កម្មពៀរ ខែ កុម្ភៈ 2, 2010
Posted by ចាន់ផល in រឿងខ្លី.17 comments
នេះជារឿងនិយាយពីកម្មពៀរ…
កម្មពៀរ
ខ្ញុំជិះម៉ូតូមកឈប់ត្រង់ភ្លើងស្តុប សម្លឹងទៅប៉ូលិសចរាចរណ៍ពីរនាក់ ដែលឃាត់យកលុយខ្ញុំកាលពីម្សិលមិញ ដោយចោទខ្ញុំថា ខ្ញុំជិះកាត់ភ្លើងក្រហម។
«ឆាប់យកកាតគ្រីម៉ូតូចេញមក៍!» ប៉ូលិសម្នាក់ពោលមកខ្ញុំ ទាំងដៃដកសោម៉ូតូខ្ញុំ។
«ខ្ញុំខុសអីបង?» ខ្ញុំសួរព្រោះឆ្ងល់មែន។
«អំមិញមិនឃើញភ្លើងក្រហមទេអ្ហេះ?»
«ទេ! ភ្លើងខៀវទេតើ បានជាខ្ញុំឆ្លង!»
«មិនបាច់និយាយច្រើនទេ ឆាប់យកកាតគ្រីចេញមក៍!»
«យកកាតគ្រីចេញមកធ្វើអី?»
«ម៉េច ម៉ូតូអត់មានកាតគ្រីទេ?»
«កាតគ្រីខ្ញុំនៅផ្ទះ មិនបានដាក់តាមខ្លួនទេ។»
«អ៊ីចឹងទៅយកមក៍!»
«ទៅយកមកធ្វើអី? ខ្ញុំមានខុសច្បាប់ចរាចរណ៍អី? អំមិញនេះខ្ញុំឆ្លងភ្លើងស្តុបដូចតែគេឯងដែរតើ។ ម៉េចក៏ឃាត់តែខ្ញុំម្នាក់?»
«តោះ ទៅនិយាយជាមួយគាត់ទៅ!» ប៉ូលិសនោះប្រាប់ខ្ញុំឲ្យទៅនិយាយជាមួយប៉ូលិសម្នាក់ទៀត ដែលឈរក្បែរម៉ូតូ ដៃកាន់ប៊ិកនិងសៀវភៅ។
«ឥឡូវចង់សម្រួលគ្នា ឬចង់ទៅរៀនច្បាប់ចរាចរណ៍?» ប៉ូលិសម្នាក់ទៀតនោះសួរខ្ញុំ។
«ប្រាកដជាចង់សម្រួលគ្នាហើយ!» ខ្ញុំតបភ្លាម។
«អ៊ីចឹងបង់ពីរម៉ឺនមក៍!»
«ពីរម៉ឺនស្អី? ក្រែងសម្រួលគ្នាអ្ហេះ? អំមិញខ្ញុំឆ្លងភ្លើងខៀវទេ ទាល់តែពួកបងឯងឃាត់ខ្ញុំ បានភ្លើងវាលោតទៅជាក្រហម។ ស្ដាប់បានទេ?»
«ម៉េចចង់ទៅរៀន? ខ្ញុំចុះឈ្មោះឲ្យទៅរៀន!»
«នែ បងនិយាយហេតុផលផង! ខ្ញុំប្រញាប់ទៅសម្ភាសការងារផងណា៎!»
«ទៅសម្ភាសអីសម្ភាសទៅ! បង់តែពីរម៉ឺនមក៍!»
«រឿងអីខ្ញុំត្រូវបង់ បើខ្ញុំអត់ខុសផង?»
«បើមិនព្រមបង់ ប្រាប់ឈ្មោះមក៍! ឈ្មោះអី?» ប៉ូលិសនោះនិយាយធ្វើទឹកមុខសឿងសម្បើមណាស់ «ផានកត់ឈ្មោះគេទៅ!»
ខ្ញុំខឹងឡើងញ័រដៃ ចង់តែដាល់មុខប៉ូលិសពីរនាក់ហ្នឹងឲ្យបាត់ញ័រ។ រីឯប៉ូលិសឈ្មោះផាននោះ ក៏និយាយប្រាប់ខ្ញុំតិចៗថា «ឥឡូវមានប៉ុន្មានសម្រួលឲ្យគាត់ទៅ!»
