញុំ ដែលខ្ញុំស្រឡាញ់… ខែ កក្កដា 8, 2008
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ.trackback
ជយោ!!!… ជយោ!!!… ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ!!!
កាលពីព្រឹកព្រហាមថ្ងៃនេះ ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូនេស្កូ ដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកហើយ!!!
យើងពិតជាមានមោទនភាពណាស់… ប្រទេសខ្ញុំ! ប្រាសាទខ្ញុំ! មាតុភូមិខ្ញុំ ដែលខ្ញុំស្រឡាញ់…
នៅព្រឹកថ្ងៃដដែលនេះដែរ សារដ៏មោទនភាពមួយ របស់រាជរដ្ឋាភិបាលខ្មែរ បានសំណូមពរដល់បងប្អូនជនរួមជាតិទាំងអស់ តាមគ្រប់ទីវត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរទាំងអស់គ្នា ដោយនាំគ្នាទូងស្គរគងជ័យនៅវេលាម៉ោង១២ថ្ងៃត្រង់នេះ ព្រមៗគ្នាដើម្បីមោទនភាពដ៏មហស្សចារ្យនេះ!!!
សុំអភ័យទោសផង បើខ្ញុំសរសេរមិនត្រូវ ឬរៀបពាក្យមិនសម ព្រោះអរពេកវាយអក្សរតែប៉ុន្មានជួរនេះ ក៏ស៊ីពេលអស់ជិតកន្លះម៉ោងដែរ…
មានព័ត៌មានបន្ថែមនឹងយកមកប្រាប់ទៀតបាទ!!! កុំភ្លេចទៅទូងស្គរណា៎!!!

ជយោ! មោទនភាពខ្ញុំ បានកើតជាកូនខ្មែរ!
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឳពុកម្តាយខ្ញុំ ដែលពុះពារ នាំយកវត្តមានខ្ញុំបង្ហាញលើផែនដីនេះ ក្នុងប្រទេសនេះ ពិសេសបំផុត ជាកូនចៅអ្នកសាងប្រាសាទនេះ… ជាមរតករបស់បុព្វបុរសខ្ញុំទេ ! កុំមកចង់ដណ្តើម!!! ខ្មាស់គេណាសសសស…. :p
ចេញដំបូងស្មានតែ ប្រទេសខ្ញុំស្រាបៀរខ្ញុំ