«សម្រួលស្អី? សម្រួលគេនិយាយហេតុផល តែបើបែបនេះគេហៅថាប្លន់ហើយ។»
«យី អាក្មេងឈ្លើយ! អ្ហែងចាំទៅមន្ទីរស្នងការឲ្យគេប្រដៅម្តងទៅ!» ជាសំឡេងប៉ូលិសដែលទារលុយខ្ញុំពីរម៉ឺននោះ។
ខ្ញុំឈរស្ងៀមអស់មួយស្របក់ ហើយឃើញប៉ូលិសពីរនាក់ហ្នឹង ព្រួតគ្នាស្ទាក់ម៉ូតូ ទារលុយអ្នកដំណើរអស់ជាច្រើននាក់។ អ្នកទាំងនោះ ខ្លះឲ្យប្រាក់ទៅពួកគេពីរម៉ឺនរៀល ខ្លះមួយម៉ឺនរៀល ខ្លះក៏ប្រាំពាន់រៀល។ ខ្ញុំក្ដៅក្នុងចិត្តផង អន្ទះសាផង ហើយយកទូរស័ព្ទមកមើលម៉ោង ក៏ដល់ម៉ោងគេសម្ភាសការងារទៅហើយ។ ដោយហេតុនេះខ្ញុំធ្វើខ្លាំងទៀតលែងបាន ក៏ដាច់ចិត្តដើរទៅសម្រួលដូចជាគេឯងដែរ។
ខ្ញុំនិយាយទៅកាន់ប៉ូលិសពីរនាក់នោះថា «ខ្ញុំមានតែប្រាំពាន់ទេ!» រួចខ្ញុំហុចប្រាក់ប៉ុណ្ណឹងឲ្យ ជាមួយនឹងសម្តី «ឲ្យខ្ញុំសុំសោម៉ូតូវិញមក៍!»
ប៉ូលិសផានរៀបនឹងហុចសោម៉ូតូឲ្យខ្ញុំទៅហើយ តែត្រូវម្នាក់ទៀតស្រែកមកថា «គ្មានរឿងប្រាំពាន់ឲ្យទៅទេ! អាក្មេងឈ្លើយបែបនេះ ពីរម៉ឺនមិនសមទទួលផង!»
ខ្ញុំខាំធ្មេញក្រឺត ទាំងនឹកស្ដាយដែលខំប្រាប់គេថា ខ្ញុំប្រញាប់ទៅសម្ភាសការងារ ធ្វើឲ្យគេរឹតតែធ្វើបាបខ្ញុំទៀត។ យ៉ាងណាកុំឲ្យរឿងមិនបានការនេះរំខានដល់កិច្ចការសំខាន់ ខ្ញុំក៏ថែមលុយប្រាំពាន់រៀលទៀតឱ្យទៅ។ ប៉ុន្តែប៉ូលិសនោះធ្វើឫកមិនព្រមងាកមើលប្រាក់របស់ខ្ញុំទេ ថែមទាំងបោះសម្ដីទាំងមុខក្រញ៉ូវថា «អាក្មេងដូចអ្ហែងនេះ ធ្វើស្រួលជាមួយនាំតែបានចិត្តតើ!»
បើទោះជាខឹងយ៉ាងណា ខ្ញុំត្រូវតែបង្ខំចិត្តខ្លួនឯង ដកលុយមួយម៉ឺនរៀលទៀតឱ្យពួកគេ ដើម្បីប្រញាប់ទៅសម្ភាសការងារ។ ខ្ញុំជិះម៉ូតូចេញទាំងចិត្តគុំប៉ូលិសពីរនាក់ហ្នឹង ឡើងហ៊ឹងពេញត្រចៀក។
លុះពេលដែលខ្ញុំទៅដល់ក្រុមហ៊ុនសម្ភាសការងារ ឈ្មោះរបស់ខ្ញុំត្រូវបានគេគូសអវត្តមានបាត់។ ទោះខ្ញុំអង្វរលើកហេតុផលយ៉ាងណា ក៏គេមិនអាចអនុគ្រោះឡើយ។ ការងារដែលខ្ញុំស្រមៃចង់ធ្វើជាយូរមកហើយ និងដែលប្រលងវិញ្ញាសាសរសេរជាប់ទៅហើយ គឺនៅសល់តែកិច្ចសម្ភាសចុងក្រោយនេះ ក៏ត្រូវរបូតផុតពីខ្ញុំទៅវិញ។
ខ្ញុំស្តាយការងារ ហើយនឹកខឹងអាប៉ូលិសចរាចរណ៍ពីរនាក់នោះរហូតដេកមិនលក់ពេញមួយយប់។ កំហុសគ្រប់យ៉ាងគឺមកពីអាប៉ូលិសចង្រៃពីរនាក់ហ្នឹង បើមិនសងសឹក គឺមិនគប្បីនឹងខ្លួនឯងនោះទេ។ ពួកវាធ្វើអាក្រក់ដាក់គេឯងជាយូរមកហើយ បើខ្ញុំអាចធ្វើបាបពួកវាបាន ប្រាកដជាមានគេអរគុណខ្ញុំទៀត។ ធ្វើអាក្រក់គង់តែមានកម្មពៀរទេ តែចាំទេវតាដាក់ទោស មិនដឹងជាថ្ងៃណា? គឺខ្ញុំនេះហើយជាទេវទូត ដែលគេចាត់ឲ្យមកដាក់ទោសមនុស្សអាក្រក់ជំនួសទេវតា។
គឺយ៉ាងនេះហើយ ទើបថ្ងៃនេះខ្ញុំមកឈប់ម៉ូតូនៅត្រង់ភ្លើងស្តុបនេះ។ ខ្ញុំឃើញប៉ូលិសពីរនាក់នោះកំពុងតែឃាត់ម៉ូតូគេ ទារលុយទៀតហើយ។ មិនអីទេ ចាំមើលខ្ញុំនឹងឲ្យឯងទារលុយខ្ញុំម្តងទៀត។ ភ្នែកខ្ញុំសម្លឹងមើលទៅលេខភ្លើងពណ៌ខៀវដែលកំពុងរត់ រង់ចាំពេលជិតដល់ភ្លើងខៀវលោតទៅជាក្រហម ខ្ញុំនឹងជិះទៅ។
ការរង់ចាំក្នុងរយៈពេលដ៏ខ្លីក៏បានមកដល់។ ខ្ញុំជិះម៉ូតូយឺតៗក្នុងបំណងឲ្យប៉ូលិសស្ទាក់។ ដូចគិតមែន គឺពួកវាដើរចេញមកទាំងពីរនាក់ ដោយធ្វើសញ្ញាឲ្យខ្ញុំឈប់ម៉ូតូ។ ដៃរបស់ខ្ញុំឡើងញ័រ តែវាជាឱកាសល្អមែនទែន។ ខ្ញុំក៏ធ្វើដូចជារកឈប់ រួចក៏ប្រមូលកម្លាំងមកបាតដៃ ហើយមួលហ្ការម៉ូតូមួយទំហឹង…
លើលោកនេះពិតជាមានកម្មពៀរមែន ហើយជាកម្មពៀរក្នុងជាតិនេះតែម្តង។ មានហេតុទើបមានផល។ រឿងហេតុនៅថ្ងៃដែលខ្ញុំបានរៀបរាប់មកនេះ គ្រាន់តែជាការផ្ដើមរឿងប៉ុណ្ណោះ ឯសាច់រឿងដ៏វែងឆ្ងាយទៀតគឺមិនទាន់ចប់នៅឡើយទេ។ មួយឆ្នាំក្រោយមក ហេតុការណ៍ដែលស្តាប់ទៅស្រដៀងនឹងរឿងកំប្លែងនេះ ក៏ក្លាយជារឿងដ៏សែនកម្សត់។
ថ្ងៃមួយពេលខ្ញុំជិះម៉ូតូទៅធ្វើការ ដោយមិនបានប្រយ័ត្នក៏បុកក្មេងលក់កាសែតម្នាក់ឲ្យដួលព្រូស។ កាសែតធ្លាក់ទៅលើដី រីឯក្មេងប្រុសនោះហាក់ស្រងល់ ហើយខំក្រោកឡើង។ ខ្ញុំដាក់ចន្ទល់ម៉ូតូ ជួយរើសប្រមូលកាសែតរបស់វាដែលជ្រុះរាត់រាយ រួចនាំវាដើរទៅចិញ្ចើមថ្នល់។ ខ្លួនខ្ញុំខណៈនោះពិតជាសយណាស់ តែបើរត់រករួចខ្លួន វាដូចជាអាក្រក់ពេក។
ខ្ញុំចាប់ដៃក្មេងនោះមកមើល ឃើញរលាត់ចេញឈាម ខ្ញុំក៏និយាយទៅវា «ឲ្យពូសុំទោស! ម៉ោះចាំពូជូនទៅមន្ទីរពេទ្យ។»
ក្មេងប្រុសនោះអាយុល្បាក់១០ឆ្នាំ ធ្វើទឹកមុខដូចជាចង់យំ ប៉ុន្តែវាមិនរករឿងខ្ញុំទេ ថែមទាំងប្រកែកថា «មិនអីទេ! ខ្ញុំត្រូវដើរលក់កាសែតបន្តទៀត!…»
ខ្ញុំក៏ប្រាប់វាថា «កុំភ័យ! ចាំពូជួយទិញឯងទាំងអស់។ ម៉ោះជិះម៉ូតូជាមួយពូទៅពេទ្យ!»
ក្មេងប្រុសរាងរារែក រួចទើបបន្លឺថា «បើទៅពេទ្យ ទៅពេទ្យប៉ាខ្ញុំតែម្តងទៅ!»
ខ្ញុំក៏ឌុបក្មេងនោះទៅ ដោយឲ្យវាបង្ហាញផ្លូវ។ នៅតាមផ្លូវ ខ្ញុំសួរវាថា «តើប៉ារបស់ឯងគឺជាគ្រូទេព្យហ្អេះ?»
«អត់ទេ ប៉ារបស់ខ្ញុំជាអ្នកជំងឺសម្រាន្តនៅមន្ទីរពេទ្យ។» ក្មេងប្រុសតប។
«គឺអ៊ីចឹងទេ! រួចចុះតើប៉ារបស់ឯង គាត់មានជំងឺស្អី?»
«គាត់កើតសរសៃប្រសាទ។ គាត់ភ្លេចពួកខ្ញុំ មិនចាំពួកខ្ញុំទេ ហើយពេលជំងឺរើឡើងម្តងៗ គាត់ស្រែកយំខ្លាំងៗ…»
ក្មេងតូចប៉ុណ្ណឹង ដោយសារតែមានឪពុកជាមនុស្សវិកលចរិត ទើបបណ្ដាលឲ្យវាដើរលក់កាសែតរកប្រាក់។ ខ្ញុំក៏សួរវាថា «ចុះរាល់ថ្ងៃតើអាអូនឯងមានទៅរៀនដែរទេ?»
«អត់ផង! ខ្ញុំដើរលក់កាសែត ទស្សនាវដ្តី ពេញមួយថ្ងៃហ្នឹង!»
«អ៊ីចឹងគ្រួសារឯងគ្មានមុខរបរទេហ្អេះ?»
«ម៉ែខ្ញុំគាត់ធ្វើនំដើរលក់ ហើយប្អូនស្រីខ្ញុំក៏ទូលនំលក់ដែរ។ ប្អូនខ្ញុំនិងខ្ញុំសុទ្ធតែអត់បានទៅរៀន ព្រោះត្រូវជួយរកលុយព្យាបាលជំងឺរបស់ប៉ា។»
សម្តីរបស់វាស្ទើរតែធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ គ្រួសារក្មេងនេះក្រដល់គ្មានឱកាសបានទៅរៀន។ ឪពុកជាបង្គោលគ្រួសារបែរជាមានជំងឺបែបនេះ តើជាកម្មពៀរឬអី? ខ្ញុំទន្ទេញក្នុងចិត្តថា តើធ្វើយ៉ាងម៉េចទើបអាចជួយគ្រួសារនេះបាន រួចខ្ញុំក៏សួរក្មេងប្រុសនោះថា «តើឯងចង់ទៅរៀនទេ?»
«ខ្ញុំចង់ណាស់ តែធ្វើម៉េចបើខ្ញុំត្រូវដើរលក់កាសែត…»
«ឯងអាចសុំម្តាយរបស់ឯងដើរលក់តែមួយពេល ហើយឆ្លៀតទៅសាលារៀនមួយពេលទៅ!»
«ពូមិនដឹងទេ! ព្រោះតែព្យាបាលជំងឺប៉ា ម៉ែខ្ញុំជំពាក់លុយគេច្រើនណាស់ ហើយឥឡូវនេះម៉ែខំរកលុយសងគេវិញផង និងបង់ថ្លៃពេទ្យឲ្យប៉ារាល់ខែផង។ ទោះជាឲ្យខ្ញុំទៅរៀន ក៏រៀនមិនចូលដែរ។»
ខ្ញុំដកដង្ហើមធំបន្ទាប់ពីស្តាប់ពាក្យរបស់វា ហើយខ្ញុំសួរវាទៀត «ចុះប្អូនស្រីរបស់ឯងអាយុប៉ុន្មានហើយ?»
«ប្អូនស្រីខ្ញុំមានពីរនាក់ ម្នាក់អាយុប្រាំបីឆ្នាំ ម្នាក់ទៀតទើបតែប្រាំមួយឆ្នាំទេ។»
«ប្អូនស្រីអាយុប្រាំមួយឆ្នាំហ្នឹងក៏ទូលនំលក់ដែរមែនទេ?»
«បាទ!»
រឿងរ៉ាវទាំងអស់នេះ ពេលបានដឹងហើយ ខ្ញុំតឹងណែនទ្រូងខ្លាំងណាស់។ តើខ្ញុំគួរតែទៅរកអង្គការ ឬក៏កន្លែងណាដែលអាចជួយគ្រួសារក្មេងប្រុសនេះ ឬក៏យ៉ាងម៉េច? អាណិតអនាគតក្មេង បើមិនបានចូលសាលាអ៊ីចឹង តើដល់ធំឡើងពួកវារស់នៅដោយរបៀបណា?
«ខ្ញុំក៏ធ្លាប់ចូលរៀនដល់ថ្នាក់ទី៣ដែរ។ បើកុំតែប៉ាខ្ញុំឈឺ គ្រួសាររបស់ខ្ញុំមិនវេទនាទេ ហើយបងប្អូនខ្ញុំក៏អាចទៅរៀនបានដែរ។» ក្មេងប្រុសប្រាប់ខ្ញុំដោយសំឡេងតូចចិត្ត។
«ហេតុអីក៏ប៉ារបស់ឯងឈឺអ៊ីចឹង?»
«គាត់ត្រូវម៉ូតូបុក…»
ខ្ញុំនឹកថា តើអ្នកណាទៅជាអ្នកបុកគាត់ បណ្តាលឲ្យគ្រួសារគាត់មានរឿងអកុសលដល់ថ្នាក់នេះ។ តើគេម្នាក់នោះកំពុងតែរស់មានសេចក្តីសុខ ខណៈដែលគ្រួសារមួយនេះរស់នៅលំបាកវេទនាយ៉ាងនេះអ្ហ៎?
«តើដឹងថាអ្នកណាជាអ្នកបុកប៉ារបស់ឯងទេ?» ខ្ញុំសួរក្មេងប្រុស។
«គ្មានអ្នកណាស្គាល់ទេ! ពេលបុកប៉ាភ្លាម គេក៏ជិះម៉ូតូរត់បាត់។ បើគេចិត្តល្អដូចជាពូ ចេះជូនខ្ញុំទៅពេទ្យអ៊ីចឹង ម៉ែក៏មិនបាច់ដើរខ្ចីលុយគេដែរ។»
«ចុះតើរឿងហេតុយ៉ាងម៉េច បានជាប៉ារបស់ឯងត្រូវគេបុក?»
«ប៉ាខ្ញុំគាត់កំពុងតែធ្វើការ…»
«គាត់ធ្វើការអី?»
«គាត់ធ្វើប៉ូលិស!»
«ប៉ូលិសអី?»
«ប៉ូលិសចរាចរណ៍!…»
និយាយដល់ត្រឹមនេះ ក្មេងប្រុសក៏ចង្អុលឲ្យខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យ ដែលឪពុករបស់វាស្នាក់នៅនោះ រួចវាក៏នាំខ្ញុំដើរទៅរកឪពុករបស់វា។
«នោះ គាត់គឺប៉ារបស់ខ្ញុំ!»
នេះហើយគឺជាកម្មពៀរដែលខ្ញុំបានប្រាប់។ ឪពុករបស់ក្មេងប្រុសកម្សត់នោះគឺជាប៉ូលិសផាន ដែលខ្ញុំបានជិះម៉ូតូបុកកាលពីឆ្នាំមុននោះ។ ខ្ញុំនៅចាំមុខរបស់គាត់ច្បាស់ណាស់ តែគាត់បានឡប់ស្មារតី មើលមិនស្គាល់អ្នកដែលធ្វើបាបគាត់ និងគ្រួសាររបស់គាត់នេះទេ។ ពេលដែលក្មេងប្រុសនោះរត់ទៅកាន់ដៃប៉ារបស់វា ណែនាំឲ្យខ្ញុំស្គាល់ ខ្ញុំក៏ស្រក់ទឹកភ្នែកដោយខ្មាសខ្លួនឯងហួសនិស្ស័យ។
រហូតមកទល់នឹងពេលនេះ គ្មានអ្នកណាដឹងថា ខ្ញុំជាមនុស្សដែលបុកប៉ូលិសផានទេ តែដើម្បីលាងបាបកម្ម ខ្ញុំតែងតែចំណាយប្រាក់ខែខ្លួនឯងឲ្យទៅគ្រួសារគាត់ និងជួយឲ្យក្មេងៗបានទៅរៀន ដោយកុហកពួកគេថា គឺអង្គការជាអ្នកឧបត្ថម្ភគ្រួសាររបស់គេ។ មិនដឹងថា តើថ្ងៃណាទើបខ្ញុំសងកម្មពៀរនេះរួចឡើយ?
ដោយ សុខ ចាន់ផល
ថ្ងៃទី៥ សីហា ២០០៨
Bloggers promote Khmer Literature ខែ មករា 7, 2010
Posted by ចាន់ផល in ដំណឹងផ្សេងៗ.4 comments
Cambodia: Bloggers promote Khmer Literature![]()
Wednesday, January 6th, 2010 @ 23:39 UTC
by Sopheap Chak

អក្សររលត់ ជាតិរលាយ អក្សរពណ្ណរាយ ជាតិថ្កើងថ្កាន
Aksar roluat jeat roleay Aksar ponnareay jeat thkeung thkan.
This is one of the prominent Cambodian proverbs used mostly in Cambodian literature classes from primary to higher education level. It is the most influential message that inspires the young generation to promote Khmer literature. Strikingly, young Cambodian bloggers have transformed this proverb into action by promoting the achievement of past generation authors as well as creating their own literature and developing talents through the publication of digital and hard-copy materials.
Established in 2007, Khmer Youth Writers is initiated by young authors who are talented in Cambodian literature with the purpose of promoting and improving Khmer literature and its market. Many of the young team members have won in the National Khmer Literature Competition, which is annually organized by the Ministry of Education.
Also, they were further trained by literature associations like the Nou Hach Literary Association whose motto is to strengthen and promote Cambodian literature. Their publications have gained admiration from readers who are curious to know more about how to become talented authors.
Asked about his interest in writing and becoming a literature author, 26 year-old Chanphal Sok, who claims to be the oldest in the team (the average age in the group is between 19 to 22), replied in Khmer language:
ខ្ញុំ! ចាប់អារម្មណ៍ព្រោះយល់ថាជាសិល្បៈដែលមិនងាយនឹងធ្វើបាន ទាល់តែមនុស្សពូកែទើបអាចសរសេរស្នាដៃបាន
ចង់ក្លាយជាមនុស្សពូកែក៏ចង់ក្លាយជាអ្នកនិពន្ធ
គិតថា មិនមែនមនុស្សគ្រប់គ្នាអាចធ្វើការងារនេះបានទេ បើខ្លួនឯងមាននិស្ស័យអាចទៅរួចគួរតែខំប្រឹង
Sophal also expresses the significance of his team’s literature work on Khmer reader and the whole society:
ទីមួយ ខ្មែរមានអក្សរសិល្ប៍អាន។ អប់រំតាមស្នាដៃនិពន្ធ។ មនុស្សអាចសិក្សាពីសង្គមមួយតាមស្នាដៃអក្សរសិល្ប៍។ ខ្ញុំសង្កេតឃើញថា បើប្រទេសណាមានអ្នកនិពន្ធពូកែច្រើន ប្រទេសនោះក៏រីកចម្រើនដែរ។ មនុស្សអាចរៀនតាមសៀវភៅ បើមានសៀវភៅល្អច្រើនប្រាកដជាល្អ។
Some members who live in the provinces could not join the team meetings regularly. The internet facilitates instant communication in the group. Sophal considers blogs as great communication tools. “A blog is like our officewhich we can share and make our works widely visible,” said Sophal.
One of the initiators of this Khmer Youth Authors, Archphkai or Asteroid, in his profile gave a brief history of the group as the following:
«ក្រុមអ្នកនិពន្ធវ័យក្មេង» ត្រូវបានបង្កើតឡើងដោយក្រុមសិស្សនិស្សិតមួយក្រុម ក្រោយពីបាន ឆ្លងកាត់វគ្គសិក្សារឿងខ្លីនៅសមាគមអក្សរសិល្ប៍នូហាចរួចមក។ ក្រោយមកក្រុមនេះត្រូវបានដូរឈ្មោះជា «ក្រុមយុវអ្នកនិពន្ធខ្មែរ» វិញម្តង ដោយបានទទួលការផ្តល់យោបល់ពីអ្នកស្រីប៉ិចសង្វាវ៉ាន អ្នកនិពន្ធខ្មែរនៅប្រទេសបារាំង។
Here are the links to the blogs of these young team members as well as literature authors who have written various short stories and poems: Archphkai, Boran, Chanphal Sok, Chetra, Khmeng Toch , Narath , Nimol
Notably, Cambodia is fortunate to have many scholars and authors who are talented in literature. These writers employ chbap, or didactic codes, Reuang Preng, or folktales, and novels, for example, in order to educate and reflect the reality of society during their lifetime. For instance, the most popular novels published during late 1930s, which have been used as main school texts are Phka Srapon or Faded Flower by Nou Hach, Sophat by Rim Gin and Koulap Pailin or Pailin Rose, by Nuk Thiem. These novels have film adaptations. Also within the period of 1950s to 1975, about 50 books per year were published (Nepote, Jacques and Khing Hoc Dy, “Literature and Society in Modern Cambodia,” 1981: 64).
However, much of Cambodian literary heritage was destroyed during the rule of Democratic Kampuchea (1975-1979) when the National Library was maintained to raise pigs instead. It was estimated that about 80 percent of written works in Khmer were destroyed (read “A Building Full of Books” by Ledgerwood in Cultural Survival).
Cambodia lacks its own text materials, especially since the fall of the Khmer Rouge Regime. Hopefully, the inspiring works of young Cambodian authors will help reawaken the past golden era of Khmer literature.
និយាយពីការប្រជុំឱ្យស្ដាប់ ខែ ធ្នូ 21, 2009
Posted by ចាន់ផល in ដំណឹងផ្សេងៗ.5 comments
កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ សមាជិកយុវអ្នកនិពន្ធខ្មែរជាច្រើនរូបបានមកជួបប្រជុំគ្នា ក្នុងបរិយាកាសដ៏សប្បាយរីករាយ មហាសប្បាយ មហាមិត្តភាព។ នាថ្ងៃនោះដែរ យើងក៏បានបន្ថែមសមាជិកចំនួនពីររូបទៀត គឺ ក្មេងតូច មកពីខេត្តបន្ទាយមានជ័យ និង អ្នកនិពន្ធស្រីកំពុងល្បីឈ្មោះ នួន ពេជ្រសូដែននី។ ទោះយ៉ាងណា ដោយសារអវត្ថមានសមាជិកសំខាន់ៗដូចជា កើយ ចិត្រា និង ច័ន្ទ មល្លិកា ចំពោះរឿងឡូហ្ហូក្រុម គឺត្រូវព្យួរទុកជាបណ្ដោះអាសន្នសិន! ឃើញថាពេលប្រជុំ អ្នកណាក៏សើចដែរ ហើយពួកយើងក៏បានបញ្ចប់ការប្រជុំត្រឹមម៉ោង ៥ ល្ងាច ប៉ុន្តែនៅមានអ្នកបន្តជជែកពិភាក្សាដល់យប់ក៏មាន។
យុវអ្នកនិពន្ធខ្មែរ នៅតែជួបជុំគ្នារីករាយ! ស៊ូ ទាំងអស់គ្នា!
សេចក្ដីជូនដំណឹង ខែ ធ្នូ 17, 2009
Posted by ចាន់ផល in ដំណឹងផ្សេងៗ.9 comments
ឃើញថា ក្រុម យុវអ្នកនិពន្ធខ្មែរ មួយរយៈនេះមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខុសពីកាលមុនស្ងាត់ច្រៀប… បើនិយាយពីប្លកយើងវិញ គឺបានក្លាយជាប្លកក្ដៅគគុកមួយ ដែលជាមោទនភាពព្រោះពួកយើងបានធ្វើឱ្យអ្នកប្រើអ៊ីនធើណេតទាំងឡាយចាប់អារម្មណ៍! ទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់សមាជិកចាស់ថ្មីទាំងអស់គ្នា។ ហេតុនេះ សូមអរគុណ! និងក៏សូមអរគុណដល់ប្រិយមិត្តរបស់ ប្លកយុវអ្នកនិពន្ធខ្មែរ ផងដែរ។
យល់ថា ការប្រជុំលើកមុនមានលទ្ធផលជាផ្លែផ្កាមិនទាន់ជាទីពេញចិត្តនៅឡើយ ហេតុនេះខ្ញុំបាទសូមប្រកាសថា ក្រុមយុវអ្នកនិពន្ធខ្មែរ នឹងមានការប្រជុំមួយទៀត នាថ្ងៃអាទិត្យ ទី ២០ ធ្នូ ២០០៩ នេះ វេលាម៉ោង ២ រសៀល នៅមុខសមាគមអ្នកនិពន្ធខ្មែរ។
ដឹងថា ក្រុមយើងមិនទាន់ឯកភាពក្នុងការជ្រើសរើស កញ្ញា ច័ន្ទ មល្លិកា ជាប្រធានក្រុមនៅឡើយ ប៉ុន្តែយ៉ាងណាក្រុមមួយត្រូវតែមានរចនាសម្ព័ន និងមានប្រធានម្នាក់ជាអ្នកលះបង់កម្លាំងកាយចិត្តបម្រើក្រុម ហេតុនេះ៖
១-ក្រុមត្រូវពិភាក្សាជ្រើសរើសប្រធានម្នាក់ឱ្យខាងតែបាន (បោះឆ្នោតរើស)
២-ពិភាក្សារូបសញ្ញាក្រុម (សមាជិកទាំងអស់គួរតែមានគំនិតធ្វើឡូហ្កូរៀងខ្លួន ហើយបង្ហាញទៅគ្រប់គ្នាជាមួយនឹងអត្ថន័យដែលខ្លួនយល់ថា សក្តិសមនឹងជ្រើសយកជាឡូហ្កូរបស់ យុវអ្នកនិពន្ធខ្មែរ។
៣-សមាជិកចាស់ថ្មីទាំងអស់ត្រូវមានប្រវត្តិសង្ខេបផ្ទាល់មួយច្បាស់ សម្រាប់តម្កល់ឱ្យប្រធានក្រុម ដើម្បីបែងចែងរចនាសម្ព័ន។
៤-បើមានអ្វីបន្ថែម ដែលត្រូវលើកឡើងក្នុងថ្ងៃប្រជុំ សមាជិកទាំងអស់អាចបន្ថែមនៅក្នុងវិចារបាន។
អរគុណ!
ជួបគ្នានាចុងសប្ដាហ៍នេះ! កុំភ្លេចណ៎ា! បើភ្លេចមានន័យថាមិនយកចិត្តទុកដាក់!
ខ្មែរត្រូវថែកេរ ខែ ធ្នូ 16, 2009
Posted by khmeryouthwriters in កំណាព្យ.1 comment so far
ស្មារតីកូនខ្មែរ តាំងចិត្តកូនម៉ែ កម្លាំងកូនឪ
រួបរួមសាមគា ការពារលំនៅ កម្ចាត់សត្រូវ
កុំនៅអល់អែក។
ដៃកាន់អាវុធ តាំងចិត្តមោះមុត វាយលត់ពួកក្អែក
កាប់គាស់ចូងចាំង ខ្លាំងដូចជាដែក នាំគ្នាបំបែក
ខ្មាំងជាជំរាក។
សូត្រមន្តអាគម លោកគ្រូចារផ្លុំ បាលីគ្រប់ពាក្យ
ព្រលឹងដូនតា មហាគុននាគ សណ្ឋិតកិតកៀក
ការពារកូនចៅ។
ដីកេរម្លប់ត្នោត ខ្មែរមិនត្រូវឆោត ឱ្យយួនសៀមនៅ
វាយយកមកវិញ ទាំងត្រជាក់ក្តៅ អាចោរថ្លើមខ្មៅ
ត្រូវតែអន្តរាយ។
ដីខ្មែរៗម្ចាស់ អាទមិឡគ្មានសាសន៍ ត្រូវតែខ្វាត់ខ្ចាយ
កុំចង់ឈ្លានពាន ខ្មែរហ៊ានបង់កាយ ជីវិតមិនស្តាយ
ថែកេរដូនតា។
ខ្មែរត្រូវស្រួលស្រុះ នាំគ្នាដាំដុះ គំនិតស្នេហា
ទឹកដីព្រៃភ្នំ ប្រាសាទសិលា ជាតិនិងសាសនា
ព្រះមហាក្សត្រ។
កើយ-ចិត្រា
ប៉ះស្រីយួន ខែ ធ្នូ 16, 2009
Posted by khmeryouthwriters in កំណាព្យ.3 comments
នាមាត់ទន្លេម៉ោងប្រាំមួយ ជាមួយយានយន្តម៉ាកល្បីៗ
ខ្ញុំគេសុទ្ធតែយុវវ័យ ប្រុសស្រីកកកុញមាត់អឺងកង ។
អ្នកខ្លះអត់គូរអ៊ូខ្សឹប ចេញវ៉ឹបតាមញ៉ែក្បែររបង
អ្នកខ្លះគូគេដឹកត្រសង អូនបងមិនដាច់មានហូរហែ ។
ចំណែកខ្ញុំវិញចេញតាមគេ ទំនេរដួងចិត្តគិតមានស្នេហ៍
ឃើញស្រីម្នាក់នោះគួរសមដែរ តាមញ៉ែជាប់ៗជិតសង្ឃឹម ។
លេងមុខចាយរាងដៀងយូរៗ ខ្ញុំស៊ូតាមកៀងដូចកូនក្រឹម
សាច់ឈាមអាស៊ីប៉ែកបស្ចឹម ញញឹមញយៗចង់ញ៉ាក់សាច់ ។
សួស្តីស្រីស្អាតស្រស់ហ្មត់ហ្មង រូបបងខំតាមមិនឱ្យដាច់
ចង់ដឹងសាសន៍អីពៅបណ្តាច់ ទើបសាច់ឈាមស្រីខ្ចីល្អម៉្លេះ ។
នាងឆ្លើយមកវិញមិនចំខ្មែរ កូរ៉េ ឬក៏បារាំងសេស
ប៉ៃឡាំៗដូចយ៉ាងចែស នាងចេះវៀតណាមពេញទាំងខ្លួន ។
អ៊ីយ៉ូយៗ!លាសិនហើយ មិនឡើយសមសោះប៉ះស្រីយួន
ចំអាស៊ីមែនរាងដូចនួន ស្រីយួនខ្លួនខ្ញុំសុំថយហើយ ។
កើយ-ចិត្រា
ផឹកស្រានឹកស្រីជីកដីដប់ក្អួត ខែ ធ្នូ 16, 2009
Posted by khmeryouthwriters in កំណាព្យ.2 comments
(បទពាក្យស្រវឹង)
ថ្ងៃនេះស្រវឹងស្ទើរមិនដឹងខ្លួន នឹកតែងពាក្យជួនចេញពីបេះដូង
រឿងអស់សង្ឃឹមព្រាត់នឹមបេះដូង សព្វថ្ងៃបេះដូងវាឈឺផ្សាណាស់។
ឆ្នាំនេះថ្ងៃនេះអាកាសខ្យល់ធ្លាក់ រងភាពត្រជាក់រងាខ្លាំងណាស់
នឹកប្រពន្ធគេវាសែនខុសណាស់ នឹកណាស់ស្តាយណាស់ណាសង្សារខ្ញុំ។
សុំជល់កែវមួយជាមួយសម្លាញ់ ម្ហូបក្លែមសុទ្ធឆ្ងាញ់យ៉ាងម៉េចទេខ្ញុំ
ផឹករេដឡាប៊ិលមិត្តលាយឱ្យខ្ញុំ អង្គរជាតិខ្ញុំទុកជល់ក្រោយគេ។
បើជ្រុលបើផឹកៗឱ្យចេញក្អួត ផឹកឱ្យអស់អួតផឹកឱ្យខុសគេ
ផឹកដល់ដេកលក់មិនរំខានគេ ផឹកខ្ញុំផឹកគេផឹកមិនសមសោះ។
ខ្ញុំស្រវឹងហើយថាមិនស្រវឹង ប្រើពាក្យម្លឹងៗមិនដឹងអីសោះ
ផឹកស្រានឹកស្រីគឺអញ្ជឹងសោះ មិនដឹងក្រសោះរាល់ង៉ៃនឹងនោះ។
កើយ-ចិត្រា
